បន្ទាប់ពីជួបលោកនាយក និយាយពីការចុះឈ្មោះរបស់ ថេហ្យុង រួចហើយនាយក៏ឡើងឡានទៅក្រុមហ៊ុនម្ដង។ ចំណែក ថេហ្យុង ត្រូវបានអ្នកគ្រូម្នាក់នាំទៅបន្ទប់រៀន ដើម្បីណែនាំគេឲ្យគ្រូបន្ទប់ថ្នាក់បានស្គាល់និងកុំឲ្យគេខ្លាចពេលចូលដំបូងផង។
ថេហ្យុង បោះជំហានយឺតៗដើរចូលក្នុងថ្នាក់ ស្របពេលក្រសែភ្នែកសិស្សទាំងអស់កំពុងសម្លឹងមើលមកគេ។ លោកគ្រូ ជីន ត្រូវជាគ្រូបន្ទប់ថ្នាក់នេះ ក៏ជួយណែនាំ ថេហ្យុង ឲ្យមិត្តរួមថ្នាក់បានស្គាល់។
" នេះ គីម ថេហ្យុង ជាសិស្សថ្មីទើបតែចូលមក ចូលប្អូនទាំងអស់ស្រឡាញ់គោរពគេ ដូចមិត្តល្អម្នាក់ផងចុះ "
" បាទ! រីករាយណាស់ដែលបានស្គាល់ មិត្តៗ "
ថេហ្យុង ឱនគោរពដោយការគួរសម។ នាយប្រឹងហាត់ពត់មិនឲ្យគេដឹងចរឹក ប្រឹងសម្ដែងជាតួស្លូតបូតតែតាមពិតគ្មានចង់រាក់ទាក់ជាមួយគេបន្តិចឡើយ លក្ខណៈថាមើលទៅសិស្សទាំងនោះ សុទ្ធតែជាពួកកូនអ្នកមាន មិនសូវចូលចិត្តគេអីជាដើម។" អា៎! ចឹងប្អូនចូលអង្គុយជាមួយ ប្អូន ជុន ទៅ តុទំនេរស្រាប់ "
ថេហ្យុង ក៏ដើរទៅរកតុដែលទំនេរមួយជំហៀងនោះ និងមាន ណាមជុន អង្គុយនៅម្ខាង។ កំពុងតែដើរស្រួលបួល សិស្សស្រីមាត់ក្រហមម្នាក់បានទាក់ជើង ថេហ្យុង ឲ្យដួលទៅប៉ះតុ យូហាន់ ។" អូយ! "
" អូ!មិនអីមែនទេ? "
ហាន់ សួរ។" បាទ! មិនអីទេ "
ថេហ្យុង ងាកក្រោយក្រឡេកមើល ស៊ូនី អ្នកទាក់ជើងគេមិញនេះ ញញឹមឌឺយ៉ាងឡូយ ។ នាយខ្ជិលតបក៏ដើរចូលតុអង្គុយសម្រួលអារម្មណ៍បន្តិច។ ណាមជុន ដែលជាមិត្តរួមតុក៏សួរនាំរាក់ទាក់ជាមួយ ថេហ្យុង។" សួស្ដី! បងឈ្មោះ ណាមជុន ហៅបងថា ជុននី ក៏បានដែរ "
" បងខ្ញុំប៉ុន្មានឆ្នាំ? "
" មិនដឹងៗតែបង "
" បើខ្ញុំបងវិញ ត្រូវហៅខ្ញុំ បងធំ ឮទេ? "
" ឯងអាយុប៉ុន្មាន? "
" 17 "
" យើង18 យើងបង "
" okay បង ជុននី "
" ចុះឯងឈ្មោះអីដែរ? "
" ថេហ្យុង "
" ត្រកូល គីម? "
" ត្រូវហើយ "
" និស័្សយពិតមែនយើងក៏ត្រកូល គីម ដែរ "
" ហិៗ "
" ចាប់ផ្ដើមកត់មេរៀននេះទៅ គ្រូនិងឲ្យលំហាត់4,10ទំព័រទៀតទុកធ្វើនៅផ្ទះ "
" បាទ/ចា៎ស "
សិស្សគ្រប់គ្នាក៏នាំគ្នាកត់មេរៀនដែលគ្រូដាក់ឲ្យ តែចម្លែកអីតែពីរនាក់ ថេហ្យុង និង ណាមជុន នេះមិនព្រមផ្ចង់ស្មារតីរៀនសូត្រអីសោះ គិតតែនិយាយគ្នា សុីត្រាវគេមិនឈប់។