✨​កូន​ប្រសារម៉ាហ្វៀ​💜​:ភាគ​១១

7.2K 490 2
                                    

     ល្ងាចឡើង ពេលចេញពីរៀន ថេហ្យុង​ ក៏អង្គុយធ្វើកិច្ចការសាលាម្នាក់ឯងក្នុងបន្ទប់​ និងចាក់ចម្រៀងស្ដាប់បណ្ដើរ អុំម៉ែដោះដើរកាត់នេះ ក៏គោះទ្វារបន្ទប់ ថេហ្យុង​ ឡើង​ ចង់ដឹងថានាយល្អិតកំពុងធ្វើអ្វី?

    Knock !Knock!

" អុំមែនទេ? "​
" ចា៎ស! អ្នកប្រុស​ "​
" ចូលមកអុំ ទ្វារអត់ចាក់គន្លឹះទេ "​
អុំក៏ចូលមក តែពេលឃើញ ថេហ្យុង​ គាត់ភ្ញាក់ចង់ដាច់ចង្កេះ​ ព្រោះ​នាយអង្គុយរៀនបណ្ដើរញាុំនំបណ្ដើរ ឆ្លៀតចាក់ចម្រៀងស្ដាប់កំដរទៀត ចំណែក​សភាពក្នុងបន្ទប់ រប៉ាត់រប៉ាយមើលមិនយល់ ។

" ពុទ្ធោ! អ្នកប្រុសតូចរបស់អុំ​ "​
" អុំកើតអីមែនទេ? "​
" នរណាបង្រៀនឲ្យអង្គុយរៀនបែបនេះ បើលោកចន មកឃើញរឿងធំមិនខានទេ "​
" អរ! លោកចន​ ហេ៎ស? គាត់ខលប្រាប់ខ្ញុំហើយ​ ថាយប់នេះគាត់មិនមកទេ "​
" តាមអុំដឹងលោកចន ណា៎សគាត់មកវិញជិតភ្លឺ ជួនកាលគាត់បង្ហើយការងាររួចពេលណាគាត់មកថ្មើលនិង​ មិនទៀងទេអ្នកប្រុស  "
"​ គាត់មិចនិងចិត្តខ្មៅ​ វាយដំខ្ញុំទៅ​អុំ​ៗ កុំបារម្ភអី​ តែជេរខ្ញុំៗជេរវិញហើយ  "
"​ ចឹងអុំឈប់រំខានហើយ អ្នកប្រុសរៀនបន្តចុះ​ ចំណែក​បន្ទប់ចាំរៀនហើយពេលណា ប្រាប់អុំៗឡើងមកសម្អាតឲ្យ​  "
"​ បាទ! អុំ​  "
អុំចេញទៅវិញបាត់ ថេហ្យុង​ បានដៃបន្តទៀត ដោយសារដឹងថា ជុងហ្គុក​ មិនមកផ្ទះថ្ងៃនេះទើបនាយ ទិញនំមកញាុំយ៉ាងច្រើន​ ទឹកក៏មិនទាន់ងូតដែរ។ ពេលបង្ហើយកិច្ចការហើយៗ ថេហ្យុង​ ក៏ពត់ខ្លួនចុះឡើងបន្តិច ងាកទៅមើលម៉ោងៗជិត9ទៅហើយ នាយក៏ឲ្យអុំឡើងមកសម្អាតបន្ទប់ឲ្យ ចំណែក​ខ្លួនក៏ទាញកន្សែងចូលបន្ទប់ទឹកបាត់ទៅ។ ទម្រាំអុំសម្អាតរួច នាយងូតហើយល្មម។

" អ្នកប្រុស! ចុះទៅញាុំបាយឥឡូវទេ? "​" អរ! មិនបាច់ទេអុំ យប់ណាស់ហើយខ្ជិលញាុំណាស់ ណាមួយខ្ញុំឆ្អែតតាំងពីល្ងាចម្ល៉េះ​ "​
" ចឹងអុំទៅវិញសិនហើយ "​
" បាទ! "​
អុំចេញទៅបាត់ នាយក៏មកអង្គុយនៅមុខកញ្ចក់​ ជូតសក់​ លាបគ្រឿងថែរក្សាមុខ​ មុនពេលចូលគេង​ ទាំងមិនទាន់ស្លៀកពាក់នៅឡើយទេ​ ពាក់តែអាវឃ្លុំមួយជាន់។ កំពុងតប់មុខសុខៗ នាយក៏ឮសម្លេងគោះទ្វារ តែដោយសារទ្វារអត់ចាក់គន្លឹះ អ្នកដែលគោះក៏ចូលមក គឺជា​ ជុងហ្គុក​។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now