បន្ទាប់ពីចេញពីរៀន ថេហ្យុង ចេញមកចាំឡាន ជុងហ្គុក មកទទួលដូចរាល់ដង។ ណាមជុន គេជិះឡានមករៀនខ្លួនឯង ឃើញនាយល្អិតនៅឈរធ្មឹងបែបនោះក៏ចុះមកសួរ។
" អេ! គីម ថេហ្យុង "
" បងជុន? "
" ឯងនៅចាំនរណានិង? "
" ចាំមនុស្សមកយក "
" យើងអាចស្គាល់បានទេ? "
" លោកចន "
" លោកចន? "
" យ៉ាងម៉េច? "
" លោកចន ម្នាក់នេះជាម៉ាហ្វៀត្រូវទេ "
" មែនហើយ "
" ចឹងឯងនៅជាមួយគាត់មែន? "
" បងស្គាល់គាត់ឬ? "
" គាត់ជាក្មួយប៉ាយើង "
" អៅ! ចឹងប៉ាបងជាម៉ាហ្វៀដែរហើយ "
" អឺម! "
" ពុទ្ធោ! ជុំវិញខ្លួនខ្ញុំសុទ្ធតែខ្សែស្រឡាយម៉ាហ្វៀ បើមានគេចង់សម្លាប់អីរត់ទៅណាក៏មិនរួចទេមើលទៅ "
" តែប៉ាយើងអតីតទេ "
" ចឹងបងប្រាកដជាស្នងតំណែងជំនួសគាត់ហើយ ត្រូវទេ "
" ឈប់និយាយទៅ យើងទៅហើយ "
ណាមជុន ដើរចេញពី ថេហ៍ បើកឡានចេញទៅយ៉ាងលឿន មិនមែនគេខឹង ថេហ្យុង ទេ មកពីនាយមិនចង់និយាយរឿងស្នងតំណែងអីនោះឡើយ វាជារឿងគួរឲ្យធុញសម្រាប់គេ។" អេ! យ៉ាងម៉េចនិង? "
ឈរអេះក្បាលបន្តិច ឡានសំណព្វចិត្តក៏បើកមកយកដូចចិត្ត។ ថេហ្យុង ដើរចូលក្នុងឡានទាំងមុខមិនរីក មិនស្ដីរក ជុងហ្គុក សូម្បីមួយម៉ាត់។" ចេញឡានទៅ ប៊ីន "
" បាទ! ចៅហ្វាយ "
" កើតអី បានមុខក្រញ៉ូវទៀតហើយ "
" កុំធ្វើមុខដូចមិនដឹងរឿង "
" រឿង? រឿងអី? "
" ពីយប់មិញ លោកឯងប្រាប់ថាធ្វើលំហាត់កិច្ចការផ្ទះឲ្យខ្ញុំ រួចហើយ តែពេលដល់សាលា សៀវភៅខ្ញុំបែរជាគ្មានចម្លើយលំហាត់ក្នុងនោះ "
" ចុះយ៉ាងម៉េច? "
" ឆ្លើយពិរោះដល់ហើយ ដឹងទេលោកគ្រូនោះដាក់ពិន័យឲ្យខ្ញុំយ៉ាងម៉េចខ្លះ ឲ្យខ្ញុំរត់បីជុំសាលា ឲ្យលាងបង្គន់អនាម័យ ឲ្យឈរជើងមួយកណ្ដាលហាលថ្ងៃ ហត់ចង់ដាច់ខ្យល់ "
" នេះហើយលទ្ធផលដែលខ្ជិល មិនប្រឹងរៀន ប្រឹងតែចចេស និងតមាត់ "
" យ៉ាងណាក៏ប្រាប់ខ្ញុំសិនដែរ ថាលោកមិនបានធ្វើវាឲ្យខ្ញុំ ខ្ញុំមិនមែនមិនចេះឯណា គ្រាន់តែធ្វើមិនចេញតើ "
" ណ្ហើយ! ដើម្បីប៉ះប៉ូវឯង យើងជូនទៅលេងម៉ាក់ "
" មិនអរជាមួយទេ "
" ហឹស! គិតថាយើងលួង? "
" មិនបាច់លួងហេ៎ ឈប់ស្ដីលោកឯងហើយ "
" តាមចិត្ត "
*" ចិត្តខ្មៅ "
ថេហ្យុង ឈប់តជាមួយ ជុងហ្គុក បែរមកឱបដៃចងមុខក្រញ៉ូវម្នាក់ឯង នាយអង្គុយខិតទៅកៀន ចង់ធ្លុះជញ្ជាំងឡានទៅហើយ ព្រោះមិនចង់រវីរវល់ជាមួយប្រុសចិត្តខ្មៅនេះតទៅទៀត។ ជុងហ្គុក ក៏មិនណយដែរ នាយធ្វើមុខធម្មតា ដូចគ្មានរឿងអីកើតឡើង មិនខ្វល់ពីក្មេងតូច មិនខ្ចីលួង បើជ្រុលជាខឹងហើយ ខឹងឲ្យណាណីតែម្ដងទៅ គ្រាន់តែគេចង់ពត់ខ្លួនឲ្យល្អសោះក៏ខឹងគេដែរ។