✨កូនប្រសារម៉ាហ្វៀ💜:ភាគ៣៤

4.5K 323 0
                                    

     បន្ទាប់ពីប្រលងបានមួយអាទិត្យ ចុងក្រោយក៏ដល់ថ្ងៃទៅមើលលទ្ធផល។ ថេហ្យុង ណាមជុន និងជីមីនជាប់និទ្ទេសល្អទាំងអស់គ្នា ។ពួកគេក៏បានមកជប់លៀងនៅផ្ទះណាមជុន ដើម្បីអបអរភាពជោគជ័យនេះជាមួយគ្នា ។រីឯល្បងជុន យើងក៏តាមញ៉ែគ្រូជីន បានសម្រេចថែមទាំងក្លាយជាសង្សារនឹងគ្នាទៀតផង។ ទោះស៊ុកជីន ជាមនុស្សពូកែរើសបន្តិចក៏នាយអាចទ្រាំទ្រចរឹកគេបាន មិនចេះធុញនឹងលួងលោមពេលគេខឹង នេះជាហេតុផលដែលនាយអាចឈ្នះបេះដូងគីម ស៊ុកជីន របស់យើងបាន។

     @ភូមិគ្រឹះចន

" ហាឡូ! បងសម្លាញ់ "
" បាទ! បេប៊ី "
" អូនឮល្ហៀកៗមកថាបងជិតត្រឡប់មកវិញហើយ មែនឬអត់? "
" ចុះបើបងប្រាប់ថាបងកំពុងជិះឡានទៅរកអូន "
" ហឺម?? បងនិយាយថាម៉េច? "
" នេះបងមកដល់កូរ៉េយូរហើយណា៎ ពេលនេះកំពុងជិះឡានទៅរកអូន ត្រៀមអាហារឆ្ងាញ់ៗឱ្យបងផង មួយទៀតពេលទៅដល់បងមានកាដូរឱ្យ "
" កុំលេងសើចណា៎សជុងហ្គុក "
" យូរៗលែងជឿសម្ដីបងអស់ហើយមែនទេ? "
" ទេមិនមែនទេ មកពីអូនគិតថា បងទើបតែទៅថ្ងៃមុនសោះ មកថ្ងៃនេះយ៉ាងម៉េចបាន "
" ក្មេងល្ងើអើយ ចាំពាក្យសន្យាបងឬអត់? "
" ហិៗ ប្រញ៉ាប់មកឱ្យលឿនអូនចាំ "
" បាទ! ជុប "
ជុងហ្គុក ក៏ធ្វើថើបទូរស័ព្ទឱ្យលាន់សម្លេងដល់អ្នកម្ខាងទៀត នាយរំភើបស្ទើរហោះ ។ និយាយគ្នារួចហើយថេហ៍ ក៏ដាក់ទូរស័ព្ទចុះ ដើរមកចាំស្វាមីនៅខាងមុខផ្ទះ នេះនាយរំភើបពេករកធ្វើអីមិនត្រូវទេ ។បីខែកន្លងមកនេះ ពួកគេមិនសូវបានជួបមុខគ្នាញឹកញាប់ ព្រោះតែជុងហ្គុក រវល់ការងារខ្លាំងពេក ទើបឥឡូវនាយរួចរាល់និងត្រឡប់មករកថេហ្យុង ដូចពាក្យសន្យា ក្ដីស្រឡាញ់និងក្ដីនឹករលឹកគ្នាក៏មានមិនខ្វះ ចាំមើលតែពេលជួបគ្នាឱបមួយជីវិតឱ្យបាត់នឹកតែម្ដង។

     15នាទីក្រោយមក សន្ធឹកសម្លេងឡានរបស់ជុងហ្គុក កំពុងបើកសម្ដៅបត់ចូលមកក្នុងភូមិគ្រឹះ ទើបកូនចៅនាយដែលនៅយាមមុខផ្ទះ ប្រញាប់ទៅបើកទ្វារជូនចៅហ្វាយយ៉ាងរហ័សរហួន ។ វត្តមានឡានធំពណ៌ខ្មៅរបស់ជុងហ្គុក បានធ្វើឱ្យរាងតូចដែលឈរចាំមិនចេញទៅណា បក់ដៃស្វាគមន៍ញញឹមយ៉ាងស្រស់ទៅកាន់រាងក្រាស់ដែលកំពុងចុះពីក្នុងឡាន ។ ទើបនាយលាដៃត្រដាងយ៉ាងធំ រង់ចាំរាងតូចរត់ទៅរកយ៉ាងកក់ក្ដៅ។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now