ព្រឹកឡើង...ថេហ្យុង ត្រូវភ្ញាក់បើកត្របកភ្នែកមួយៗដោយសារមានពន្លឺមករំខាន មុននឹងដឹងថាខ្លួនឯងគេងក្នុង បន្ទប់ ជុងហ្គុក ដែលពេលនេះម្ចាស់បន្ទប់មិនដឹងទៅណាបាត់ ចោលនាយឲ្យគេងម្នាក់ឯង។
" ឆឹស! ទៅចោលយើងទៀតហើយ គិតថាយើងជាអ្វី? ពេលត្រូវការក៏ចង់មកនែបនិត្យ ពេលអស់ចិត្តហើយក៏ទៅចោល ប្រហែលធ្វើស្លូតមិនបានទៀតទេ ឯងខាតច្រើនណាស់ ថេហ្យុង "
" កំពុងរអ៊ូអីនិង? "
" លោក? "
ថេហ្យុង ត្រូវភ្ញាក់មួយទំហឹងពេលឃើញវត្តមានរាងក្រាស់ ចេញពីបន្ទប់ទឹក រុំតែកន្សែងនៅល្វែងក្រោម ប្រលែងល្វែងលើចោលដូចយប់មិញ។" គ្មានទេ.."
ថាហើយនាយក៏សម្រូតខ្លួនចុះពីលើគ្រែប្រុងដើរចេញ តែត្រូវ ជុងហ្គុក ចាប់ឱបពីក្រោយជាប់។
" ហឺយ! លោកលែង... "
" ចង់ទៅណា ឱបមិនទាន់ឆ្អែតផង "
" លែងមើល៍... "
" ខឹងយើង ព្រោះយើងចោលទៅងូតទឹកនិងមែន? "
" ឆ្កួតលោកឯងស្អី គ្មានទេ "
" អម្បាញ់មិញ រអ៊ូឲ្យយើងនៅឡើយ មកប្រកែកបែបនេះសមដាក់ទោសណាស់ "
" លែងទៅ ខ្ញុំប្រញ៉ាប់ងូតទឹកទៅរៀន "
" បើដឹងថាឯងចូលចិត្តឱបបែបនេះ យើងមកផ្ទះ គេងឱបឯងរាល់យប់ក៏បាន "
" មនុស្សចាស់ ឈ្លក់កាម គិតអីតែចំណេញលើគេ "
នាយពោលទាំងអៀនតិចៗ មុខវិញឡើងក្រហមព្រឿងៗដូចម្ទេសទុំ ណាមួយបាននៅក្នុងរង្វង់ដៃប្រុសម្នាក់នេះ ថាវាស្រួលអើយស្រួល កក់ក្ដៅល្អ ជាពិសេសប៉ះជាមួយសាច់ដុំត្រជាក់ របស់ ជុងហ្គុក ទៀតរឹតតែមិនចង់ទៅណា មាត់រឹងថាលែង តែចិត្តវិញប្រាប់ថាឱបទៀតមក 🙄។" បើយើងឈ្លក់កាមដូចដែលឯងគិត ប្រហែលយប់មិញយើងរំលោភឯងបាត់ហើយ មិនទុកឲ្យឯង នៅមាត់ពូកែជាមួយយើងចឹងទេ "
" គិតថាខ្ញុំសម្ងំឲ្យលោករំលោភឬ? "
" មិនទៀងដែរ..."
បញ្ចប់ប្រយោគនាយក៏ឆ្មក់ថ្ពាល់ ក្រពុំរបស់ ថេហ៍ មួយខ្សឺតយ៉ាងច្រឡឺម (លួចថើបពីក្រោយ)។" ហឺយ.."
" ថើប ព្រោះខ្នាញ់ "
" ឆាប់លែងភ្លាម មិនចឹងខ្ញុំជេរឲ្យបែកផ្ទះ "
" សាកទៅ មួយម៉ាត់មួយខ្សឺត "
" ចឹងមិនឲ្យគេទៅងូតទឹកងូតអីទេឬ? "
" Okay លែងក៏បាន "
" ឆឹស! "
" ឈប់.."
" ស្អី? "
" យកសៀវភៅឯងទៅផង "
ថេហ្យុង ក៏ដើរមកយកសៀវភៅពីដៃ ជុងហ្គុក តែនាយក្រាស់នៅល៎លេងជាមួយគេមិនឈប់ ។