✨កូនប្រសារម៉ាហ្វៀ💜: ភាគ៤០

5K 327 3
                                    

      ព្រឹកថ្ងៃបន្ទាប់ ជុងហ្គុក ត្រូវភ្ញាក់ពីព្រលឹមដើម្បីរៀបចំខ្លួនទៅ ពិធីតាំងពិព័រណ៌ជំនួសអ្នកស្រីចន។ នាយក្រាស់រាងកាយមាំមួនពោរពេញដោយសាច់ដុំ ក្នុងកន្សែងពោះគោរុំល្វែងក្រោម ដើរមកដាស់ដំណេកអ្នកជាប្រពន្ធដោយការថើបថ្នមៗពីលើសាច់ថ្ពាល់ ក្រពុំរលើបរលោងរបស់គេ ទោះមិនទាន់លុបមុខក្ដីក៏នៅតែទន់និងក្រអូប សម្រាប់នាយចង់តែថើបមិនចេះឆ្អែតឆ្អន់។

" ហឺម..."
ថេហ៍ ត្រូវប្រះខ្លួនបើកភ្នែកមីៗ មើលទៅស្វាមីដែលកំពុងតាមថើបខ្លួនមិនឈប់។

" ភ្ញាក់ឡើងប្រពន្ធសម្លាញ់ ព្រឹកនេះអូនត្រូវដាក់ក្រវ៉ាត់ករឱ្យបងណា៎ "
" ចេញទៅងងុយណាស់ "
ថេហ៍ រុញកាយមាំចេញពីខ្លួន និងទាញភួយមកគ្របជិតខ្លួនបែរខ្នងដាក់ប្ដី ធ្វើឱ្យគេខ្នាញ់នឹងនាយភ្លាមតែម្ដង មិនគិតយកចិត្តទុកលើប្ដីបន្តិចទេឬ? ដល់ពេលគេនិយាយជាមួយអ្នកផ្សេង តាំងធ្វើឯងណាមកប្រច័ណ្ឌ។

" ផាច់! អូយ! មនុស្សឆ្កួត "
ព្រោះតែខ្នាញ់នឹងចរឹកប្រពន្ធខ្លាំងពេកនាយក៏ទះគូទគេមួយដៃ ឡើងភ្ញាក់ក្រោកអង្គុយភ្លាមៗ។

" ដាស់ស្រួលបួលមិនក្រោកធ្វើអី "
" បែបក្រហមជាំហើយទេដឹង "
ថេហ៍ និយាយទាំងអង្គុយពើងត្រគៀកអង្អែលលើវាថ្នមៗ ធ្វើឱ្យម៉ាហ្វៀសង្ហារញញឹមចេញមកយ៉ាងច្រឡឺម។

" ស្រាតមើលទៅ បើមិនក្រហមបងដាក់ថែម "
" ប្រុសចម្កួត ដៃធ្ងន់ដូចដំរី ឈឺឡើងស្វាងគេងអស់ "
" កុំសម្លក់ក្រោកទៅងូតទឹក អាលរៀបចំខ្លួនឱ្យបង "
" ឆឹស! "
ថេហ៍ សម្លក់នាយទាំងខ្នាញ់មុននឹងចុះពីលើគ្រែ ទាញកន្សែងចូលបន្ទប់ទឹកបាត់។

      ប្រហែល១៥នាទីទើបចេញមកវិញ កំលុងពេលថេហ៍ កំពុងងូតទឹក ជុងហ្គុក ក៏រៀបចំខ្លួនដូចគ្នា នាយស្លៀកជាមួយឈុតខ្មៅ យ៉ាងសង្ហារតែថ្លៃថ្នូរសាកសមបំផុតជាមួយសព្វនាមរបស់នាយ។

" លឿនមែន ម៉ោះអូនដាក់ក្រវ៉ាត់ករឱ្យ "
រាងតូចចេញពីបន្ទប់ទឹកក្នុងឈុតអាវឃ្លុំដើរទៅបើកទូរយកក្រវ៉ាត់ករមកដាក់ឱ្យប្ដី ព្រឹកនេះថេហ្យុង គេគួរឱ្យស្រឡាញ់ណាស់ ចេះបំពេញតួនាទីជាប្រពន្ធល្អឱ្យគេ ។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now