@សណ្ឋាគារJ-KoO
មកដល់សណ្ឋាគារនេះភ្លាមថេហ្យុង ប្រញ៉ាប់ឡើងទៅរកម៉ាក់គេភ្លាម ដោយមានកូនចៅជុងហ្គុក នៅតាមពីក្រោយ។ នាយចង់ទៅជួបនិងលម្អិតរឿងគ្រប់យ៉ាងឲ្យគាត់បានជ្រាប កុំឲ្យគាត់បារម្ភពេក។
រឺុងៗ~~ឮកណ្ដឹងរោទ៍មុខបន្ទប់អ្នកស្រីគីម ក៏ដើរទៅបើកទ្វារមើល ឃើញថាអ្នកមករក ជាកូនប្រុសសំណព្វចិត្ត គាត់surprise ឡើងចំហរមាត់តែម្ដង នេះបាត់ទៅពេញមួយយប់ដល់ពេលមកជួបស្ដែងៗចឹងគាត់ក៏ចង់ភាំងបន្តិចដែរ។
" កូនថេហ៍?? "
" ម៉ាក់! ហិៗ "
សើចលិបភ្នែកដាក់ម៉ាក់គេរួចនាយក៏ចូលខ្លួនទៅឱបរឹតម៉ាក់គេយ៉ាងណែន ព្រោះនឹកខ្លាំងពេក។" ហុឹក! កូនកំហូច ដឹងទេម៉ាក់បារម្ភពីឯងប៉ុណ្ណា "
អ្នកស្រីគីម យំឱបកូនវិញទាំងរំភើបចិត្តជាខ្លាំងកំពុងតែបារម្ភស្រាប់ផង ឥឡូវបានជួបបានឱបចេះម្ដាយណាមិនរំភើប។" ឈប់បារម្ភទៅណា កូនអត់មានកើតអ្វីទេ ហើយបងជុនប្រាប់រឿងកូន..."
នាយតូចលែងពីការឱប បែរមកកាន់ដៃទាំងពីររបស់ម៉ាក់គេ និយាយលួងគាត់ដោយសម្ដីទន់ភ្លន់។" ប្រាប់អស់ហើយ "
" ចុះម៉ាក់ខឹងលោកចនអត់? "
" ក៏ខឹងដែរ តែក៏អរគុណដែលលោកប្ដីកូនជាអ្នកចាប់កូន មិនចឹងម៉ាក់មិនដឹងយំបារម្ភពីកូនយ៉ាងម៉េចទេ "
" អូហូយ...ម៉ាក់បារម្ភពីកូនថ្នាក់នេះហ៎? "
" មើលនិយាយចុះ កូនចង្រៃឯងនេះ "
" អៅ! "
" ចូលក្នុងសិនមកម៉ាក់មានរឿងចង់និយាយ "
អ្នកស្រីគីម ក៏នាំកូនចូលក្នុងបន្ទប់និងអង្គុយលើសាឡុងទាំងពីរនាក់។ រីឯកូនចៅជុងហ្គុក នៅចាំយាមខាងក្រៅ។" មានរឿងអីចង់និយាយជាមួយកូន? "
" និយាយរឿងគ្រប់យ៉ាងឲ្យលម្អិតបន្តិចមក ប្រុសជុននិយាយប្រាប់ម៉ាក់ៗ មិនសូវយល់ប៉ុន្មានទេ "
ថេហ្យុង ក៏ចាប់ផ្ដើមរៀបរាប់រឿងគ្រប់យ៉ាងឲ្យម៉ាក់គេបានដឹង។ គាត់ក៏យល់ដូចគ្នា។" អរគុណឯងហើយ តែថាលោកប្ដីឯងចេញទៅប៉ុន្មានថ្ងៃដែរ? "
" ពីរខែណា៎ម៉ាក់ "
" ហាស? ពីរខែ? "
" កូនក៏គិតថាយូរដែរ តែធ្វើម៉េចការងារគាត់ "
" ហឹស! គិតថាម៉ាក់ភ្ញាក់ផ្អើលព្រោះប្ដីកូនទៅចោលពីរខែនឹងហេស? "
" ចុះល្មិចវិញម៉ាក់? "
" បើទៅ1ឆ្នាំកុំមកវិញបែបល្អ កុំឲ្យកូនប្រសារម៉ាក់ពិបាកតាមលួងកូនក្មេងដូចជាឯងនៀក "
" អៅ! "
" ម៉ាក់ឃើញម្ដងៗម៉ាក់ហត់ជំនួស ណែ៎! ចេះអាណិតគេខ្លះផង គេមិនមែនអង្គុយតែទំនេរមកតាមលួងកូនគ្រប់ពេលនោះទេ គេមានការងារជាច្រើនដែលត្រូវធ្វើ ចូលកូនមាហាចម្រើនឯងធ្វើខ្លួនឲ្យសមនឹងប្រពន្ធម៉ាហ្វៀបន្តិចទៅ ប្រយ័ត្នតែគេលែងស្រឡាញ់អស់ចិត្តទៅរកអ្នកផ្សេង តិចតាំងទឹកភ្នែកជូតក្បាលជង្គង់ ម៉ាក់ប្រាប់ឲ្យហើយ ម៉ាក់អត់អាណិតទេម៉ាក់វៃឯងថែម "
ឮប្រយោគដ៏សែនមានន័យរបស់ម្ដាយហើយថេហ្យុង ចង់ខ្យល់គរភ្លាមៗហើយម៉ាក់គេអីក៏កាន់ជើងកូនប្រសារនុងសម្បើមម្ល៉េះ នេះចូលលក្ខណៈកូនគេ៩៩%កូនឯង១%ហើយ។ ទោះបីគេពូកែខឹងពូកែងរពិតមែន ប៉ុន្តែគេងរដឹងកន្លែងដឹងវេលាមិនមែនចេះតែងរផ្ដេសផ្ដាសទេ នេះប៉ះចំកូនប្រសារចរឹកល្អចុះបើប៉ះកូនប្រសារពូកែវៃដំច្រំធាក់វិញ មិនដឹងអ្នកម៉ាក់គេសើចសមទៀតឬអត់ទេ លេងកាន់ជើងតែកូនប្រសារចឹងហ៎។