✨កូនប្រសារម៉ាហ្វៀ💜: ភាគ៣៧

4.2K 345 3
                                    

      #តុបាយ

      ក្រោយងូតទឹកសម្អាតខ្លួនរួចថេហ្យុង ចុះមកញុំាបាយជាមួយជុងហ្គុក នៅក្រោមតែអ្នកស្រីចន វិញសម្ងំនៅក្នុងបន្ទប់មិនព្រមចេញមកទេ គាត់នៅខឹងនៅឡើយ។ទើបឆេអុីន ត្រូវលើកបាយទៅឱ្យដល់បន្ទប់។

" ម៉ាក់បងនៅខឹងអូនទេដឹងទើបមិនព្រមចេញមកបែបនេះ "
" កុំខ្វល់អីញុំាឱ្យច្រើនៗទៅ បន្តិចគាត់ក៏ដូចដើមវិញហើយ "
" តែថេហ៍ បងមានរឿងមួយទៀត "
" រឿងអី? "
" បងចង់ទៅមើលឃ្លាំងទំនិញពីរបីថ្ងៃ អូនទៅជាមួយបងឬអត់? "
" ប្រាប់ហើយថាចង់ war មួយម៉ាក់បង បើគាត់មិនទាន់ចូលចិត្តអូនៗមិនទៅណាទាំងអស់ "
" ចឹងអូននៅបានមែនទេ? "
" អឺម! នៅបានបងកុំបារម្ភអី តែប្រញ៉ាប់មកវិញណា៎ "
" បាទ! "
" បងញុំាសាឡាដទេ? នេះអូនចាប់ឱ្យ "
" ពេលបងមិននៅក្បែរ ត្រូវធ្វើខ្លួនឱ្យល្អណា៎ ម៉ាក់បងគាត់ចិត្តរឹងតែដំបូងទេ "
" បាទ... Daddy "
កាយវិការអ្នកទាំងពីរធ្វើឱ្យឆេអុីន ដែលលួចមើលពីម្ខាងនោះ សែនគ្រឺតខ្នាញ់គេជាខ្លាំង ។នាងសែនច្រណែននឹងថេហ្យុង ហេតុអីគេបានស្និតស្នាលជាមួយជុងហ្គុក របស់នាងតែនាងសូម្បី មើលមុខស្រួលបួលក៏មិនមានឱកាសផង។

       ថ្ងៃស្អែកក៏បានមកដល់ ជុងហ្គុក ត្រូវត្រឡប់ទៅមើលឃ្លាំងនៅកំពង់ផែវិញ នាយចង់ទៅចាត់ការអ្នកបំផ្លាញជំនួញនាយឱ្យរួច ចាំត្រឡប់មកយកថេហ្យុង ជាក្រោយណាមួយគេនិយាយហើយថាមិនអី ទើបនាយមិនសូវបារម្ភ។

       #ក្នុងភូមិគ្រឹះ

" ខ្លួនក្មេងទេ តែមុខក្រាស់ជាងថ្នល់កៅស៊ូទៅទៀត "
ឃើញថេហ្យុង ដើរចូលមកអ្នកស្រីចន ក៏និយាយផ្លែផ្កាឱ្យភ្លាម ជាមួយឆេអុីន ដែលកំពុងអង្គុយច្របាច់ជើងឱ្យគាត់។

" អូ! នេះអ្នកម៉ាក់ថាឱ្យអ្នកណាហ្នឹង? ថាឱ្យខ្លួនឯងមែនទេ? បើថាឱ្យខ្ញុំៗប្រកែកហើយ ព្រោះមុខខ្ញុំមែនក្រាស់ស្ដើងដូចគិតទេ តែទន់ល្មើយគួរឱ្យចង់ប៉ះ មិនដូចមុខអ្នកម៉ាក់ទេ ខួចច្រើនណាស់ ហិៗ "
ថេហ្យុង សើចលិបភ្នែកដាក់ម៉ាក់ក្មេក ធ្វើឱ្យអ្នកស្រីនចន និងឆេអុីន កំពុងឆ្ងល់មើលមុខគ្នា គាត់គ្មានខួចទេ ហេតុអីមកនិយាយថាមាន។តាមពិតថេហ្យុង ចង់សម្ដៅលើស្នាមជ្រួញរបស់គាត់ទេតើ។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now