✨​កូន​ប្រ​សារ​ម៉ា​ហ្វៀ​💜​:ភាគ​២​២

5.7K 390 0
                                    

     រង់ចាំ​ជិត20នាទី ថេហ្យុង​ ក៏ចេញមក ឃើញបែបនេះ​ ជុងហ្គុក​ ប្រញ៉ាប់រត់ទៅរកនិងសួរនាំនាយតូច នេះគេនៅចាំនាយរហូតទាល់តែចេញមែនទេ?

" ថេហ៍! អូន..."​
" លែង​ "​
ថេហ្យុង​ ក្រវាសដៃនាយចេញ ចងមុខក្រញ៉ូវដូចដើម ចំណែកភ្នែកវិញហើមក្រហមដូចទើបតែយំស្រែកមកពីណា មិនខុសទេគឺ នាយទើបតែយំហើយមិញនេះ​ តាំងពីចូលរហូតដល់ចេញ។ សភាពបែបនេះទើបធ្វើឲ្យ ជុ​ងហ្គុក បារម្ភពីគេស្ទើរឆ្កួត។

" ម៉ាក់មកហើយ គាត់ចង់និយាយជាមួយអូន "​
ថេហ៍​ មិនតនាយបែរជាដើរចេញធ្វើប្រងើយ ធ្វើដូច ជុងហ្គុក​ ជាខ្យល់។ តែនាយមិនបានអន់ចិត្តអ្វីនិង​ ថេហ្យុង​ ទេ​ ព្រោះ​នាយស្គាល់ចរឹក ថេហ្យុង​ ឲ្យតែខឹងគឺបែបហ្នឹងឯង​ ទើបបណ្ដោយសិនចាំសភាពការណ៍ស្រួលបួលចាំជម្រះបញ្ជីចេញម្ដង។

     ម៉ាក់ថេហ្យុង​ ទើបមកដល់មុននេះបន្តិច ជុងហ្គុក​ ប្រាប់រឿងទាំងអស់ឲ្យគាត់ដឹង គាត់ក៏យំចេញមក ព្រោះ​តែអាណិតលោកគី គាត់ស្រម៉ៃដល់រឿងអតីតគ្រប់យ៉ាង រវាងគាត់និងលោក។ ជាពិសេស​ ថេហ្យុង​ គាត់ទទួលស្គាល់ថាគាត់ក៏ជាកំហុសតូចមួយក្នុងរឿងនេះដែរ ដែលលាក់បាំងជាមួយ ថេហ្យុង​ និងប្ដូរត្រកូល ថេហ្យុង​ មិនឲ្យអ្នកណាបានស្គាល់ ព្រោះ​គាត់ខ្លាចៗថា ប្រើត្រកូលលោកគី អាចនិងមានគ្រោះថ្នាក់ដល់ ថេហ្យុង​ កាលណោះលោកគី ជាម៉ាហ្វៀសត្រូវមានជុំទិសបើគេដឹងខ្សែស្រឡាយ ពូជពង្ស​របស់លោក ប្រាកដណាស់អ្នកទាំងនោះអាចមានគ្រោះថ្នាក់បានគ្រប់ពេល។

" ម៉ាក់! "
ថេហ្យុង បន្លឺហៅឈ្មោះម៉ាក់គេដោយសម្លេងខ្សាវៗ និងរត់មកឱបដូចនឹកណាស់ចឹង។

" ថេហ៍! កូនមិនអីទេមែនទេ? "
" កូនចង់ទៅផ្ទះចាស់យើងវិញ កូនមិនចង់នៅកន្លែងគួរឲ្យខ្លាចនេះទេ "​
" គួរឲ្យខ្លាចយ៉ាងម៉េច? ក្រែងកូននិយាយថាចង់ជួបប៉ានោះអី ឥឡូវបានជួបហើយហេតុអីមិនអរ? បែរជាខ្លាចទៅវិញ "​
" នៅទីនេះមានតែមនុស្សអាក្រក់​ ចូលចិត្តលាក់លៀមមិនទុកចិត្តគ្នា​ "​
ឃើញ​ ជុងហ្គុក​ ដើរមកនាយក៏ធ្វើជានិយាយដៀមដាមឲ្យគេ​។ ភ្លាមនោះគ្រូពេទ្យក៏ចេញមកល្មម។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Dove le storie prendono vita. Scoprilo ora