@At Night...
ត្រឹមម៉ោង១០យប់ ជុងហ្គុក ក៏សុំយ៉ុនហ្គី មកផ្ទះមុន ព្រោះខ្លាចថេហ្យុង គេស្រវឹងជ្រុល ហើយចេញចរឹក Zin របស់គេចេញមក ដូចដឹងស្រាប់ ថេហ្យុង ឱ្យតែស្រវឹងពិបាកនិយាយគ្នាណាស់ រឹងរូសមិនស្ដាប់តាមនាយទេ។ ដូច្នេះវិធីល្អបំផុត គួរនាំទៅផ្ទះឱ្យបានមុនពេលនាយស្រវឹងស្ដាប់គ្នាលែងបាន។
@ភូមិគ្រឹះចន...
ក្រោយមកដល់ផ្ទះភ្លាម ថេហ្យុង បើកទ្វារចុះទាំងខឹង នាយដើរយ៉ាងលឿនចូលក្នុងផ្ទះទាំងគ្មានខ្វល់ពីរាងក្រាស់បន្តិចឡើយ ។
" ថេហ៍ !! អូនកុំដើរលឿនពេក ស្រវឹងផងប្រយ័ត្នដួល "
ជុងហ្គុក ចុះពីក្នុងឡានប្រញ៉ាប់រត់តាមនាយតូចសឹងតែមិនទាន់ ពេលទាន់គេក៏ចូលដល់បន្ទប់បាត់ទៅហើយ។" អូនខឹងហេស? "
រាងក្រាស់បន្លឺឡើងរួចដើរទៅឱបរាងតូចពីក្រោយ មូលហេតុដែលនាយប្រញ៉ាប់មក ព្រោះតែមិនចង់ឃើញថេហ្យុង របស់នាយផឹកច្រើន ហើយស្រវឹងឱ្យពិបាកក្នុងខ្លួន។" នរណាមិនខឹងនោះកំពុងតែសប្បាយសុខៗនាំគេមកផ្ទះ "
ថេហ៍ តបទាំងពេបមាត់តិចៗ ព្រោះនៅអន់ចិត្តនឹងគេនៅឡើយ ។" មកពីបងមិនចង់ឃើញអូន ផឹកច្រើន ហើយស្រវឹងក្អួតក្ដៅខ្លួនដូចមុនទៀត "
" អូនប្រាប់ហើយថាអូនមិនបានស្រវឹងទេ "
ឮបែបនេះនាយប្រញ៉ាប់បែរមកប្រកែកយ៉ាងលឿន។" ធ្លាក់ភ្នែកថ្នាក់នេះហើយ មិនស្រវឹងទៀតហេស? "
" .... "
ថេហ្យុង ស្ងាត់ដូចគេចុកពេលត្រូវស្វាមីចាប់ចំចំណុចខ្សោយ ឃើញហើយអត់សើចមិនបានទេ ខ្លួនស្រវឹងហើយនៅប្រឹងប្រកែកជាមួយគេទៀត។" យ៉ាងម៉េចថាចំហើយ លែងប្រកែកហើយហេស? "
" តាមពិតអូនស្រវឹងមែន តែអូនស្រវឹងតិចៗ ផឹកម៉ាសាច់ស្អាតបងយល់ទេ? "
" អ៎រវឹងតិចៗនៅដើរមិនត្រង់ផ្លូវចុះទម្រាំវឹងខ្លាំងៗទៀត? ប្រហែលបង..."
" ហឺយ! មនុស្សឆ្កួត ឈប់និយាយជាមួយហើយ "
នាយតូចប្រឹងច្រាននាយក្រាស់ចេញទាំងខឹង ហើយក៏ទាញកន្សែងនិងប្រអប់មួយនៅក្នុងទូរចូលបន្ទប់ទឹកបាត់ទៅ។ជុងហ្គុក បានត្រឹមតែឈរហួសចិត្តម្នាក់ឯង និយាយពីខ្នាញ់វិញសឹងតែថាចង់លេបចូលពោះភ្លាមៗ មានប្រពន្ធនេះមួយដូចមានកូនក្មេងម្នាក់នៅក្បែរខ្លួនចឹង។