✨​កូន​ប្រ​សារ​ម៉ា​ហ្វៀ💜: ភាគ២៦

5K 352 4
                                    

     ព្រឹកឡើង...

     ថេហ្យុង ក្រោកពីព្រលឹមមកអង្គុយងោកលើគ្រែមិនព្រមទៅណា ទឹកមុខនាយពេលនេះក្រៀមក្រំ​ខ្លាំងណាស់ ភ្នែកវិញមើលមិនយល់ហើមឡើងស្ពឹល​ដូច​សត្វ​ទិច​ នេះមកពីយប់មិញនាយយំខ្លាំងពេក​ ទើបព្រឹកឡើងសភាពពិបាកយល់បែបនេះ។ គេនៅខូចចិត្តរឿងជុងហ្គុក ចង់ទៅចោលគេមិនទាន់បាត់ទេ សូម្បីកម្លាំងចុះពីលើគ្រែសឹងតែគ្មានផង។

" គេទៅតែមួយរយៈទេ​ កុំនឹកគេអី គេស្រឡាញ់តែយើងគេមិនបានចង់ទៅលួចលាក់មានឈ្លើងនៅឯណាទេ ហុឹក...តែឯងប្រាកដជានឹកគេមិនខាន ធ្វើយ៉ាងម៉េចទៅថេហ្យុង? "​
នាយអង្គុយនិយាយម្នាក់ឯងដូចមនុស្សឆ្កួត សើចផងយំផងតែឯងក្នុងបន្ទប់។ មិនមែន​គេគ្មានហេតុផលទេ គ្រាន់តែគេមិនទាន់ត្រៀមខ្លួន​ឲ្យនាយទៅពិតមែន​ គិតមើលមនុស្សធ្លាប់តែឱបរឹត​គ្នារាល់ថ្ងៃ​ ស្រឡាញ់គ្នាស្ទើរលេប បើឲ្យបែកគ្នាទៅឆ្ងាយចឹងណាទទួលយកបាន។

     តុក! តុក!...

      ឮសម្លេងគោះចូលមកនាយរហ័សលើកដៃជូតទឹកភ្នែកចេញ។ អ្នកដែលចូលមកជាអុំ។

" ក្រោកហើយមែនទេអ្នកប្រុស? "​
" អុំឃើញថាខ្ញុំកំពុងគេងឬ? "​
" អូ! សុំទោសអ្នកប្រុស "​
" ហិៗ ខ្ញុំនិយាយលេងជាមួយអុំទេ "​
" ចា៎ស! អុំមិនប្រកាន់ស្រាប់ហើយ តែថាភ្នែកអ្នកប្រុសហើមខុសប្រក្រតី​ "​
" អរ! យប់មិញ​កម្ទេច​ចូលភ្នែកខ្ញុំ​ ទើបខ្ញុំយំ ពេញមួយយប់ ព្រឹកឡើងដូចអុំឃើញនេះឯង  "
"​ អុំគ្រាន់តែមកមើលធម្មតា ខ្លាចអ្នកប្រុសមិនទាន់ក្រោក​ ហើយខកម៉ោងទៅរៀនទៀត​  "
"​ អុំ! ចុះលោក... "
"​ លោកចនមែនទេ? ពេលនេះគាត់រៀបឡើងឡានចេញទៅហើយ​ អ្នកប្រុសមិនគិតទៅជូនដំណើរគាត់ទេហេ៎ស?  "
" ថាម៉េចរៀបឡើងឡានចេញហើយ?​ "
"​ ចា៎ស! ឮថាឡើងយន្តហោះនៅម៉ោង6ព្រឹក "
"​ ហុឹកៗ ជុងហ្គុក​ កុំទាន់អាលទៅ ចាំអូនសិន  "
និយាយរួចនាយក៏រូតរះចុះពីលើគ្រែរត់ចុះទៅក្រោម ទាំងគ្មានត្រនាប់ជើង។ ធ្វើឲ្យអុំនៅឈរមីុងមាំងតែឯង។

      គេរត់ចុះជណ្ដើរយ៉ាងប្រញ៉ាប់ រហូតដល់ក្រោម នាយរត់មកមើលមុខផ្ទះឃើញថា មានឡានពីរគ្រឿង នៅចតរួចស្រេច ដូចមកទទួលនរណាម្នាក់ចេញពីគេ។

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now