តុកៗ!
" ថេហ៍ បើកទ្វារឱ្យបង "
ជុងហ្គុក មកដល់មុខបន្ទប់ ក៏ត្រូវថេហ៍ ចាក់សោរមិនឱ្យចូល ទើបនាយប្រឹងគោះដល់ឮសម្លេងខ្លាំងៗ។" ថេហ៍ៗ អូនស្ដាប់បងសិនណា៎ "
ក្រាក...
" អ៊ុះ! "
" មកតាមរកអី មិននៅញុំាសាច់ជ្រូកសា្នដៃប្អូនលោកទៅ "
ថេហ្យុង បើកទ្វារមកភ្លាម រ៉េបដាក់ជុងហ្គុក មុំាងៗតែម្ដង រកតែនាយបកស្រាយអីមិនទាន់ ។នេះបើគុំតែខ្លាចរំខានដល់អ្នកផ្ទះនាយ កុំអីថេហ្យុង មិនខ្ចីបើកទ្វារឱ្យឡើយ ឱ្យដេកក្រៅបន្ទប់មួយយប់សាកមើល ហ៊ានទៅញុំារបស់ស្រីមិនមើលក្បាលប្រពន្ធខ្លួនឯងនៅទីនោះ ស្គាល់ចរឹកថេហ្យុង ច្បាស់ថាប្រច័ណ្ឌសាហាវប៉ុណ្ណា។" ថេហ៍..."
" ឆឹស! "
ជុងហ្គុក ប្រុងចាប់ដៃនាយមកលួងតែត្រូវនាយក្រវាសចេញ ដើរចូលក្នុងវិញធ្វើប្រងើយ។ ទើបនាយ ទាញទ្វារបិទនិងតាមទៅលួងតាមក្រោយ។" អូនសម្លាញ់! "
" ឈប់ត្រង់ហ្នឹងហើយ ហ៊ានតែដើរចូលមកទៀត ខ្ញុំវៃលោកមួយស្មើ "
ជុងហ្គុក ប្រុងចូលទៅលួងនាយ តែត្រូវនាយ ឃាត់ឱ្យឈរឆ្ងាយពីខ្លួនប្រហែល៥ជំហាន ដោយខ្លួនគេនៅអង្គុយបញ្ជាពីលើគ្រែមក។" អូនមិនខឹងនឹងបងទេមែនទេ? "
" ខឹងៗចង់ផ្ទុះទៅហើយ ហេតុអី? ចូលចិត្តនាងខ្លាំងមែន? "
" ថេហ៍ អូនក៏ដឹង..."
" ខ្ញុំប្រាប់ហើយ ថាឱ្យឈរត្រង់ហ្នឹង ម៉េចចង់ឱ្យខ្ញុំវៃលោកណាស់ឬ? "
" ក៏បានៗ បងសុំទោសណា៎ថេហ៍ ថ្ងៃក្រោយបងឈប់ធ្វើចឹងទៀតហើយ "
ជុងហ្គុក ខ្លាចថេហ៍ ខឹងកាន់តែខ្លាំងនាយក៏ព្រមឈរត្រង់នោះដដែល និងនិយាយសុំទោសគេដោយទឹកមុខគួរឱ្យអាណិត នរណាមិនដឹងប្រហែលគិតថានាយមែនម៉ាហ្វៀទេ ។" ទេ វាជាមាត់លោកតើ ចង់លោកទៅញុំារបស់អ្នកណាវាជាសិទ្ធិលោក មកសុំទោសខ្ញុំធ្វើអី ? "
" ក្រែងមិញថាខឹងហ៊ែ? ដល់បងសុំទោស មកសួរបងថាសុំទោសធ្វើអី? "
" យប់នេះគេងលើសាឡុងទៅ ព្រុស* "
និយាយហើយនាយក៏បោះខ្នើយនិងភួយឱ្យលោកប្ដី ព្រុសទៅលើឥដ្ឋ។" ថេហ៍ ក្រែងអូនសន្យាថាឱ្យបងបញ្ចូលវីតាមីនឱ្យនោះអី "
" ហឹស! ដេកស្រម៉ៃទៅ ខ្ញុំនឹងផ្ដាច់របបលោកឯងបីខែ រហូតទាល់តែខ្ញុំឈប់ខឹង "
" ពុទ្ធោ! អូនសម្លាញ់ ធ្វើបាបប្ដីពេកទេដឹង "
" នរណាឱ្យលោកទៅញុំាសាច់ជ្រូកស្រីនោះធ្វើអី "
" វាគ្រាន់តែជាការគួរសម បងមិនបានគិតអីលើនាងឡើយ ក្រៅពីប្អូនស្រី "
" តែអូនមិនទុកចិត្ត ខ្លាចថ្ងៃណាមួយនាងយកបងចេញពីអូន "
" ឃើញទេស្រឡាញ់បងពេកប្រច័ណ្ឌជ្រុលចឹងឯង បងធ្លាប់ប្រាប់ហើយថាមនុស្សដែលបងស្រឡាញ់គឺជាអូន កុំគិតតែខ្លួនឯងហើយប្រច័ណ្ឌខុសរឿងទៀតអី "
" បើថាខ្ញុំស្រឡាញ់លោកជ្រុលពេក ខ្ញុំប្រច័ណ្ឌខុសរឿង ចាំខ្ញុំរកប្រុសថ្មីម្នាក់មកជំនួសលោក ថែមគេម្នាក់ទៀតកាត់បន្ថយការស្រឡាញ់ យ៉ាងម៉េចដែរ? "
" ល្អតើ តែយប់នេះត្រូវកំដរបងទាល់ភ្លឺ "
ឮប្រយោគរបស់ថេហ៍ ភ្លាមជុងហ្គុក ក្ដៅមុខភាយតែម្ដង ដែលថេហ៍ ហ៊ាននិយាយបញ្ឈឺនាយធ្ងន់ៗបែបនេះ។