សន្យារបស់ជុងហ្គុក ថានាំថេហ្យុង ទៅកន្លែងមួយគឺនាយនាំទៅចុះអេតាសុីវិលជាមួយគ្នានៅសាលាខណ្ឌ។ ព្រោះពួកគេរៀបការនឹងគ្នាមិនបានចុះអេតាសុីវិលត្រឹមត្រូវឡើយ ទើបថ្ងៃនេះនាយចង់ចាត់ការរឿងនេះឱ្យរួចរាល់។ ណាមួយនាយចង់បង្ហាញពីទំនាក់ទំនងច្បាស់លាស់មួយ ទៅកាន់ថេហ្យុង ថានាយមិនបានស្រឡាញ់គេគ្រាន់តែចង់បានរាងកាយរបស់គេ ឬគ្រាន់តែនិយាយថាស្រឡាញ់ឱ្យរួចពីមាត់ គឺនាយចង់ច្បាស់លាស់ជាមួយថេហ្យុង ពិតមែន។ តទៅមិនថាមានរឿងអ្វី គេនឹងនៅក្បែរថេហ្យុង រហូតក្រោមពាក្យស្វាមីភរិយានឹងគ្នា។
ចេញពីនោះមកពួកគេក៏បន្តទៅមើលផ្ទះចាស់របស់ថេហ្យុង បន្តិចចង់រំលឹកអនុស្សាវរីយ៍ខ្លះៗ នៅទីនោះ។
" ថេហ៍ហា៎! "
ជុងហ្គុក និងថេហ្យុង អង្គុយក្រោមដើឈើធំមួយ ដែលវានៅក្បែរៗកន្លែងដែលនាយនិងរាងតូចជួបគ្នាដំបូង។ ចំណែកប៊ីន ឈរចាំនៅឡាន។" ហឺម? "
នាយតូចតបជាមួយរាងក្រាស់ទាំងកំពុងទំពារនំពេញមាត់។" ចាំបានអត់ កាលអូននិងបងជួបគ្នាដំបូងនៅកន្លែងនេះ "
" ថីមិនចាំ"
" កាលនោះម៉េចក៏ឆ្នាស់ខ្លាំងម្ល៉េះ ហ៊ានគម្រាមវៃសូម្បីបងជាម៉ាហ្វៀ "
" ចុះនរណាឱ្យក្អេងក្អាងធ្វើអី យាយត្រង់អូនជ្រេញចរឹកបងពេលនោះខ្លាំងណាស់ ធ្វើដូចមានតែឯងក្នុងលោក "
" ហឹស! មិនដឹងអ្នកណាក្អេងក្អាងឱ្យប្រាកដទេ ចេញឡើងសុទ្ធតែជើងកាងប្រចាំភូមិ បងចង់តែសើចឱ្យជ្រុះធ្មេញពីរស្និតទេ "
ជុងហ្គុក គ្រវីក្បាលបែបហួសចិត្ត ទោះរឿងនេះវាកន្លងហួសជាច្រើនខែហើយក្ដីតែនាយនៅចង់សើចនិងហួសចិត្តដដែល មិនយល់ហេតុអីក្មេងតូចម្នាក់នេះ ហ៊ានដាក់ រហស្សនាមឱ្យខ្លួនឯងបែបនេះទៅរួច ទាំងដែលនាយមានរាងកាយតូចច្រឡឹងសឹងដូចមនុស្សស្រី មិនសមជាមួយឈ្មោះនេះអីបន្តិចឡើយ។" បងឯងក៏ខ្លាំងដែរ ហ៊ានយកកាំភ្លើងមកបាញ់កង់ម៉ូតូអូន ស្ដាយណាស់បើវៃច្រកបាវតាំងពីនោះ ម្ល៉េះមិនសមអស់ខ្លួនប្រាណឱ្យបងឯងឡើយ "
" នរណាឱ្យឈ្លើយធ្វើអី? "
" មាត់ដាចចឹងមិនឱ្យគេជេរ "
" បើមិនបានបងប្រហែលគ្មានអ្នកណាយកអូនធ្វើប្រពន្ធទេ "
" ហេតុអី?អូនមិនល្អត្រង់ណា? "
ថេហ្យុង ឮភ្លាមក្ដៅស្លឹកត្រចៀកភ្លែតនៅសុខៗ មកនិយាយថានាយដូចមិនបានការសម្រាប់គេទៅកើត។