សម្របជើងមនុស្សដើរកំពុងដើរមករករាងតូចកាន់កៀកទៅៗ ធ្វើឲ្យគេចាប់ភ័យសាជាថ្មី តើអ្នកណាគេកំពុងដើរមក? គេភ័យខ្លាំងណាស់។
" ឯងជាអ្នកណា ឆាប់ចេញទៅកុំចូលមកជិតយើងៗជាប្រពន្ធចន ជុងហ្គុក បើឯងមិនចង់ស្លាប់ឆាប់ថយចេញឲ្យឆ្ងាយទៅ "
ថេហ្យុង និយាយបណ្ដើរផ្ទៀងត្រចៀកស្ដាប់សម្របជើងនោះបណ្ដើរ ដែលសម្របជើងមនុស្សគួរឲ្យខ្លាចនេះកំពុងដើរចុះឡើងៗជុំវិញគេមិនឈប់។ តែមិនព្រមធ្វើអ្វីគេសោះ។ បានបន្តិចមកក៏ស្ងាត់ទៅវិញ។" ឯងៗ...ឯងទៅហើយមែនទេ? "
".... "
" គថ្លង់ទេឬយ៉ាងម៉េច? ហេតុអីយើងសួរមិនឆ្លើយ? "
ថេហ្យុង ចាប់ផ្ដើមបែកញើសជោកថ្ងាស គេមានអារម្មណ៍ថាមិនស្រួលជាខ្លាំង អម្បាញ់មិញឮសម្លេងដើរចុះឡើងនៅឡើយ ឥឡូវបែរជាបាត់ទៅវិញ។ (សង្ស័យខ្មោចលងដឹងថេហ៍? 😒👻)" មិនដឹងប្រពន្ធនរណាទេលោកឆ្នាស់ដល់ហើយ "
សម្លេងរាងក្ងួរបន្លឺឡើងនៅពីក្រោយខ្នងថេហ៍ ធ្វើឲ្យនាយចាប់អារម្មណ៍ថាសម្លេងនេះដូចប្រហែលៗនឹង សម្លេងជុងហ្គុក តែចិត្តមួយទៀតបែរជាគិតថា ជុងហ្គុក ទៅហុងកុង បាត់ហើយម៉េចនឹងអាចមកនៅទីនេះបាន។" ត៎..តើឯងជាអ្នកណា? "
" ម្ចាស់បេះដូងគីម ថេហ្យុង "
និយាយរួចគេក៏យកដៃស្រាយក្រណាត់រុំភ្នែកថេហ៍ ចេញយឺតៗ។ រហូតភ្នែកនាយតូចអាចមើលឃើញជុំវិញនេះបាន។ ទើបប្រញ៉ាប់ងាកក្រោយភ្លាមៗថា តើអាម្សៀលដែលចាប់គេមកជាអ្នកណា? តែអ្វីដែលនឹកស្មានមិនដល់នោះ អ្នកដែលចាប់គេមកជាជុងហ្គុក នឹងឯង OMG My ប្ដី។😂" ជុង...ជុងហ្គុក? គឺជាបង...? "
គ្រាន់តែឃើញភ្លាមថេហ្យុង គេគាំងនិយាយមិនចេញតែម្ដង នេះគេជាជុងហ្គុក របស់នាយបានយ៉ាងម៉េច? ក្រែងទៅហុងកុងហើយមិនចឹង? នេះជាស្អីវិញ? គេភ្ញាក់ផ្អើលស្ទើររកពាក្យថ្លែងមិនត្រូវ អរផងរំភើបផងចង់ហោះទៅហើយ។ ម៉េចបានលេងចឹងលោកប្ដីដឹងអូនភ័យអត់ គេខំយំផងស្រែកផងឡើងចង់ស្ទះខ្យល់ ហើយប្ដីឯងមក Surprise អីចឹងៗ បឺតងាប់ឡូវ។ 😠😅" ចុះអូនស្មានថាជាអ្នកណា? "
" ហុឹកៗ មនុស្សឆ្កួតហេតុអីមកលេងអីចឹង ដឹងទេថាអូនភ័យសឹងស្លាប់ទៅហើយ "
ព្រោះតែរំភើបចិត្តខ្លាំងពេក នាយក៏ប្រលែងទឹកភ្នែកឲ្យហូរចុះមករ៉ាវៗតែម្ដង។ ពេលនេះគេអស់អារម្មណ៍ថាភ័យខ្លាចអ្វីទៀតហើយ ប៉ុន្តែគេខឹងម្ដង ខឹងណាស់ៗៗប្ដីសម្លាញ់។ ឃើញនាយយំខ្លាំងពេកជុងហ្គុក ក៏ចូលទៅឱបគេនិងលួងលោមគេ បែបមនុស្សធំលួងកូនក្មេងឲ្យបាត់យំ។