ព្រឹកឡើង...
ឡានកូនចៅ ជុងហ្គុក ក៏បើកមកទទួលទាំងព្រឹកតែម្ដង មិនដឹងតាំងពីថ្មើលណា? ជុងហ្គុក មិនបានមកទទួលនាយដោយផ្ទាល់ទេ ព្រោះរវល់ការងាេរ ទើបឲ្យ ប៊ីន និងកូនចៅគេម្នាក់ទៀតមកទទួលជំនួសវិញ គឺជិះឡានពីរ មួយទទួល ថេហ្យុង មួយទៀតទទួលម៉ាក់ថេហ្យុង។
អ្នកស្រីគីម ភ្ញាក់ផ្អើលមិនតិចនេះទើបតែព្រឹលឹមស្រាងៗ បើកភ្នែកមកក៏ឃើញឡានកូនប្រសារមកទទួលដល់ផ្ទះ ឡានពីរទៀតផង គេមកដង្ហែកូនកម្លោះចូលវាំងមែន? 🤔អ្នកស្រីគីម មិនបាននិយាយច្រើនទេ គ្រាន់តែសួរនាយ ប៊ីន ធម្មតាថាកូនប្រសាររបស់គាត់មកឬអត់? ប៊ីនក៏ប្រាប់តាមដំណើរ ហើយអ្វីដែលធ្វើឲ្យរំភើបបុកពោះទៀតនោះ គឺ ជុងហ្គុក ឲ្យគេមកទទួលគាត់ទៅនៅជាមួយដែរ តែមិនមែនភូមិគ្រឹះនាយនៅសព្វថ្ងៃទេ គឺនៅសណ្ឋាគារធំបំផុតរបស់នាយ។ គ្រាន់តែដឹងឮប៉ុណ្ណឹង អ្នកស្រីគីម អារម្មណ៍ហោះដល់ឋានព្រះច័ន្ទ គាត់កំពុងស្រម៉ៃថា ពេលគាត់បានទៅនៅទីនោះ វាសប្បាយហុឺហាប៉ុណ្ណាទៅ គាត់ចង់តែម្ដង។ មិនចាំយូរគាត់ក៏រត់ទៅដាស់កូនសំណព្វ ដែលពេលនេះម៉ោងជិត7ហើយ មិនទាន់តើននៅឡើយទេ ។
" តុកៗ ថេហ្យុងហា៎! ថេហ្យុង! ភ្ញាក់ឡើងកូន គេមកទទួលកូនទៅនៅវាំងហើយ "
អ្នកស្រីគីម គោះទ្វារខ្លាំងៗតែគោះដល់ឈាមម្រាមទៀតក៏ ថេហ្យុង កូនចង្រៃនេះមិនឆ្លើយដែល ទោះពេលនេះនាយកំពុងអង្គុយង៉ក់ហើយក្ដី គេនៅខឹងរឿងពីម្សិលមិញ។" តុកៗ ថេហ្យុង? បើកទ្វារឲ្យម៉ាក់កូន "
".... "
នាយមិនខ្ចីឆ្លើយបែរយកកាសមកដោតនិងត្រចៀកធ្វើមិនដឹង ។" អូ! កូនចង់បានបែបនេះមែនទេ? "
អ្នកស្រីគីម មិនដឹងរកវិធីណាឲ្យគេឆ្លើយនិងបើកទ្វារឲ្យគាត់ គាត់ក៏សម្រេចចិត្តសម្ដែងចរឹកតួឯក កំសត់ហៀរទឹកភ្នែក។ ថេហ៍ ឮសំណួរមិញនាយដកកាសចេញ ចាំស្ដាប់មើល៍ អ្នកម្ដាយកំពូលល្បិចនេះ ចង់និយាយអី?" ម៉ាក់ចិញ្ចឹមឯងតាំងពីក្រូចឆ្មារ ឲ្យធំឡើងមានរូបរាងស្អាតបាតបិរបូណ៍ ឲ្យចូលរៀនដូចក្មេងដទៃ នៅខ្ចីបំណុលពីគេមកផ្គត់ផ្គង់បន្ថែមទៀត ឥឡូវម្ចាស់បំណុលគេភ្លេចរឿងយើងជំពាក់គេហើយ គេសុខចិត្តយកឯងធ្វើជាប្រពន្ធ ឲ្យម៉ាក់រស់ក្នុងជីវិតសុីវិល័យមានផ្ទះថ្មីសម្រាប់នៅ ហើយឯងមិនគួរណារមិលគុណមិនជួយបំពេញកាតព្វកិច្ចជាកូនល្អឲ្យយើងសោះ ម៉ាក់ខំចិញ្ចឹមយ៉ាងវេទនា ឥឡូវឯងចង់ឃើញម៉ាក់រកសុីរហេមរហាម ដើរជំពាក់បំណុលគេចឹងទៀតមែនទេ? បាន! ម៉ាក់និងធ្វើដើម្បីឲ្យកូនសប្បាយចិត្ត "
គាត់រៀបរាប់ទាំងទឹកភ្នែកក្លែងក្លាយឡើងមក ថេហ្យុង ស្ដាប់ហើយដូចមានអារម្មណ៍ថាខុសមិចមិនដឹង ដែលធ្វើបែបនេះចំពោះម៉ាក់គេ ទោះដឹងថាម៉ាក់គេជាមនុស្សមុខលុយក៏ដោយ គេមិចនិងដាច់ចិត្តអកតញ្ញូដាក់គាត់បានទៅ នាយក៏ចុះពីគ្រែដើរទៅបើកទ្វារ ឲ្យអ្នកម្ដាយ។