" ឯងដែលប្រើវាទេ? "
ជុងហ្គុក បន្លឺឡើងស្របពេលកាន់កាំភ្លើងខ្លីមួយដើមបង្ហាញទៅ ថេហ្យុង។" មិនដែលទេ តែចង់ប៉ះឥឡូវនេះតែម្ដង"
ថេហ្យុង បង្ហាញកាយវិការចង់កាន់កាំភ្លើងនោះឡើងញ័រដៃ។" ក្លាហានពិតមែន "
" មិនចម្លែកទេ ព្រោះខ្ញុំបងធំស្រាប់ អ្វីក៏មិនដែរបាទ "
" តែបើនៅជិតយើងម្ដងៗ ស្រែករកតែរត់ "
" គឺ...ឲ្យមកណេះ "
តបអ្វីគេមិនចេញនាយក៏កញ្ឆក់កាំភ្លើងពីដៃគេមកកាន់។" ពាក់កាសការពារសិនទៅ "
ជុងហ្គុក ពាក់កាសឲ្យនាយរួចៗក៏ពាក់ឲ្យខ្លួនឯងដែរ និងទាញកាយតូចមកដាក់ក្នុងរង្វង់ដៃ ចាប់ក្រសោបដៃទាំងពីររបស់គេតម្រង់កាំភ្លើងទៅរកគោលដៅខាងមុខ។ (វាមិនសូវឆ្ងាយប៉ុន្មានទេ ប្រហែល100ម៉ែត្រពីកន្លែងឈរ)" លោកបង្ហាត់គេដទៃទៀតធ្វើបែបនេះដែរមែនទេ? "
" ទេ សម្រាប់តែឯងម្នាក់ "
" ថាហើយគេងចំណេញច្បាស់ណាស់ "
" ត្រៀមខ្លួនចាំស្ដាប់យើង "
"..."
ថេហ្យុង មិនតបតែក៏ធ្វើតាមអ្វីដែរ ជុងហ្គុក ប្រាប់។" យកដៃម្ខាងប៉ះកៃ ម្ខាងទៀតកាន់ដងកាំភ្លើងឲ្យណែន កែវភ្នែកតម្រង់ទៅរកគោលដៅ រាប់មួយដល់បី បាញ់ទៅតែម្ដង "
" លោក! "
" ហឺម! ភ័យមែនទេ? "
" បែបចឹងហើយ "
" សាកពីរបីគ្រាប់សិនទៅ ចាំយើងបណ្ដោយឲ្យបាញ់ខ្លួនឯង "
" ទេ លោកនៅបែបនឹងហើយ ខ្ញុំមិនទាន់សាុំ "
" ចុះពេលឯងចង់បាញ់នរណាម្នាក់ហៅយើងឲ្យមកបង្ហាត់បែបនេះដែរមែនទេ? "
" និយាយច្រើនមែន មិនដឹងមនុស្សកំពុងភ័យទេឬ? "
" ឈប់និយាយហើយ ម៉ោះ! ចាប់ផ្តើមម្ដងទៀត ធ្វើដូចយើងបាញ់កាំភ្លើងជ័រចឹងដែរ "
" បែបនឹងហើយ ល្អណាស់ "
" ហាមប្រលែងដៃខ្ញុំឮទេ "
" 1 2 3! "
*ផាំង!!
" អា៎យ...."
គ្រាន់តែបាញ់គ្រាប់ចេញទៅភ្លាម ថេហ្យុង ស្រែកយកតែម្ដង នាយប្រលែងកាំភ្លើងចោលនិងបែរមកឱបក ជុងហ្គុក ជាប់។" ហឹស! ក្រែងមិនខ្លាចនោះអី "
" ហុឹកៗ វាឮខ្លាំងណាស់ ខ្ញុំស្ទើរគាំងបេះដូងទៅហើយ "
" គ្រាន់តែជាលើកដំបូង សាកម្ដងទៀតមើល៍ សាករហូតទាល់តែស្ទាត់ "
" លែងចង់ហើយ ទៅមិនរួចទេ "
" ធ្វើជាកូនប្រុសមិនត្រូវបោះបង់ចោលងាយៗចឹងទេ ណេះសាកម្ដងទៀត "
ជុងហ្គុក ប្រលែងដៃពីចង្កេះតូច ឱនរើសកាំភ្លើងឲ្យ ថេហ្យុង កាន់ជាថ្មី។