✨​កូនប្រសារម៉ាហ្វៀ​💜:ភាគ០១

20.3K 832 3
                                    

នាមជាម៉ាហ្វៀ​ ច្បាស់ណាស់តែងតែមានកូនបំណុល មកជំពាក់ជុំទិស ជាពិសេស​ជនក្រីក្រធម្មតា​ ភាគច្រើនជាជនល្ងង់ខ្លៅ ខ្ចីប្រាក់​ពីពពួកម៉ាហ្វៀទាំងនោះ​ ដើម្បីយកទៅលេងល្បែងសុីសង​ ផឹកសុីប៉ោឡែ​ ឥតប្រយោជន៍​ ដល់ពេលម្ចាស់បំណុលមកទារ បែរជាគ្មានប្រាក់សង ហើយក៏យកកូនមកដោះដូរជំនួស ភាគច្រើនជាកូនស្រីយកទៅបម្រើផ្លូវភេទ ឬទាសករជាដើម ពេលខ្លះគ្មានអ្វីដូរក៏ត្រូវពួកទាំងនោះបាញ់សម្លាប់ចោលឬធ្វើទារុណកម្ម រហូតដល់ស្លាប់គ្មានដំណឹង។ (ម៉ាហ្វៀ​ពីមុន​ ជំនានប៉ាតួTop)​

ចន​ ជុងហ្គុក​ ជាម៉ាហ្វៀ វ័យក្មេងអាយុ28ឆ្នាំ​ ឮថានៅកម្លោះ ថែមទាំងសង្ហារទៀតផង ជាពិសេស​គេមានឈាមជ័រម៉ាហ្វៀពីឪពុករបស់គេ​ ដែលល្បីឈ្មោះមួយរូបក្នុងសង្គមអ្នកលេង​។ នៅតំបន់ជាយក្រុងមួយកន្លែង វាមិនឆ្ងាយប៉ុន្មានទេពីទីប្រជុំជន​ តែសម្បូរទៅដោយអ្នកខ្វះខាតជីវភាព​ មិនបានចូលសាលាទាំងចាស់ទាំងក្មេង ហើយជនទាំងនោះស្ទើរគ្រប់គ្នា សុទ្ធ​តែ​ជាកូនបំណុលរបស់ ជុងហ្គុក​ នាយតែងឈាងទៅទារប្រាក់ពីពួកទាំងនោះ មួយអាទិត្យម្ដង គោលការណ៍​របស់នាយក្នុងកិច្ចសន្យាខ្ចីលុយ ត្រូវសងឲ្យអស់ក្នុងរយៈបីខែ ឬមួយឆ្នាំអាស្រ័យចំនួនប្រាក់ដែលបានខ្ចី ហើយបើដល់ថ្ងៃកំណត់មិនទាន់សង មានជម្រើសពីរទី1ដោះដូររបស់មានតម្លៃឲ្យស្មើនិងចំនួនប្រាក់ដែលបានខ្ចីឬទាំងដើមទាំងការ ទី2ដោះដូរជីវិត​ ចង់បានន័យថា​ ម្នាក់និងមានកូនសម្រាប់ដូរឬអត់? បើគ្មាននិងបាញ់ចោល អ្នកណាដែលមានកូនស្រី នាយនិងយកទៅលក់បន្ត អ្នកមានកូនប្រុសយកទៅបម្រើដូចទាសកររហូតដល់ស្លាប់​ ។

ម្ដាយ​ ថេហ្យុង ជាស្រ្ដីមេម៉ាយម្នាក់រស់នៅក្នុងតំបន់កូនបំណុលរបស់​ ជុងហ្គុក​ ហើយគាត់ក៏ជាកូនបំណុលម្នាក់ របស់​នាយផងដែរ​។ អាទិត្យនេះជាអាទិត្យចុងក្រោយហើយ ដែលម៉ាក់ ថេហ្យុង​ ត្រូវសងប្រាក់ទៅនាយវិញទាំងការទាំងដើម​ មូលហេតុ​ដែលគាត់ខ្ចីគឺយកមកបង្កើតរបរលក់ស្បែកជើងមួយកន្លែងនៅក្នុងផ្សារ របររបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់យ៉ាប់ទៅៗ​ គ្មានចំណេញសូម្បីមួយវ៉ុន។ ហេតុដែលធ្វើឲ្យជំនួញតូចរបស់គាត់ត្រូវរលំបែបនេះ​ ក៏ដោយសារកូនប្រុសជើងល្អរបស់គាត់ដែរ គេគឺ គីម​ ថេហ្យុង​ កូនមហាចង្រៃ ដើរមានរឿងជាមួយពួកអ្នកលេងនៅសាលាហើយពួកអ្នកលេងទាំងនោះក៏មកកម្ទេច​ តូបលក់ស្បែកជើងរបស់គាត់នៅពេលយប់ដោយការដុត វាធ្វើឲ្យគាត់លក់បន្តទៀតមិនបាន ព្រោះ​ទំនិញខូចចង់80% ណាមួយនៅថ្លៃជួលតូបទៀត ទើបគាត់សម្រេចចិត្តឈប់លក់នៅថ្ងៃនេះ។ ថេហ្យុង​ ជួយប្រមូលអីវ៉ាន់ម៉ាក់គេទាំងរអ៊ូរទាំ​ គេតូចចិត្តដែលម៉ាក់គេស្ដីបន្ទោសឲ្យគេ​ ដោយសារតែរឿងពីយប់មិញ មូលហេតុ​ដែលមានរឿងជាមួយពួកក្មេងទំនើងទាំងនោះ ក៏ព្រោះពួកវាមករករឿងគេមុន។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now