ព្រឹកថ្ងៃថ្មីឈានចូលមកដល់ រាងតូចស្ដើងគេងលើគ្រែប្រណិត ទាំងគ្មានសម្លៀកបំពាក់បិទបាំងកាយ មានតែអាវសឺមីពណ៌សដែល ជុងហ្គុក ពាក់ឲ្យកាលពីយប់មិញ។ ដោយសារមានពន្លឺមករំខានធ្វើឲ្យ ថេហ្យុង ភ្ញាក់ឡើងបើកភ្នែកមិនចង់រួច ពីយប់មិញគេអស់កម្លាំងខ្លាំងណាស់ តាំងពីក្បាលល្ងាចរហូតឥឡូវមិនទាន់បានបាយចូលពោះមួយគ្រាប់ទេ នៅមកទ្រោមខ្លួនដោយសារ ប្ដីសម្លាញ់ទៀត។ ត្របកភ្នែករៀបបើកសន្សឹមៗ មុននឹងដឹងថា ខ្លួនគេគេងក្នុងបន្ទប់ ជុងហ្គុក ថែមទាំងអត់អ្វីបិទបាំងផ្នែកខាងក្រោមទៀត គេនឹកឃើញរឿងពីយប់មិញរវាងគេនិង ជុងហ្គុក ក៏ផ្ដើមយំង៉ាវតែម្ដង។
" ហុឹកៗ គ្រប់យ៉ាងចប់អស់ហើយ ខ្ញុំមិនលើកលែងឲ្យលោកជាដាច់ខាត ចន ជុងហ្គុក ហុឹក..."
គេអង្គុយយំបែបនេះរហូតទាល់តែ មានសម្លេងបើកទ្វារចូលមកទើបនាយតូចយកដៃក្រវាសជូតទឹកភ្នែកចេញងាកមើលទៅក៏ដឹងថាជា ប៉ាៗស្ករម្ចាស់ស្នេហ៍ ទើបនាយបែរមុខចេញមិនចង់សូម្បីឃើញមុខគេ តែ ជុងហ្គុក ក៏ចូលទៅជិតនិងសួរនាំ។" អរុណសួស្ដី! ក្មេងតូច "
".... "
" បើនៅឈឺ មិនបាច់ទៅរៀនទេ "
" ឆាប់ទៅងូតទឹកអាលចុះទៅបាយ "
ឃើញ ថេហ្យុង ស្ងាត់មិននិយាយរកគេ នាយក៏ចូលទៅឱបគេពីក្រោយ ដើម្បីលួង។" អា៎យ....យកដៃចេញ "
" យើងដឹងថាឯងខឹង តែកុំធ្វើប្រងើយកន្តើយដាក់យើងបែបនេះអី យើងគ្រាន់តែ..."
" បំពេញចំណង់ "
" ស្ដីហើយ "
" នរណាស្ដីលោកឯង? "
" ប្រពន្ធ! "
" លោកចន!! "
" បាទ... "
" ខ្ញុំស្អប់ឆាប់លែង..."
" ស្អប់យើងតែនៅតែនិយាយរកយើង "
" ចង់ឲ្យខ្ញុំសម្លាប់លោកចោលមែនទេ? "
" លែងក៏បាន "
ជុងហ្គុក ក៏លែងដៃពីការឱប តែប្ដូរមកថើបថ្ពាល់គេពីរបីខ្សឺតយ៉ាងច្រឡឺម។" ហឺយ...មនុស្សឆ្កួត "
" ថើបឲ្យបាត់ខឹង "
" ចេញឲ្យឆ្ងាយទៅ "
" បន្ទប់យើងឲ្យយើងចេញទៅណា "
" បើលោកមិនចេញទុកឲ្យខ្ញុំចេញ អ៎ក...អូយ! ឈឺ "
ដោយសារនាយប្រញ៉ាប់ក្រោកមិនថ្នមខ្លួន ធ្វើឲ្យចុកឈឺនៅត្រង់កន្លែងនោះ ជាខ្លាំង ជុងហ្គុក ឃើញក៏ជួយទប់និងលើកបីគេទៅបន្ទប់ទឹក ដើម្បីឲ្យគេងាយស្រួលសម្រួល ថេហ្យុង ពាក់អាវសឺមី ជុងហ្គុក ហើយអាចបិទបាំងផ្នែកខាងក្រោមបាន។