ព្រឹកឡើង រាងតូចដែលសន្លប់កាលពីយប់មិញ គេងលង់លក់នៅលើគ្រែទាំងគ្មានសម្លៀកបំពាក់បិទបាំងនៅផ្នែកខាងក្រោម មានតែអាវសឺមីពណ៌សដែល ជុងហ្គុក ពាក់ឲ្យកាលពីយប់មិញ។
ព្រឹកនេះជាព្រឹកចូលរៀនថ្ងៃដំបូងបន្ទាប់ពីប្រលងបញ្ចប់ខែបានមួយថ្ងៃ។
សម្របជើងវែងៗកំពុងបោះជំហានចូលមកកាន់តែកៀកគ្រែគេងរបស់ថេហ៍ ព្រមជាមួយសម្លេងដាស់ដំណេកដ៏ផ្អែម កំពុងនិយាយមកកាន់រាងតូច។ នាយយកដៃអង្អែលសក់រលោងរបស់ថេហ៍ ថ្នមៗមុននឹងពោលឡើង។" ប្រពន្ធសម្លាញ់ឆាប់ក្រោកឡើង "
" ហឺម...Daddy "
" ងើបមកអាលងូតទៅរៀន "
" ខ្ជិលណាស់ចាំស្អែកចាំទៅ សុំច្បាប់គ្រូឲ្យអូនផង "
ថេហ្យុង និយាយទាំងបើកភ្នែកមិនចង់រួច។" មិនបានទេ ឆាប់ក្រោកមក បើមិនក្រោកតាមសម្រួលបងបីទៅហើយណា៎ "
ជុងហ្គុក ប្រុងទាញនាយមកបី តែនាយបែរក្រោកមកឱបគេវិញទាំងភ្នែកនៅបិទ ។" ហឺម...ឈ្ងុយណាស់ Daddy "
" ក្មេងច្រឡឺម "
" ប្រុសអីក្លិនខ្លួនកាអូបយ៉ាងនេះ "
" ខាំដាច់មាត់ល្អទេ? "
" លើកអូនទៅតិច ដើរមិនរួចទេ "
ជុងហ្គុក មិនតបនាយក៏លើកថេហ្យុង មកបីក្នុងរង្វង់ដៃកក់ក្ដៅរបស់នាយ រួចក៏បន្លំថើបគេខ្សឺតៗ រហូតដល់បន្ទប់ទឹកទើបដាក់ចុះ។20នាទីក្រោយថេហ្យុង ក៏ចេញមកវិញជាមួយអាវឃ្លុំ រួចស្រេចនាយដើរមករក ជុងហ្គុក ទាំងមុខជូរៗ។ ជុងហ្គុក នៅចាំជូតសក់ផ្លុំសក់ឲ្យនាយ នៅមុខកញ្ចក់ ឃើញទឹកមុខថេហ្យុង មិនល្អនាយក៏សួរ។
" ម៉េចបានធ្វើចឹង? "
" អូនតូចចិត្តដែលរៀនមិនពូកែ "
" អូនយកចិត្តទុកនឹងរឿងលទ្ធផលប្រលងមែនទេ? "
" អត់ទេ គឺអូនខ្លាចៗគេមើលងាយបងដែលមានប្រពន្ធមិនឆ្លាតមិនពូកែ "
ឮប្រយោគនេះហើយ ជុងហ្គុក ក៏ឈប់ផ្លុំមួយភ្លែតសិន និងបង្វែរកាយតូចឲ្យបែរមករកខ្លួន ក្រសោបមុខក្រពុំរបស់នាយ មកច្បូតបបូរមាត់តិចៗ ទុកជាការលួងលោម។" ដរាបណាអូនជាប្រពន្ធបងៗមិនឲ្យអ្នកផ្សេងមើលងាយអូនជាដាច់ខាត មិនថាគេជាអ្នកណាទេបងនឹងចាប់គេឲ្យសុំទោសអូនទាល់តែបាន ពីបទមើលងាយមនុស្សពូកែរបស់បង អូនដឹងទេ អូនឆ្លាតនិងស្រស់ស្អាតបំផុតសម្រាប់បង បងស្រឡាញ់អូន ថេហ្យុង "
" ហុឹក! ស្វាមីល្អរបស់អូន "
ពេបមាត់ដាក់គេរួចនាយក៏លើកដៃទៅឱបកគេ ឲ្យឱនមកជិត និងបឺតក្រញិចបបូរមាត់គេដោយក្ដីស្រឡាញ់ពន់ពេក ជុងហ្គុក ក៏តបវិញដូចគ្នា ។ ទោះបីជុងហ្គុក គេជាម៉ាហ្វៀប៉ុន្តែគេច្បាស់លាស់ជាមួយមនុស្សដែលគេស្រឡាញ់ណាស់ គេយកចិត្តទុកដាក់មើលថែនាយគ្រប់ពេលវេលា មិនថារវល់យ៉ាងណាក៏ដោយ។ ព្យាយាមតាមលួង តាមចិត្តគេគ្រប់រឿងមិនថាតែរឿងតូចតាចក្ដី របស់ដែលថេហ៍ ចង់បាននាយនឹងរកមកឲ្យទាល់តែបាន ការពារ បារម្ភ ហួងហែង ស្រឡាញ់ញ៉ោះច្រើន ថ្វីត្បិតគេមិនសូវមានភាពផ្អែមល្ហែមឲ្យថេហ្យុង តែនាយស្រឡាញ់ថេហ្យុង ណាស់បើអាចលេបបានលេបទុកយូរហើយ។