" នរណាមកហ្នឹងឆេអុីន "
រាងចំណាស់សួរឡើង ទាំងភ្នែកកំពុងជាប់ប៉ាក់ក្រណាត់ ដោយមិនបានដឹងថាជុងហ្គុក ជាមួយថេហ្យុង ចូលមកនោះទេ។" ម៉ាក់! "
" ជុងហ្គុក?? "
គ្រាន់តែឃើញថាជាកូនប្រុស គាត់ភ្ញាក់ផ្អើលស្ទើររកពាក្យនិយាយពុំបាន នៅសុខៗបែរមកលេងស្ងាត់ៗបែបនេះនរណាមិនភ្ញាក់នោះ។" ម៉ាក់! សុខសប្បាយទេ? "
កូនប្រុសចូលទៅរកម្ដាយនិងសួរនាំធម្មតា គាត់តែងតែបែបនេះ ឱ្យតែនាយមកលេងលើកណាភ្ញាក់ៗចឹងឯង នេះមកពីគាត់នឹកកូនខ្លាំងពេក។" ហឺម! ម៉ាក់សុខ មកហេតុអីមិនឱ្យដំណឹងមួយម៉ាត់ មានដឹងទេម៉ាក់នឹកឯងយ៉ាងណា "
អ្នកជាម្ដាយអង្គុយអង្អែលដៃកូននិយាយបណ្ដើររំភើបចិត្តបណ្ដើរ។" ក៏ចង់ឱ្យដំណឹងម៉ាក់ដែរ តែចង់ឱ្យម៉ាក់ភ្ញាក់ផ្អើលច្រើនជាង "
" ហឺម! ហើយនាំនរណាមកជាមួយហ្នឹង? "
គាត់សម្ដៅលើថេហ្យុង ។" នេះថេហ្យុង ណា៎ម៉ាក់គេជាអនាគតរបស់កូន "
ជុងហ្គុក ទាញដៃប្រពន្ធមកអង្គុយក្បែរ។" ជំរាបសួរ! អ្នកម៉ាក់ក្មេក "
" ហឹស! មិនដឹងរើសមកពីកន្លែងណា មកហៅយើងថាម៉ាក់ "
អ្នកស្រីចន ចាប់ផ្ដើមមុខក្រញ៉ូវភ្លាមៗ ក្រោយដឹងថាជុងហ្គុក យកប្រពន្ធជាមនុស្សប្រុស ថែមទាំងក្មេងហើយស្អាតទៀត។" ម៉ាក់និយាយឱ្យតម្លៃថេហ៍ បន្តិចទៅយ៉ាងណាគេជាប្រពន្ធខ្ញុំ បើម៉ាក់មិនស្វាគមន៍គេខ្ញុំក៏ត្រឡប់ទៅវិញ "
ជុងហ្គុក និយាយទាំងក្ដៅត្រចៀក គេខឹងដែលម៉ាក់គេមកនិយាយបែបនេះដាក់មនុស្សដែលគេស្រឡាញ់ ខ្វះណាស់ឬពាក្យនិយាយដាក់កូនប្រសារ។" នេះឯងមើលឃើញគេល្អជាងម៉ាក់មែនទេ ? "
" ត្រូវហើយ ព្រោះម៉ាក់ក៏មិនដែលមើលឃើញខ្ញុំជាកូនដែលត្រូវទេ ? "
" ហឹស! ឯងខឹងម៉ាក់និយាយឱ្យប្រពន្ធឯងប៉ុណ្ណឹង ឯងហ៊ានកំហកដាក់ម៉ាក់ផងហេស? "
ចំពេលនោះឆេអុីន និងអង្គរក្សជុងហ្គុក ចូលមកល្មម។" ឆេអុីន លើកវ៉ាលីទៅឡានវិញខ្ញុំទៅវិញឥឡូវនេះ "
" អ៊ុះ! ជុងហ្គុកៗ ត្រជាក់ចិត្តសិនណា៎ "
ថេហ្យុង ប្រឹងទប់លំនឹងកុំឱ្យនាយទាញគេទៅបានសម្រេច នេះមកមិនទាន់៥នាទីចង់ទៅវិញហើយហេស?