ភាគ: ៥០

2.1K 105 13
                                    

លោកម្ចាស់មីន មានតួនាទីមើលថែរក្មេងតូចរបស់គាត់ ងូតទឹក
កក់សក់រួច បីត្រកងកាយតូច ចេញមកក្រៅពាក់អាវឃ្លុំជាប់និងខ្លួន មើល ចុះគ្រាន់តែងូតទឹក្តៅឧណ្ហៗរួចហើយ នាងនៅតែរងារ
ញាក់ញ័រដូចកូនកណ្តុរដែរ ទើបនាយកំលោះ បន្ថយសុីតុណ្ហភាព
ម៉ាសុីនត្រជាក់ ដើរទៅបើកទូសម្លៀកបំពាក់ យករ៉ូបសាច់ក្រណាត់
លាយស្បៃពណ៌សខ្សែតូច សម្រុកក្រោមជងង្គ់ ជាមួយនិងខោរ
ក្នុងចងខ្សែ កាន់ត្រឡប់មកវិញ យកប្រដាប់ផ្លុំសម្ងួតសក់មកជាមួយ រយះពេលមកនៅលើកោះនេះ នាយខកខានធ្វើ បែបហ្នឹងយូរ
មកហើយ រវល់តែកាងារគ្រប់គ្រង គម្រោងរីស៊ត ព្រលឹមចេញព្រលប់ចូល។

" ខ្ញុំចង់ស្លៀកខោរកាប៊យ និងអាវយឺតរលុងៗ ម៉េចក៏យករ៉ូប
មកឱ្យគេពាក់បែបនេះ មានអាខោរនេះទៀត លោកឯងបែកកាវ
ទេហ្អី? " នាងតូចអង្គុយលើពូក រងចាំនាយកំលោះរៀបចំខ្លួនឱ្យដូចទារិកាអ៊ីចឹង តែអ្វីដែលហួសចិត្តនោះ គឺនាយបែរជាយករ៉ូបមក
នាងពាក់ឱ្យនាងទៅវិញ នៅមានខោរលីអូចងខ្សែពណ៌ផ្ទៃមេឃ
នេះទៀត នាងមិនសូវជាចូលចិត្តប៉ុន្មានឡើយ ទម្លាប់នៅផ្ទះចូលចិត្ត តែស្លៀកខោរកាប៊យខ្លី ជាមួយអាវយឺតរលុងៗ ឬអាវហូឌី ជាដើម
តាមទម្លាប់ ស្ទាយរបស់កូនក្មេង មិនទាន់ធំពេញវ័យ ដូចជានាង។

" ស្លៀកបែបនេះ បណ្តោះអាសន្នសិនទៅ ពេលយើងទំនេរនិង
ឡើងទៅជេជូ នាំនាងទិញរ៉ូបថ្មី និងខោររលុង ស្រួលស្លៀកជាច្រើនជាងនេះ ដល់នាង " យ៉ុនហ្គីបានតបទៅនាងតូចវិញ ផ្ទុយពីប្រធានបទដែលនាងចោទសួរ មុននេះ គេបែរជាឆ្លើយផ្សេង
ថែមទាំងប្រាប់នាងថាពេលទំនេរ គេឡើងទៅជេជូទិញរ៉ូបឱ្យនាងពាក់ឱ្យបានច្រើន តែក៏មិនយល់ ថាទិញមកក្នុងគោលបំណងអ្វីទេ។

" ហ្អេ៎!! ចុះខោរអាវមួយគំនរ មានយ៉ាងច្រើន ទិញធ្វើអ្វីទៀត
ខ្ញុំមិនបានសុំទារលោក ទិញសម្លៀកបំពាក់ថ្មីឯណា? " នាងកាន់តែឆ្ងល់ហេតុអ្វី ចាំបាច់បង្ខំឱ្យនាង ពាក់តែរ៉ូបទាំងដែលនិយាយថាទិញចូលមកបន្ថែមទៀត ទិញធ្វើអ្វីបើខោអាវពេញទូរស្លៀកមិន
អស់ផង គិតទៅមហាសេដ្ឋី ដូចលោកម្ចាស់មីន ធ្វើអ្វីក៏សមដែរ។

" ព្រោះយើងចង់ប្តូរទម្លាប់ របស់នាងចេញម្តង ទាំងការស្លៀកពាក់និងការញ៉ាំ ដេកដើរអង្គុយ " នាយពោលប្រយោគ ផ្តាច់ការ ចាប់ពីពេលនេះតទៅ ខ្លួននិងប្តូរាល់ទម្លាប់របស់នាងតូច ទាំងការស្លៀកពាក់ កាថញ៉ាំគេងដើរ ទាំងអស់ចាប់ពីថ្ងៃនេះត៎ទៅ ជាកំហិត។

កូនបំណុលចងស្នេហ៍❥  កែសម្រួលថ្មី {រដូវកាល១✍︎}Onde histórias criam vida. Descubra agora