នាមជាម៉ាហ្វៀ ច្បាស់ណាស់តែងតែមានកូនបំណុល មកជំពាក់ជុំទិស ជាពិសេសជនក្រីក្រធម្មតា ភាគច្រើនជាជនល្ងង់ខ្លៅ ខ្ចីប្រាក់ពីពពួកម៉ាហ្វៀទាំងនោះ ដើម្បីយកទៅលេងល្បែងសុីសង ផឹកសុីប៉ោឡែ ឥតប្រយោជន៍ ដល់ពេលម្ចាស់បំណុលមកទារ បែរជាគ្មានប្រាក់សង ហើយក៏យកកូនមកដោះដូរជំនួស ភាគច្រើនជាកូនស្រីយកទៅបម្រើផ្លូវភេទ ឬទាសករជាដើម ពេលខ្លះគ្មានអ្វីដូរក៏ត្រូវពួកទាំងនោះបាញ់សម្លាប់ចោលឬធ្វើទារុណកម្ម រហូតដល់ស្លាប់គ្មានដំណឹង។ (ម៉ាហ្វៀពីមុន ជំនានប៉ាតួTop)
ចន ជុងហ្គុក ជាម៉ាហ្វៀ វ័យក្មេងអាយុ28ឆ្នាំ ឮថានៅកម្លោះ ថែមទាំងសង្ហារទៀតផង ជាពិសេសគេមានឈាមជ័រម៉ាហ្វៀពីឪពុករបស់គេ ដែលល្បីឈ្មោះមួយរូបក្នុងសង្គមអ្នកលេង។ នៅតំបន់ជាយក្រុងមួយកន្លែង វាមិនឆ្ងាយប៉ុន្មានទេពីទីប្រជុំជន តែសម្បូរទៅដោយអ្នកខ្វះខាតជីវភាព មិនបានចូលសាលាទាំងចាស់ទាំងក្មេង ហើយជនទាំងនោះស្ទើរគ្រប់គ្នា សុទ្ធតែជាកូនបំណុលរបស់ ជុងហ្គុក នាយតែងឈាងទៅទារប្រាក់ពីពួកទាំងនោះ មួយអាទិត្យម្ដង គោលការណ៍របស់នាយក្នុងកិច្ចសន្យាខ្ចីលុយ ត្រូវសងឲ្យអស់ក្នុងរយៈបីខែ ឬមួយឆ្នាំអាស្រ័យចំនួនប្រាក់ដែលបានខ្ចី ហើយបើដល់ថ្ងៃកំណត់មិនទាន់សង មានជម្រើសពីរទី1ដោះដូររបស់មានតម្លៃឲ្យស្មើនិងចំនួនប្រាក់ដែលបានខ្ចីឬទាំងដើមទាំងការ ទី2ដោះដូរជីវិត ចង់បានន័យថា ម្នាក់និងមានកូនសម្រាប់ដូរឬអត់? បើគ្មាននិងបាញ់ចោល អ្នកណាដែលមានកូនស្រី នាយនិងយកទៅលក់បន្ត អ្នកមានកូនប្រុសយកទៅបម្រើដូចទាសកររហូតដល់ស្លាប់ ។
ម្ដាយ ថេហ្យុង ជាស្រ្ដីមេម៉ាយម្នាក់រស់នៅក្នុងតំបន់កូនបំណុលរបស់ ជុងហ្គុក ហើយគាត់ក៏ជាកូនបំណុលម្នាក់ របស់នាយផងដែរ។ អាទិត្យនេះជាអាទិត្យចុងក្រោយហើយ ដែលម៉ាក់ ថេហ្យុង ត្រូវសងប្រាក់ទៅនាយវិញទាំងការទាំងដើម មូលហេតុដែលគាត់ខ្ចីគឺយកមកបង្កើតរបរលក់ស្បែកជើងមួយកន្លែងនៅក្នុងផ្សារ របររបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់យ៉ាប់ទៅៗ គ្មានចំណេញសូម្បីមួយវ៉ុន។ ហេតុដែលធ្វើឲ្យជំនួញតូចរបស់គាត់ត្រូវរលំបែបនេះ ក៏ដោយសារកូនប្រុសជើងល្អរបស់គាត់ដែរ គេគឺ គីម ថេហ្យុង កូនមហាចង្រៃ ដើរមានរឿងជាមួយពួកអ្នកលេងនៅសាលាហើយពួកអ្នកលេងទាំងនោះក៏មកកម្ទេច តូបលក់ស្បែកជើងរបស់គាត់នៅពេលយប់ដោយការដុត វាធ្វើឲ្យគាត់លក់បន្តទៀតមិនបាន ព្រោះទំនិញខូចចង់80% ណាមួយនៅថ្លៃជួលតូបទៀត ទើបគាត់សម្រេចចិត្តឈប់លក់នៅថ្ងៃនេះ។ ថេហ្យុង ជួយប្រមូលអីវ៉ាន់ម៉ាក់គេទាំងរអ៊ូរទាំ គេតូចចិត្តដែលម៉ាក់គេស្ដីបន្ទោសឲ្យគេ ដោយសារតែរឿងពីយប់មិញ មូលហេតុដែលមានរឿងជាមួយពួកក្មេងទំនើងទាំងនោះ ក៏ព្រោះពួកវាមករករឿងគេមុន។