ស្នេហា ថេហ្គុក ចាប់ផ្ដើមរមួតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយល្ងាចនេះដែរ ថេហ្យុង ត្រូវទៅមើលលទ្ធផលប្រលង ជាមួយ ជីមីន និង ណាមជុន។ ពួកគេទាំងបីទៅណាមកណាក៏មិនសូវបាត់គ្នាដែរ។ ណាមជុន គេមិនសូវចូលចិត្តដើរ Shopping ឬមើលកុនតាមរបៀបក្មេងទូទៅទេ ទើបកំដរពីរនាក់នេះបានតែពេលទៅនិងមក។ រីឯបេសកម្មតាមញ៉ែគ្រូជីន ក៏មិនទាន់បានសម្រេច ព្រោះបំបែកគេនិងគូដណ្ដឹងគេមិនបាន ផ្ទុយទៅវិញរឹតតែធ្វើឲ្យគ្រូជីន កាន់តែស្អប់មុខនាយថែមទៀត ខាតទាំងដើមទាំងចុង។ 😑
ពេលមើលលទ្ធផលរួចហើយ មុខម្នាក់ៗដូចពិបាកមើលសម្បើមណាស់ លើកលែងតែជីមីន។
" កើតអីមុខស្អុយទាំងពីរ? "
" ប្រលងធ្លាក់មុខរីកមែន? "
" នេះបងនិងអាថេហ៍ ប្រលងធ្លាក់? "
" អឺ "
" ហៃយ៉ា! ខ្ញុំក៏ធ្លាក់ដែរ "
" ចុះមុខរីកសម្បើមម៉េះ? "
" យើងធ្លាក់រាល់តែខែនឹង គ្រាន់តែយើងមិនបញ្ចេញ "
" ហឹស! ត្រូវដងគ្នាមែន ប្រលងទាំងបី ធ្លាក់ទាំងបី "
" ចឹងហើយបានដើរត្រូវគ្នា "
" ដល់ផ្ទះ ត្រូវមាត់ប៉ាទៀតហើយ "
" បងមិនសូវប៉ុន្មានទេ តែខ្ញុំវិញខំអួតប្រាប់លោកចន ថាជាប់នៅថែមនិទ្ទេសល្អទៀត បែបនេះរួចខ្លួនតាមណា "
" តោះកុំខ្វល់ច្រើន ទៅផឹកល្អទេ ជប់លៀងថ្ងៃបរាជ័យរបស់យើង ទោះធ្លាក់ក៏ធ្លាក់ដោយភាពថ្លៃថ្នូរ មិនបានទៅបើកចាក់ដូចអ្នកខ្លះទេ "
ឃើញក្រុមស្រី ស៊ូនី ដើរមក ជីមីន ក៏ធ្វើជានិយាយឌឺដងឲ្យពួកនាង ព្រោះក្រុមនាងនិងហើយជាជើងឯក បើកចាក់លេខមួយក្នុងសាលា។" យ៉ាងម៉េចយើងចង់បើកចាក់ជារឿងយើងតើ ឯងច្រណែនក៏ធ្វើដែរទៅ "
" ស្រូបលឿនដល់ហើយ ហេតុតែគេមានខ្លួន "
" ឯងចង់យ៉ាងម៉េច? "
" យ៉ាងម៉េចក៏បាន ចេះទាំងអស់ "
" ទៅៗ ជីមីន កុំខាតពេលមួយមនុស្សអត់ប្រយោជន៍ "
" អា៎យ...អាប្រុសមុខស្រី "
" ម៉េចស្រឡាញ់យើងហ៎? "
" ចាំមើលយើង... "
" ទៅដុសធ្មេញចេញផង ភាយក្លិនសម្បើមណាស់ " ថេហ្យុង
" អរ! ស៊ូនី រៀនជំទាលល្មមៗបានហើយបងថ្លង់ "
ទាំងបីនាក់ក៏ដើរដំណើរនាងទាវទៅផ្ទះរៀងខ្លួន។ ចំណែកក្រុមនារីនេះវិញបានត្រឹមតែខឹងនិងគេ ព្រោះធ្វើអីគេមិនកើត។