✨​កូន​ប្រសារម៉ាហ្វៀ​💜​:ភាគ​០៨

7.2K 485 0
                                    

     មកដល់ភូមិគ្រឹះ ជុងហ្គុក​ ប្រញ៉ាប់បីរាងតូចទៅបន្ទប់គេ ព្រោះនាយស្រវឹងឡើងទន់ខ្លួនល្អូកហើយ​ ណាមួយត្រូវលាងរបួសឲ្យផង។

" ឲ្យអុំជួយទេ លោកចន! "​
" មិនបាច់ទេអុំ ទុកខ្ញុំចាត់ការ យប់ហើយអុំទៅសម្រាកសិនចុះ​ "​
" ចា៎ស! "
ម៉ែដោះចុះទៅក្រោមបាត់​ ជុងហ្គុក ក៏យកចានដែកតូចល្មម​ដាក់ទឹកនិងកន្សែងមកជូតខ្លួនឲ្យ​ ថេហ្យុង និងលាងរបួសតាមក្រោយ​។ នាយទម្លាក់គូទអង្គុយជិតក្បាលគ្រែ ថេហ្យុង​ និងដោះអាវអ្នកកំពុងគេងចេញ ងាយស្រួលក្នុងការជូត។ គ្រាន់តែដោះចេញភ្លាម​ នាយស្ទើរឈាមច្រមុះចេញមក​ ព្រោះតែរាងកាយក្មេងតូចម្នាក់នេះ ស្អាតពេកហើយ​ ទោះនាយធ្លាប់ដេកជាមួយស្រីផ្សេងក៏ពិតមែន​ តែខ្លួនប្រាណស្រីទាំងនោះ មិនអាចប្រដូច ជាមួយ​ ថេហ្យុង​ បានឡើយ។ ខ្ជិលភ្លឹកតទៀតនាយក៏ចាប់ផ្ដើម​ជូតខ្លួន​ឲ្យ​ ថេហ៍ តែម្ដង​។ រួចក៏ផ្លាស់សម្លៀកបំពាក់ថ្មីឲ្យគេ ចុងក្រោយ​គឺលាងរបួស រួចបិទបង់ឲ្យជាការស្រេច នាយមិនសូវជំនាញរឿងមើលថែនិងប៉ុន្មានទេ តែដោយសារក្មេងនេះមកសណ្ដំស្នេហ៍ឲ្យនាយ ចេះហួងហែង ចេះមើលថែ ចេះបារម្ភគ្រប់ពេលវេលា ទោះមិនដឹងថាខ្លួនឯងស្រឡាញ់គេហើយនៅឡើយក្ដី​ ។

" អំពល់ទុក្ខ​មែនឯងនេះ សឺត..."
ថាហើយក៏លួចថើបថ្ពាល់គេមួយខ្សឺតយ៉ាងវែង ទោះស្អុយក្លិនស្រាតិចៗក៏នៅតែក្រអូបដែរ រួចអាងញញឹមតាមក្រោយ🙄។

      រឺុងៗ!

" ហាឡូ! "​
" បាទ! ចៅហ្វាយ​ លទ្ធផលDNA ចេញមកហើយ ចៅហ្វាយ​ "​
" ហឺម! ទុកយើងពិនិត្យខ្លួនឯង "​
" បាទ! ចៅហ្វាយ​ "​
ជុងហ្គុក​ ដាក់ទូរសព្ទចុះនិងសម្លឹងមុខ ថេហ្យុង​ មិនឈប់​ ព្រោះតែលទ្ធផលDNA។

" ទោះលទ្ធផលចេញមកបែបណា ក៏ឯងនៅតែជាក្មេងរបស់យើង​  យើងទុកឯងឲ្យនៅជាមួយយើងរហូតយើងចាស់ស្លាប់ពីរនាក់ ហឹស! កំប្លែងមែនទេ? យើងមិនស្រឡាញ់ឯងផង​  ឃាត់ឯងទុកមានន័យអីដែរ?  ក្នុងឋានៈជាប្រពន្ធក៏មិនមែន អ្នកបម្រើក៏មិនមែន យើងទុកឯងក្នុងឋានៈជាអ្វីទៅ? ហា៎ស ជើងប្រចាំភូមិ "​
នាយនៅនិយាយឆ្លើយឆ្លងម្នាក់ឯងយ៉ាងយូររហូតដល់ម៉ោងទៅធ្វើការបន្ត​  ដណ្ដប់ភួយឲ្យក្មេងតូចរួចនាយក៏ចេញទៅ។ ថេហ្យុង​ ដេកស្អាតទល់ភ្លឺ។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now