[...]@ភូមិគ្រឹះចន
ថ្ងៃនេះជាថ្ងៃទំនេរគ្រប់គ្នាមកជួបជុំនៅផ្ទះរបស់ជុងហ្គុក អង្គុយពិភាក្សាគ្នាពីរឿងដែលកើតឡើង ។
" មកទល់ពេលនេះហើយ យើងនៅស្មានមិនដល់សោះ ថាចាង យូមី នាងជាមនុស្សបែបនេះ "
ជីមីន គេនៅខូចចិត្តមិនស្ទើរទេពីរឿងយូមី នាយមិនស្មានសោះថាខ្លួនឯងបែរជាធ្វើមិត្តជាមួយសត្វពស់អស់ជាច្រើនឆ្នាំ។ មិនតែប៉ុណ្ណោះនៅខំអាណិតស្រឡាញ់គេអស់ពីចិត្តទៀត ចុងក្រោយនេះហើយទង្វើដែលនាងតបស្នងមកវិញ មានតែពាក្យថាស្ដាយក្រោយ ។" អឺ! យើងយល់តែយ៉ាងណាឯងនៅមានយើងម្នាក់ដែល ជាមិត្តដែលស្មោះត្រង់នឹងឯងគ្មានថ្ងៃក្បត់ទៅណា ជឿចុះយើងទុកចិត្តបាន ព្រោះយើងមិនពូកែសម្ដែង "
ថេហ្យុង និយាយលួងលោមមិត្តដោយស្នាមញញឹម គេនៅអាណិតជីមីន មិនទាន់បាត់ទេ ។" ឯងអាណិតតែជីមីន ប៉ុន្តែយើងវិញអាណិតតែលោកគ្រូជីន ទេពេលនេះមិនដឹងយំហើមភ្នែកហើយក៏មិនដឹង "
ណាមជុន ឯណេះក៏សេដមិនចាញ់ជីមីន ប៉ុន្មានដែរ ព្រោះនាយបារម្ភពីគីម ស៊ុកជីនមនុស្សដែលខ្លួនស្រឡាញ់ ដែលត្រូវគូដណ្ដឹងលោកឧត្ដមសេនីយ៍ដុង សុីកជាប់គុកដំណាលគ្នាជាមួយចាង យូមី ពីបទជួញដូរថ្នាំញៀននិងជួញដូរផ្លូវភេទ។ យូមី នាងក៏ធ្លាប់មានទំនាក់ទំនងជាមួយលោក ឧត្ដមសេនីយ៍នេះផងដែរ ទើបនាងសេពគប់របស់ញៀនតាមការលួងលោមរបស់គេ រហូតធ្លាក់ខ្លួនមកជាប់ក្នុងទីមនុស្សមិនប្រាថ្នានេះតែម្ដង ។ពេលដឹងដំណឹងថាគូដណ្ដឹងខ្លួន ជួបរឿងបែបនេះលោកគ្រូជីន ក៏ទទួលយកមិនបានភ្លាមៗ គាត់ខូចចិត្តដែលផ្ញើបេះដូងជាមួយមនុស្សខុស ចាញ់បោកគេអស់ជាច្រើនឆ្នាំ នេះសំណាងហើយដែលមិនទាន់រៀបការនឹងគ្នា មិនចឹងចាត់ទុកថាសយធំមួយជីវិត ។" រឿងកន្លងហួសទៅហើយ បំភ្លេចវាចោលទៅ "
យ៉ុនហ្គី និយាយព្រមទាំងអង្អែលស្មាជីមីន ថ្នមៗព្រោះអង្គុយជិតគ្នា ។" បងមិនខឹងខ្ញុំទេមែនទេ? "
" ខឹង?? ខឹងរឿងអី? "
" ខឹងដែលអូនទៅសេពគប់មិត្តមិនល្អ ថែមទាំងល្ងង់អោយគេបោកបានទៀត នេះបើអូនស្ដាប់ពាក្យបងអូនប្រហែលមិនស្ដាយក្រោយដល់ថ្នាក់នេះទេ "
" បងគ្មានអ្វីត្រូវនឹងអូនទេ មានតែបារម្ភលើសដើម តទៅមុននឹងសេពគប់នរណាម្នាក់ត្រូវមើលអោយច្បាស់សិន កុំអោយដូចថ្ងៃនេះ "
" បាទ! អូនរាងហើយៗម្នាក់ដែលអូនសេពគប់រៀងទៅមានតែថេហ្យុង ម្នាក់គត់ "
" ហឺម! អោយតែដូចមាត់ "
ថេហ្យុង ញញឹមស្ញេញដាក់អ្នកជាមិត្ត ស្របពេលជុងហ្គុក និយាយការងារហើយល្មម នាយចូលមកអង្គុយជិតសំណព្វចិត្តនាយ ទើបថេហ្យុង លូកដៃឱបចង្កេះនាយយ៉ាងណែន កុំអោយចាញ់អ្នកម្ខាងទៀត ។