✨​កូន​ប្រ​សារ​ម៉ា​ហ្វៀ​:ភាគ១៤

7K 476 2
                                    

     មកដល់ផ្សារទំនើបមួយ ថេហ្យុង​និង​ជីមីន​ ចុះពីក្នុងឡានយ៉ាងអំណាច ព្រមជាមួយកូនចៅបើកទ្វារឲ្យឆ្វេងស្ដាំ​។

" អត់ទោស​ អ្នកប្រុសចូលយូរដែរទេ? "
" យូរ​ "​
" យូរប៉ុណ្ណាដែរ? "​
" ប្រហែល...មិនដឹង​ "​
" ចៅហ្វាយ​ ឲ្យពេលអ្នកប្រុសត្រឹម4ម៉ោងប៉ុណ្ណោះ "​
" ហាស! ចៅហ្វាយ​ពួកនាយនេះ​ ចំជាចិត្តចង្អៀតគ្មានផាសុកភាពមែន "​
" ប៉ុន្តែ​ចៅហ្វាយ​ធ្វើនេះក៏ដើម្បី សុវត្ថិភាព​អ្នកប្រុស​ "​
" ខ្ញុំមែនក្មេងឯណា ចាំបាច់មានអ្នកមកការពារអីដែរ ពួកនាយចាំនៅខាងក្រៅនេះហើយ​ មិនបាច់តាមចូលទៅជាមួយទេ "
"​ មិនបានទេបាទ ចៅហ្វាយ​បញ្ជាហើយត្រូវតែតាមជាប់គ្រប់ជំហាន  "
"​ ច្របាច់​ក​ខ្ញុំឲ្យស្លាប់តែម្ដងទៅ​ល្អទេ  "
" ណ្ហើយ! ថេហ្យុង​ ព្រមតាម​គាត់ទៅឆាប់ចប់  "
"​ ឯងមែនយើងឯងមិនដឹងទេ​  "
"​ តោះ​ៗ​ ឆាប់ចូលលឿនឡើង  "
ខ្ជិល​ប្រកែក​ច្រើន​ ជីមីន​ ក៏អូសដៃ ថេហ្យុង​ ដើរចូលផ្សារទំនើបយ៉ាងប្រញ៉ាប់។

"​ ឯណាទៅបងជុន?  "
" អង្គុយចុះសិនមក  "
ថេហ្យុង​ ក៏ដាក់គូទអង្គុយទាំងមុខក្រញ៉ូវគេធុញ​ណាស់ ពេលមានមនុស្សតាមគេស្អិតល្មួត​បែបនេះ​ គម្រោង​របស់គេថាមកដើរលេងថ្ងៃនេះ​ ឲ្យសប្បាយចិត្តម្ដង​ តែឥឡូវបែររលាយខ្សុលដូចអំបិលត្រូវទឹក​ ព្រោះ​ស្នាដៃលោកប្ដី ហួងហែង​គេនោះហួងហែង ☹️។

" ហៅអីផឹកសិនទេ? "​
"​ មិន​ឃ្លាន​  "
"​ ឯងខឹងនរណាគេ? "​
" ឯងមិនឃើញទេឬ ឆ្វេង​ ស្តាំ​ មុខ​ ក្រោយ​ ធ្វើដូចយើងអ្នកទោសអញ្ចឹង "​
" យើងឮថាលោកចន​ គាត់មានសត្រូវជុំទិស គាត់ឲ្យគេមកការពារឯងបែបនេះ​ ក៏ព្រោះឯងជាមនុស្សរបស់គាត់ដែរ ត្រូវទេ "​
" តែយើងថាហួសហេតុពេក មើលចុះតែខ្យល់ដកដង្ហើមវាមិនហ៊ានមកក្បែរផង  "
"​ សមមុខចុះ មានប្ដីម៉ាហ្វៀចឹងឯង មិនដូចយើង ប្ដីជាប៉ូលីសស្រាប់ ទៅណាមកណាមិនបាច់ខ្លាចរឿង​សុវត្ថិភាព​  "
"​ ឆឹស! គិតថាយើងច្រណែន? បានលោកចនធ្វើប្ដី មានអីមិនល្អសុំអីបានហ្និង​ សុំលុយបានលុយ​ សុំផ្ទះបានផ្ទះ​ ចង់ទៅណាក៏បានមិនបាច់ភ័យរឿងគ្មានអ្នកជូនទៅ មិនដូចអ្នកខ្លះប្ដីចោលទៅធ្វើការបាត់ៗ ឮថាទៅដល់ខេត្តផង​ មិនដឹងមានស្រីឬអត់ទេនួ៎ក​  "
(គេអួតប្ដីគេអ្នកអើយ​ យើង​អត់ប្ដីអួតកុំច្រណែនគេ 😭)​

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now