Good morning...
សម្លេងទឹកឈូៗកំពុងបន្លឺពីក្នុងបន្ទប់ទឹក ក្រោយស្ងាត់ទៅវិញក៏លេចវត្តមានរាងក្រាស់ដើរចេញមក ទាំងរុំកន្សែងត្រឹមចង្កេះ ប្រលែងល្វែងលើចោល បង្ហាញឲ្យឃើញសាច់ដុំពោះទាំងកង់ៗរបស់នាយជាមួយសាច់ខ្លួនសខ្ចីដូចបណ្ដូលចេក។ ជូតសក់បណ្ដើរនាយក៏លេចស្នាមញញឹមបណ្ដើរ ព្រោះតែវត្តមានអ្នកកំពុងគេងនោះ ស្រម៉ុកឮខុលៗ នេះម៉ោងជិត8ទៅហើយនៅមិនទាន់ភ្ញាក់ទៀត ឬដោយសារអស់កម្លាំងពីយប់មិញ? ឃើញបែបនេះនាយក៏ដើរទៅជិតនិងរំខានគេឲ្យក្រោក បើបណ្ដោយឲ្យគេងបែបនេះ ប្រហែលថ្ងៃបាក់រសៀលមិនទាន់ក្រោកផង។
" អរុណសួស្ដី! អូនសម្លាញ់ "
ជុងហ្គុក យកដៃវាសសក់ចេញពីមុខគេថ្នមៗបណ្តាលឲ្យគេរសើបបម្រះខ្លួនបើកភ្នែកទាំងអស់ងងុយ។
" ហឺម..."
" ឆាប់ភ្ញាក់ឡើង គេងយូរពេកមិនល្អទេ "
" អូនទើបតែគេងមកដាស់រកអី? "
ភ្នែកបិទតែមាត់និយាយ ហើយប្រយោគមិញនេះគេនិយាយមិនខុសទេ គេទើបតែគេងពិតមែន ព្រោះឲ្យតែ ជុងហ្គុក ភ្ញាក់ឡើងពេលណារំខានគេពេលនឹង រុករានរាកាយគេរកគេងមិនបាន រហូតម៉ោង5ទៀបភ្លឺទើបឲ្យគេសម្រាក សរុបមកគេងបាន4ម៉ោង ឥឡូវមកដាស់គេទៀតហើយ បើបែបនេះជើងកាងខ្ញុំមិនរស់ទេ។ 😑" បងដឹងអូនហត់ តែងើបឡើងញាុំអីសិន សឹមគេងទៅវិញ ណាមួយអូនមិនបានងូតទឹកតាំងពីល្ងាច បើបែបនេះប្រយ័ត្នកើតរោគស្បែក "
" សុំគេងតែ1ម៉ោងទៀតទេ ក្រោកហើយ "
" ថេហ្យុងហា៎...សឺត! "
ដាស់គេមិនភ្ញាក់នាយថើបថ្ងាសគេមួយខ្សឺត និងថែមថ្ពាល់សងខាងពីរខ្សឺតទៀតទាំងព្រឹក។ គេដឹងថា ថេហ្យុង អស់កម្លាំងដូច្នេះនាយក៏ឈប់រំខានគេតទៅទៀត មករៀបចំស្លៀកពាក់ទៅធ្វើការម្ដង។ប្រហែលម៉ោង10ជាង ជុងហ្គុក ត្រឡប់មកវិញគេមកមើលថា ថេហ្យុង ភ្ញាក់ហើយឬនៅ តែនាយល្អិតនេះសែនស្ពឹកអើយស្ពឹក គេនៅគេងមិនទាន់ក្រោកទេ ទើប ជុងហ្គុក ចូលទៅដាស់សារជាថ្មី។
" ថេហ៍! ភ្ញាក់ឡើង "
" ហឺម...បងមកវិញហើយហេស ជុងហ្គុក?
"
" ប្រពន្ធអ្នកណាអើយគេងស្ពឹកយ៉ាងនេះ? "
" ថើបអូនតិចមក ភ្ញាក់មែនហើយ "
ថេហ្យុង ក៏ធ្វើមាត់ស្រួចដាក់នាយ បំណងចង់ឲ្យគេថើប។