ស្អែកឡើង...
@ភូមិគ្រឹះគី
ពេលនេះនៅផ្ទះរបស់លោកគី កំពុងមានមនុស្សជាច្រើនរង់ចាំគាត់ត្រឡប់មកវិញ។ ត្រឡប់មកជាមួយកាយសម្បទាមាំមួនជាងមុន ជាមួយស្នាមញញឹមដ៏កក់ក្ដៅចង់ជួបមុខកូនៗនិងកូនចៅរបស់គាត់។
ភ្លាមនោះក៏មានឡានទំនើបមួយគ្រឿងមានពណ៌ខ្មៅក្រឹបបើកមកឈប់ចំមុខភូមិគ្រឹះ។យើងក៏ឃើញដែលថាអ្នកដែលចុះពីក្នុងឡានគឺជាណាមជុន និងលោកគី ដែលអង្គុយលើរទេះរុញ គ្រប់គ្នានៅក្នុងផ្ទះឈរចាំទទួលគាត់ដោយក្ដីរីករាយក្រៃលែង ។ជាពិសេសគឺកូនប្រុសពៅសំណព្វចិត្តរបស់គាត់ គីម ថេហ្យុង នាយមកចាំទទួលលោកប៉ាគេតាំងពីព្រលឹមស្រាងៗមកម្ល៉េះ ។ចំណែកអ្នកផ្សេងទៀតមានអ្នកស្រីគីម ជុងហ្គុក និងស៊ុកជីន អនាគតកូនប្រសារច្បង ក៏មកលេងលោកប៉ាក្មេកដូចគ្នា ។
" ដល់ផ្ទះយើងហើយប៉ា "
" ហឺម! "
លោកគីអង្អែលដៃកូន ទើបណាមជុន ប្រើកម្លាំងរុញរទេះរុញរបស់ប៉ាសម្ដៅទៅក្នុងផ្ទះ ទាំងញញឹម មិនឈប់។#ក្នុងផ្ទះ...
" ម៉ោះ! ប៉ាអង្គុយថ្នមៗ "
ថេហ្យុង និងណាមជុន ជួយគ្រាហ៍ប៉ាមកអង្គុយលើសាឡុង អ្នកនៅទីនេះទាំងអស់ក៏អង្គុយចុះដូចគ្នា។" មើលទៅប៉ាស្រស់បស់ជាងមុនណាស់ "
" ហឺម! "
" នេះលោកបង ចង់ពិសារអីចាំអូនទៅធ្វើមកឱ្យ អូនធានាធ្វើអស់ពីចិត្តណា៎ "
" ហូយ...ម៉ាក់! ផ្អែមពេកទេដឹង ផ្ទះប៉ាក៏មានអ្នកបម្រើ "
" យី! កូននេះម៉ាក់មានបំណងល្អនឹងប៉ាតើ "
" ថាចង់ស្វីតមុខកូនៗក៏ថាមកម៉ាក់ "
" ហឺយ! ស្អីទេកូនម្នាក់នេះ "
អ្នកស្រីគីម ក៏ក្រោកចេញទៅផ្ទះបាយទាំងអៀនតិចៗ យ៉ាប់ណាស់កូនប្រុសមកបង្អាប់ម៉ាក់កណ្ដាលហ្វូងទៅកើត។" ប៉ា! នេះលោកគ្រូជីន ជាគ្រូសំណព្វរបស់កូន "
" ជម្រាបសួរលោកពូ "
" អឹម!! "
លោកគី មិនអាចតបអ្វីគ្រាន់តែញញឹមនិងងក់ក្បាលបញ្ជាក់ ព្រោះគាត់មិនអាចនិយាយបានច្រើនដូចមនុស្សទូទៅបានទេ យូរៗទើបនិយាយបានមួយម៉ាត់ ។ប៉ុន្តែមើលតាមទឹកមុខរបស់គាត់ៗមានក្ដីសុខខ្លាំងណាស់ពេលបានកូនៗមកជួបជុំគ្នាបែបនេះ ។