✨​កូន​ប្រ​សារ​ម៉ា​ហ្វៀ​💜​:ភាគ​២៣

5.9K 363 0
                                    

     ក្រោយពីចេញពីមន្ទីពេទ្យជាមួយគ្នា​ ជុងហ្គុក ឲ្យប៊ីន បើកឡានជូនគេនិង ថេហ្យុង​ ទៅហាងលក់ផ្លែឈើមួយកន្លែង និងទិញនំចំណីខ្លះ មកជូនលោកគី ផងដែរ។ ក្នុងឡាន តាំងពីចេញរហូតដល់ត្រឡប់មកវិញ ឃើញថាស្ងាត់ជ្រៀបតែម្ដងមិនឮសម្លេងមាត់មួយក្អឹក​ ព្រោះ​ថា​ ថេហ្យុង​ នៅខឹងនឹង​ ជុងហ្គុក​ នៅឡើយ​ ជាទម្លាប់ឲ្យតែចៅហ្វាយមិនស្ដីរកគ្នា ប៊ីន ក៏មិនហ៊ានមាត់កអីដែរ។ គេ​ ងរបែបនេះមិនដឹងអស់ប៉ុន្មានម៉ោងហើយទេ​ តែមួយម៉ាត់ក៏មិនស្ដីរកនាយដែរ។ រីឯ ជុងហ្គុក​ ក៏មិនលួងដូចគ្នា នាយដឹងចរឹក ថេហ្យុង​ បើខឹងគឺខឹងអាក្រក់ចឹងឯង បើអង្គុយតែលួងកាន់តែបានចិត្ត ហើយឌឺផ្គើននាយលើសដើម​ យល់ល្អបណ្ដោយតាមសិនទៅ។

      ចេញទៅជិត1ម៉ោង ថេហ្គុក​ ក៏ត្រឡប់មកវិញ ជាមួយប៊ីន គេអ្នកកាន់ស្បោងផ្លែឈើនិងនំ​ មកតាមក្រោយ​ជាមួយកូនចៅនាយពីរបីនាក់ទៀត។
ថេហ្យុង​ ដើរដំណើរគ្នាជា​មួយ​ ជុងហ្គុក​ មុខឲ្យស្អុយប៉ែ។ ឃើញបែបនេះ ជុងហ្គុក​ ក៏លូកដៃទៅឱបចង្កេះមួយក្ដាប់របស់គេ ឲ្យខិតមកជិតខ្លួន។

" លែង​ កុំប៉ះខ្ញុំ​ បើថាមិនលួងៗរហូត​  "​
ថេហ្យុង​ ប្រឹងប្រឡេះដៃនាយចេញពីចង្កេះ​គេ​ តែ​ ជុងហ្គុក​ រឹតតែឱបណែនថែមទៀត។

" មានលួងឯណា គ្រាន់តែឱបលេងៗតើ "​
" ចង់ឲ្យខ្ញុំខឹងស្លាប់មែនទេ? "​
" បើអូនស្លាប់បងនឹងស្លាប់ទៅតាមដែរ តាមញ៉ោះអូនបែបនេះទាល់តែអូនឈប់ខឹងបង "​
" ហុឹកៗ មនុស្សឆ្កួតឆាប់លែងភ្លាមទៅ  "
"​ ចាប់ដើមទ្រូងប្ដីពេញៗបែបនេះ​ មិនខ្លាចប្ដីខឹងទេហ៎? "​
" រោគចិត្ត "​
ថេហ្យុង​ ដកដៃចេញពីទ្រូងនាយ​យ៉ាងលឿន ទាំងចង់រលីងរលោង។ ទ្រាំមិនបាន ជុងហ្គុក​ ក៏ឱនថើបថ្ពាល់ប៉ោងៗគេខ្សឺតៗដោយមិនក្រែង​។

"​ មនុស្សចាស់ចិត្តអាក្រក់ចូលចិត្តធ្វើបាបក្មេង​  "
"​ មកពីក្មេងគួរឲ្យចង់វៃ  "
"​ និយាយយកឈ្នះតែរហូត ខ្នាញ់គេអាងថើប សម្លុតគេរួចអាងឱប នេះឬចរឹកម៉ាហ្វៀ? "​
" ចុះនរណាឲ្យអូនងរង៉ក់នឹងបងធ្វើអី? និយាយផ្អែមល្ហែមជាមួយបង ស្ដាប់បង្គាប់បងដូចមុន​ លែងចេះហើយឬ? ចេះតែខឹងៗៗ "​
" ហឹស! ប្រុសចង្រៃ  "
ថាហើយនាយក៏ប្រុងបោះជំហានដើរទៅតែត្រូវ​ ជុងហ្គុក​ ទាញដៃមកវិញ។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Donde viven las historias. Descúbrelo ahora