អរុណសួស្តី!!
ថ្ងៃនេះ នៅសកលវិទ្យាល័យនីមួយៗ តម្រូវអោយសិស្សនិស្សិតគ្រប់រូបឈប់សម្រាកចំនួនមួយសប្ដាហ៍ពេញ ដើម្បីត្រៀមខ្លួនប្រលងបញ្ចប់ឆ្នាំសិក្សានៅសប្ដាហ៍ក្រោយ។ វាជាឱកាសល្អដល់ណាមជុន ដែលមានពេលវេលាគ្រប់គ្រាន់ ទៅសារភាពស្នេហ៍ដល់គ្រូជីន គ្រូកំពូលសម្រស់មហាជឿជាក់របស់យើង ។ នាយបានខលណាត់គាត់មកជួបនៅហាងកាហ្វេមួយកន្លែងដោយយកលេសថា មិនយល់លំហាត់ក្នុងវិញ្ញាសាត្រៀមប្រលង។ដំបូងគាត់ក៏ប្រកែកព្រោះកំពុងខូចចិត្តរឿងគូដណ្ដឹង តែត្រូវណាមជុន បញ្ចេញថ្វីមាត់បញ្ចុះបញ្ចូលឱ្យមកទាល់តែបាន។
@ហាងកាហ្វេ☕
" ហៃយ៉ា! ក្មេងនេះណាត់ឯងមកមិនប្រាប់ថាកន្លែងណាសោះ "
សម្ដីរអ៊ូញ៉ែតៗរបស់រាងស្ដើងដែលត្រូវជាគ្រូបន្ទប់ថ្នាក់របស់ណាមជុន កំពុងឈររ៉េរ៉ពេញហាងកាហ្វេ រកមើលសិស្សកម្លោះដែលបានណាត់ខ្លួនមកទាំងព្រលឹម ។ ជាមួយមុខសរលោងស្អាតដូចមនុស្សស្រីរបស់គីម ស៊ុកជីន បានធ្វើអោយកម្លោះៗនៅក្បែរនេះសម្លឹងមើលមិនឈប់ទេ ឬកពារឆ្មើងឆ្មៃបន្តិច តែញិញ៉ក់គួរអោយស្រឡាញ់ ទោះអាយុច្រើនក៏ពិតមែន តែមិនបាច់និយាយ១៨សុំខ្មាស់។ឈរបានបន្តិចគេក៏ក្រឡេកឃើញណាមជុន នៅអង្គុយតុម្នាក់ឯងក្បែរអាងទឹក ទើបនាយប្រញ៉ាប់បោះជំហានដើរទៅរកគេតែម្ដង។
" អរ! មកហើយគ្រូជីន ម៉ោះៗអញ្ជើញអង្គុយសិស្សទាញកៅអីឱ្យ "
ឃើញលោកគ្រូសំណព្វមកភ្លាមណាមជុន ក៏ទាញកៅអីអោយគេអង្គុយ។ នេះជា First Date របស់គេ រំភើបពេករកធ្វើអីមិនត្រូវ តែមិនបាច់មើលមុខគ្រូឡើងក្រម៉ូវដូចគេចាក់ឆ្នោតខុស ។" ណាត់មកមិនប្រាប់កន្លែងមួយម៉ាត់ ឱ្យដើររកពេញនឹង ណាត់លើកក្រោយឈប់មកហើយ "
" អូ! សុំទោសផងលោកគ្រូ សិស្សភ្លេច "
" ប្រាប់ហើយបើមិនមែនម៉ោងសិក្សាមិនបាច់ហៅគ្រូទេ ហៅធម្មតាមក "
" បាទ! លោកគ្រូ "
" នៅទៀត "
" អូ! ច្រឡំជីននី "
" យើងប្អូនឯងឬមកហៅយើងជីននី "
" មិនដឹងហៅម៉េចទេលោកគ្រូ ពិបាកហៅណាស់ "
" ហៅជីន កំពូលសម្រស់មកចឹង "
" បាទ! ជីន កំពូលសម្រស់ "
" ល្អ ចាប់ផ្តើមធ្វើលំហាត់ ឆ្ងល់កន្លែងណាអធិប្បាយមក "
" នេះបាទលោកគ្រូ អូ! ជីន ឆ្ងល់ត្រង់នេះ "
ណាមជុន ក៏បង្ហាញលំហាត់ដែលឆ្ងល់នោះឱ្យគ្រូកំពូលសម្រស់យើងមើល គាត់ក៏ធ្វើឱ្យនិងពន្យល់ណាមជុន យ៉ាងលម្អិត មូលហេតុដែលខំបង្ហាត់យ៉ាងនេះមកពីចង់ឱ្យសិស្សប្រលងជាប់គ្រប់គ្នា ទើបសុខចិត្តមកបង្រៀនពន្យល់ក្រៅម៉ោងបន្ថែម ។