មិនយូរប៉ុន្មាន ប៊ីន ក៏បើកមកដល់ក្នុងក្រុងសេអ៊ូល។ ថេហ្យុង ត្រូវចំហរមាត់តាំងពីចូលដល់ភ្លាម ព្រោះទេសភាពតាមដងផ្លូវ សុទ្ធតែអគារខ្ពស់ៗ ផ្លូវថ្នល់ស្អាតៗ កន្លែងលក់របស់ញាុំកន្លែងលេងជាច្រើនទៀត ដែលនាយមិនដែលឃើញពីមុនមកនេះ ជាលើកទីមួយក្នុងឆាកជីវិត មិនខុសអីពីយើងចូលក្រុងដំបូងៗទេ។ រាងតូច អង្គុយមិនស្ងៀមអើតមើលនេះមើលនោះមិនឈប់ ដល់ថ្នាក់ ជុងហ្គុក វិលមុខដោយសារនាយទៅហើយ។
" អូហូ! មួយនោះក៏ខ្ពស់ អា៎យ...មួយនោះខ្ពស់ជាងគេ គេធ្វើវាយ៉ាងម៉េចបានណ៎? អស្ចារ្យមែនទែន "
" ថេហ្យុង! "
" ហឺម? "
មាត់ឆ្លើយតែភ្នែកនៅមើល។" ពេលមក ឯងសន្យាជាមួយយើងថាម៉េច? "
" អៅ! បើមនុស្សមិនដែលឃើញផង សុំមើលតិចមិនបានទេហ៎? "
" មកណេះ! "
" ហឺយ! លោកធ្វើអី? "
ថេហ៍ បន្លឺឡើងទាំងឆ្ងល់ ពេល ជុងហ្គុកទាញគេឲ្យមកអង្គុយក្បែរខ្លួន ចំណែកដៃព្រានរបស់គេក៏ឱបចង្កេះតូចយ៉ាងណែន មិនរបេះ។" លែង មើល៍ "
" ឯងស្ដាប់បង្គាប់យើងខ្លះបានទេ? ឲ្យរវាមដូចស្វាបែបនេះ យើងក៏ចេះវិលមុខដែរ "
" លែងទៅ ខ្ញុំលែងរពឹសហើយ "
ជុងហ្គុក ក៏លែងចង្កេះនាយវិញ។ ស្ងៀមមិនបានមួយនាទីផង នាយក៏លោតទៅអង្គុយនៅកាប៊ីនខាងនោះម្ដងក្បែរ ជុងហ្គុក ព្រោះខាងនោះដូចជាមានអ្វីមើលច្រើនជាងខាងនេះ។" អូហូ! សុទ្ធតែកន្លែងដើរលេង មិនដឹងមានសំណាងបានដើរឬអត់ទេ? "
" កុំបើកកញ្ចក់ណា៎ អ្នកប្រុស ខ្យល់ចូលមកមិនល្អទេ អាចផ្ដាសាយបាន "
" បើកតែតិចនិង ហ៎ក..."
" បាទ! "
" ហិៗ បងប៊ីន គួរឲ្យស្លាញ់ជាងគេ "
ឮ ថេហ៍ សរសើរ ប៊ីន បែបនេះ ជុងហ្គុក ក៏ប្រែទឹកមុខក្រញ៉ូវភ្លាមៗ មិនដឹងថាច្រណែនឬជ្រេញទេ បើនិយាយជាមួយអ្នកដទៃឡើងផ្អែម និយាយជាមួយប្ដីខ្លួនឯង សុទ្ធតែ អា លោក ក្ដៅទាំងព្រឹក។ (ហា៎ក! ប្ដីពីកាលប្រូ?😒)" បានហើយឈប់មើលទៅ "
" អៅ! ហេតុអី? "
" ប្រយ័ត្នផ្ដាសាយ "
" ឆឹស! បារម្ភពីខ្ញុំហ៎? "
" គិតជ្រុល "
" ហឺយ! មិនយល់ទេ "
ថេហ៍ ក៏បែរទៅវិញ។ ទ្រាំមិនបាននិងខ្យល់ត្រជាក់ៗបែបនេះ នាយក៏ចុចបើកកញ្ជក់កាន់តែធំ អើតលៀនក្បាលចេញក្រៅពាក់កណ្ដាលខ្លួន។