ត្រឡប់មកមើលអុំម៉ែដោះនិងថេហ្យុង វិញម្ដង ពេលនេះគាត់កំពុងនាំនាយទៅមើលបន្ទប់សម្រាក ដែលស្ថិតនៅជាន់ខាងលើជាមួយជាន់របស់បន្ទប់ ជុងហ្គុក។ ពេលកំពុងឡើងជណ្ដើរទៅបន្ទប់ជារឿយៗ ថេហ្យុងនាយតែងក្រឡេកមើលបរិវេណនៅក្នុង ភូមិគ្រឹះទាំងមូល ភ័យផង រំភើបផង នេះជាអារម្មណ៍ដែលមិនធ្លាប់ជួបពីមុនមក ប្រៀបដូចស្ថិតក្នុងតំបន់ដែលថ្មីមួយអ៊ីចឹង។
មកដល់បន្ទប់ភ្លាម ថេហ្យុង ក៏សួរភ្លែត។
" អុំហា៎! នេះបន្ទប់ខ្ញុំមែនទេ? "
" ចា៎ស! ត្រូវហើយអ្នកប្រុស ឆាប់ចូលទៅមើលសិនទៅ ក្រែងមានអ្វីខ្វះខាតអុំជួយកែលម្អ "
" បា..បាទ "
ថេហ៍ ឆ្លើយទាំងអេអាក់ដូចគាំងៗមិចមិនដឹង តែក៏ត្រូវចូល។ក្រោយពីចូលដល់ក្នុងហើយ ជើងកាងស្រុកស្រែដូចជាគេ ត្រូវចំហរមាត់ធ្លុងម្ដងទៀត និយាយអ្វីក៏លែងចេញដែរ បន្ទប់នេះស្អាតពេកហើយឆក់យកបេះដូងគេឲ្យជាប់ក្នុងនឹងតែម្ដង ធំទូលាយណាស់ ធំជាងផ្ទះគេដ៏ទៅពីរដងឯណោះ ចំណែកសភាពក្នុងបន្ទប់វិញ ដូចដំណាក់ស្ដេចអ៊ីចឹង វាឆើតឆាយ វាអស្ចារ្យ វាល្អគ្រប់ជ្រុង សូម្បីក្រណាត់ជូតជើងក៏មើលមករបស់ថ្លៃថ្នូរដែរ។ អុំឃើញចឹងក៏សួរ។
" អ្នកប្រុសមិនអីទេមែនទេ ឬុមិនចូលចិត្ត? "
" អ..អរ!ចូលចិត្តណាស់អុំចូលចិត្តណាស់ ប៉ុន្តែខ្ញុំមិនច្បាស់ថានេះបន្ទប់ខ្ញុំមែនឬអត់? "
" បន្ទប់អ្នកប្រុសមែនតើ "
" បន្ទប់អ្នកបម្រើស្អាតដល់ថ្នាក់នេះហេ៎សអុំ? "
" ត្រូវហើយ "
" អូហូ! បើដឹងធ្វើអ្នកបម្រើគេគេងក្នុងបន្ទប់ដូចវាំងចឹង ខ្ញុំមកធ្វើយូរហើយ ពូកនៅផ្ទះឡើងរឹងដូចថ្ម ឥឡូវបានសាកពូកស្ដេចម្ដងមិនដឹងទន់យ៉ាងណាទេ "
" អ្នកប្រុសមិនពេញចិត្តត្រង់ណាប្រាប់អុំបាន "
" អូ! Perfect ហើយអុំ ពេញចិត្តស្ដូកតែម្ដង ចុះបន្ទប់អុំស្អាតចឹងទេ? "
" បន្ទប់អុំមិនស្អាតទេ តែក៏នៅបាន "
" មិចចឹងអុំ "
" ព្រោះអុំមិនបាននៅសម្រាន្តផ្ទះនេះទេ គឺសម្រាន្តនៅផ្ទះមួយទៀត វាតូចជាងនេះ "
" អៅ! ក្រែងអុំនិងខ្ញុំមានឋានៈស្មើគ្នាតើ ហី? ហេតុអីចាំបាច់នៅផ្ទះគ្នា? "
" អុំក៏មិនដឹងដូចគ្នា នេះបញ្ជាលោកចន គាត់បញ្ជាអីអុំធ្វើនិង អ្នកប្រុសប្រញ៉ាប់ងូតទឹកទៅអាលប្ដូរសម្លៀកបំពាក់ថ្មី "
" អរ! ឈប់អុំ "
" មានអីទៀតហេ៎ស? "
" អុំហៅខ្ញុំ ថេហ្យុង ធម្មតាក៏បានដែរ ហៅខ្ញុំអ្នកប្រុសដូចខ្ញុំកូនអាតានោះចឹង "
" ហៅឈ្មោះធម្មតាមិនបានទេ លោកចនបញ្ជាហើយឲ្យហៅអ្នកប្រុស "
" ហា៎ក...ខ្ញុំអ្នកបម្រើហើយឲ្យគេហៅអ្នកប្រុស? នៅបន្ទប់ឡូយទៀត អឺយ! អីជាអីទៅមិនយល់ទេ "
" បើអស់អីហើយអុំចុះទៅក្រោមសិនហើយ មានការអីហៅអុំបាន "
" បាទ! "
អុំចេញទៅបាត់ ថេហ្យុង ក៏ដើរទៅចាក់គន្លឹះទ្វារ បន្ទាប់មកក៏រត់ឡើងលើគ្រែគេងយ៉ាងលឿន លោតលេងពេញនិង មើលទៅសប្បាយណាស់។