✨កូនប្រសារម៉ាហ្វៀ💜: ភាគ៣១

4.8K 361 5
                                    

    ជាច្រើនសប្ដាហ៍កន្លងទៅ ក្ដីស្រឡាញ់និងក្ដីនឹករលឹករបស់ថេហ្គុក ចាប់ផ្ដើមមានឲ្យគ្នាកាន់ច្រើនឡើងៗ វាច្រើនដល់ថ្នាក់មិនអាចគណនាបាន​ ធំធេងជាងមហាសមុទ្រ ស្រស់ស្អាតបំផុតក្នុងសកលលោក  ។ ពេលខ្លះក៏និយាយទូរសព្ទដល់យប់ជ្រៅរៀងខ្លួនក៏មាន ទោះបីជុងហ្គុក មិនសូវមានពេលវេលាគ្រប់គ្រាន់ក៏នាយនៅតែកំដរសំណព្វចិត្តរបស់នាយ​ និយាយទូរសព្ទឬ call video និយាយគ្នាបានដែរ មិនថាតេមកស្មាលណាក៏ដោយ។

     ងាកមកមើលថេហ្យុង​ ឯណេះវិញពេលនេះនាយកំពុងនៅផ្ទះយ៉ុនហ្គី​ ជាមួយជីមីន​  ចេញពីសាលាមកជីមីន ក៏បបួលមកទីនេះតែម្ដង​។

    #ក្នុងសួនក្រោយផ្ទះ...

    រាងតូចល្អិតពីរនាក់អង្គុយនិយាយគ្នាបណ្ដើរញាុំនំបណ្ដើរ​ រីឯម្ចាស់ផ្ទះមិនទាន់ត្រឡប់ពីធ្វើការវិញទេ។

" អាថេហ៍! "
" ហឺម? "​
" យើងមានរឿងចង់និយាយ​ "​
" អឺនិយាយមក​បូបាច់ទៅកើត "​
នាយសម្លក់មុខមិត្តទាំងកំពុងញាត់នំពេញមាត់។

" គឺថាយើងបាត់ដំណឹងពីយូមី ជាងពីរអាទិត្យហើយ ខលទៅនាងដែរតែខលមិនចូល មិនដឹងពេលនេះយ៉ាងម៉េចហើយទេ "​
" អរ! យូមី ហ្នឹងទៀតហើយឬ? "​
ថេហ្យុង តបទៅវិញហីៗ ព្រោះ​ឲ្យតែរំលឹកដល់ឈ្មោះចាង យូមី​ម្នាក់នេះនាយដូចមិនចូលចិត្តតែម្ដង មិនដឹងយ៉ាងម៉េចទេ ដូចមិនត្រូវធាតុជាមួយមនុស្សស្រីសោះ។

"​ ពេលយើងទៅដល់ខន់ដូ របស់នាងម្ចាស់ខន់ដូ ក៏ប្រាប់ថានាងបានរើចេញតាំងពីខែមុនម្ល៉េះ រួចក៏លក់ខន់ដូនេះឲ្យ​គេបន្ត  "
"​ ហើយចុះយ៉ាងម៉េច? "​
" នេះឯងកុំធ្វើដូចហីៗនឹងយើងមើល "​
" អៅ! ខំអង្គុយស្ដាប់វា​និយាយ​ហើយ​ ថាហីៗម៉េចទៀត? "​
" យើងខ្ជិលប្រកែកណាស់ "​
" ចុះឯងគិតធ្វើយ៉ាងម៉េច បន្តទាក់ទងនាងឬ... "
"​ យ៉ាងណាក៏នាងជាមិត្តយើងយូរឆ្នាំមកហើយ យើងម៉េចនឹងអាចភ្លេចនាងបានទៅ  "
"​ ចឹងទៅរកនាងនៅសាលាល្អអត់  "
"​ យ៉ុនហ្គី ប្រាប់ថានាងប្ដូរសាលាតាំងពីខែមុនដូចគ្នា​ យើងកំពុងឆ្ងល់តើនាងបានលុយមកពីណាបង់ថ្លៃសាលារៀន នៅឆ្លៀតប្ដូរទៀតផង រីឯអាហារ​រូបករណ៍​របស់នាងក៏មានក្នុងបញ្ជីសិស្សសាលា ទៅស្រុកកំណើតវិញ ក៏នាងគ្មានបងប្អូនឯណាដែរ ជួយគិតយើងមើលអាថេហ៍ នាងទៅណាវុុើយ "​
"​ អេ...មកសួរយើងៗដឹង ក្រែងមិត្តឯងហី?  "
" យើងដឹងថាមិត្តយើងហើយ ប៉ុន្តែ​យើងឲ្យឯងជួយគិតគ្នា ខ្លាចនាងទៅជួបរឿងអ្វីមិនល្អ​ យ៉ាង​ណា​យើងជាប់ឈ្មោះជាមិត្តនាង ដូច្នេះ​ត្រូវអើពើនឹងនាងចឹងហើយ​  "
"​ ឥឡូវសម្រេចចេះចុះ បើក្នុងអាទិត្យនេះនាងមិនទាក់ទងមកឯងវិញទេ សន្មត​ថាចប់គ្នា  "
"​ ហឺយ! ឃោរឃៅ​ពេកទេដឹង  "
"​ បើមិនព្រមតាមយើងនិយាយទេក៏តាមចិត្ត​  "
ថារួចនាយក៏ទាញកាតាបដើរទៅធ្វើមិនដឹង​។ ទុកឲ្យជីមីន នៅអង្គុយគិតម្នាក់ឯង។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now