✨​កូន​ប្រសារម៉ាហ្វៀ​💜​:ភាគ​០៦

7.8K 524 0
                                    

     អរុណសួស្ដី...

     កាលពីមិ្សលមិញ ជុងហ្គុក​ មិនបាននាំ​ ថេហ្យុង​ ទៅដើរហើរបន្តទេ​ នាយឲ្យកូនចៅនាយម្នាក់ទៀតជូនទៅផ្ទះវិញ ព្រោះ​ខ្លាចរំខាន។ ណាមួយនៅឃ្លាំងរបស់នាយមិនសម្រាប់ឲ្យក្មេងៗដូច ថេហ្យុង​ ទៅមើលបានទេ នៅទីនោះមានកន្លែងធ្វើទារុណកម្មជនក្បត់ និង​ ពួកខ្មាំងសត្រូវដែលចាប់បាន​។

     តុកៗ!

" អ្នកប្រុស​តូច! "
អុំម៉ែដោះក៏ចូលមកដាស់​ ថេហ្យុង​ ឲ្យក្រោកដូចព្រឹកម្សិល ប៉ុន្តែ​ព្រឹក​នេះ​ចម្លែកជាងរាល់ដង គាត់មកដាស់នាយតូចតាំងពីម៉ោង6:00នាទី ទាំងដែល​ពេលនេះក្មេងត្រម៉ក់​ កំពុងសម្ងំគេងលង់លក់នៅឡើយ ឥឡូវបែរជាមានសម្លេងរំខាន នាយក៏រៀបបើកត្របកភ្នែកតិចៗ មុននឹងឆ្លើយទៅអុំ។

"​ អុំ..."
" ក្រោកឡើងអ្នកប្រុស ព្រឹកនេះអ្នកប្រុសត្រូវចូលរៀនថ្ងៃដំបូងណា៎ "​
" ហឺម...អុំសុំគេងតិចសិន ចាំម៉ោង7ចាំក្រោក "​
" តែអ្នកប្រុសត្រូវចូលរៀននៅម៉ោង7ហើយ បើទៅម៉ោងនេះរៀនម្ដេចនិងទាន់គេ? "​
ថេហ្យុង ឈប់តជាមួយអុំ បែរមកគេងផ្កាប់មុខធ្វើដឹង សម្ដីអុំនិយាយមិញនេះ នាយស្ដាប់មិនចូលអីសូម្បីមួយម៉ាត់ តែបើដឹងថាព្រឹកនេះជាថ្ងៃចូលរៀនដំបូងរបស់គេៗ ប្រហែលជា​អរញញឹមមិនឈប់ឡើយ។

     ត្រឡប់ទៅម្សិលមិញ ពេល​ ថេហ្យុង​ អង្គុយស្រងូតស្រងាត់ចង់ចូលរៀនដូចគេនោះ ជុងហ្គុក​ ក៏ឃើញតែខ្ជិលសួរ។ ទើបមកដល់ផ្ទះ​ ថេហ្យុង​ និយាយរឿងនេះប្រាប់អុំ​ៗ​ ក៏ប្រាប់​ ជុងហ្គុក​ បន្ត។ព្រោះ​នាយសួរអំពី​ ថេហ្យុង​ ដែលឃើញគេស្រងូតស្រងាត់នៅពេលនោះ ទើបអុំសម្រេចចិត្តប្រាប់ទាំងអស់តែម្ដងទៅ។ ជុងហ្គុក​  ក៏ព្រមឲ្យ ថេហ្យុង​ ចូលរៀននៅព្រឹកនេះ ចូលឆ្នាំទី1 តែម្ដង។

      បន្ទាប់​ពីអុំចុះទៅក្រោមវិញ សម្របជើងមនុស្សដើរកំពុងឆ្ពោះមកកាន់គ្រែរបស់គេ និងដាស់គេឲ្យភ្ញាក់ឡើង។

" គីម​ ថេហ្យុង​ ក្មេងត្រម៉ក់ឆាប់ក្រោកភ្លាម​ "​
" ហឺម..."
ថេហ្យុង​ ក៏បម្រះខ្លួនម្ដងទៀត​ និងធ្វើមុខធុញដាក់នាយសង្ហារទាំងភ្នែកនៅបិទនៅឡើយ។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now