✨​កូន​ប្រសារម៉ាហ្វៀ​💜​:ភាគ​១២

7.1K 473 1
                                    


     អរុណសួស្ដី!​

     ពន្លឺថ្ងៃ​ដែលកំពុងរះក៏ជះពន្លឺព្រិចៗមកប៉ះមុខក្រពុំរបស់ ថេហ្យុង​ ទាំងនាយតូចកំពុងគេងលង់លក់នៅឡើយ​។ ត្របកភ្នែក​ទាំងសងខាងក៏រៀបបើកសន្សឹមៗតាមការដាស់របស់ពន្លឺថ្ងៃ។

" ហឺម..."​
បើកភ្នែក​ឡើងភ្លាមនាយក៏ក្រឡេកមើលជុំវិញនេះ ឃើញថាគ្មានវត្តមាន​ ជុងហ្គុក​ នៅទីនេះឡើយ ទឹកមុខរបស់នាយប្រែស្រពោនមួយរំពេច។ ជុងហ្គុក​ ក្រោកមុនគេតាំងពីម៉ោង6ម្ល៉េះ ដើម្បីទៅធ្វើការបន្ត​ ការងាររបស់នាយមិនអាចទុកចោលបានទេ ត្រូវតែធ្វើជារៀងរាល់ថ្ងៃនិងគ្រប់ពេល​ ទោះឈឺខ្លួនក៏ដោយ។ ប្រសិនបើខកខានមួយជើង ខាតបង់លុយជិតកន្លះលាន​ដុល្លារ​ឯណោះ។

" ទៅចោលទៀតហើយហេស? យប់មិញក្រែងមានរបួសមិនចឹង ហើយដើរទៅណា​? ប្រាប់មួយម៉ាត់ក៏គ្មាន​ គិតថាយើងមិនចេះបារម្ភទេឬយ៉ាងម៉េច ? "​
ថេហ្យុង អង្គុយរអ៊ូម្នាក់ឯងព្រោះអន់ចិត្តនិង​ ជុងហ្គុក​ ដែលទុកគេចោល។ ភ្ញាក់ឡើងលើកណាក៏ម្នាក់ឯងរហូតមិនព្រមគេងបានជាគ្នាដល់ភ្ញាក់ទាំងពីរទេ​។ ណាមួយ​នាយបារម្ភពីគេដែលមានរបួសមកផ្ទះពីយប់មិញ ដើរហើរទៅណាក៏មិនដឹង អាងតែខ្លួនជាម៉ាហ្វៀចង់យ៉ាងម៉េចក៏បានដែរឬ? ឈប់រអ៊ូតទៀត ថេហ្យុង​ ទាញទូរសព្ទមកអូសលេងនិងខលសួរ ជីមីន​ ផងពីរឿងដើរលេងថ្ងៃនេះ។ ម៉ោងជិត9 ជុងហ្គុក​ ក៏ចូលមក។

" ភ្ញាក់ហើយឬ? "​
" ចូលមកហេតុអីមិនគោះទ្វារ "​
" ផ្ទះយើង "​
" អត់មាយាទ "​
" អញ្ជើញ​អ្នកមានមាយាទ ដូចឯងទៅងូតទឹកបានហើយ "​
" មិនបាច់តឿនទេ "​
ថាហើយនាយសម្រូតខ្លួនចុះពីលើគ្រែដើរចូលបន្ទប់ទឹកបាត់ទៅ។ រីឯ ជុងហ្គុក​ នៅអង្គុយធ្វើការបន្តនៅក្នុងបន្ទប់ ថេហ្យុង​ ដដែល។ ចាំប្រហែល20នាទី ថេហ្យុង​ ក៏ចេញមកជាមួយសម្លៀកបំពាក់រួចស្រេច។

"​ លោកចនហា៎!  "
ហៅរួចនាយក៏ដើរទៅជិតគេ។

"​ ហឺម?  "
" សុំលុយដើរលេង "​
" យកប៉ុន្មានគ្រប់? "​
" គឺ..."​
" ណេះ! "​
ជុងហ្គុក​ ខ្ជិលនិយាយច្រើននាយក៏ហូតកាតខ្មៅមួយសន្លឹកឲ្យ ថេហ្យុង​។

" នេះលោកឲ្យខ្ញុំពិតមែនហេស? "
" ហឺម! តែ..."​
" តែអ្វីទៅ?​ "​
"...."
ជុងហ្គុក​ មិនមាត់ នាយក្រោកឈរឡើង និងដើរទៅរករាងតូចដោយដំណើរមួយៗ​រហូត​ ថេហ្យុង​ ត្រូវអស់ជំហរផ្ញាក្រោយទៅលើពូក​ នាយក៏តាមទៅទ្រោបពីលើ​ថេហ្យុង​ បន្ត។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now