✨​កូន​ប្រ​សារ​ម៉ា​ហ្វៀ💜:ភាគ២៧

4.6K 348 5
                                    

     ស្អែកឡើងថេហ្យុង ក្រោកងូតទឹកទៅរៀនធម្មតា ដោយមានកូនចៅជុងហ្គុក​ ជាអ្នកជូនទៅរៀន។ ជុងហ្គុក​ នាយដឹងមុនហើយថា​ ពេលខ្លួនមិននៅប្រាកដជាមានសត្រូវតាមយាយីមនុស្សរបស់ខ្លួន​ មិនខានទើបនាយឲ្យកូនចៅនាយតាម ឃ្លាំមើល​និងការពារថេហ្យុង របស់នាយគ្រប់ជំហាន មិនថាទៅណាក៏ដោយ។

     ល្ងាចណាស់ទៅហើយ សិស្សឯទៀតក៏ចេញពីរៀនអស់ដូចគ្នា។ នៅឡើយតែថេហ្យុង របស់យើងនាយនៅអង្គុយចាំកូនចៅជុងហ្គុក មកយកលើបង់មុខសាលា ។ បន្ទាប់ពីថ្ងៃដែលជុងហ្គុក​ ចាកចេញទៅម្សិលមិញ​នេះ ថេហ្យុង មិនសូវនិយាយស្ដីលេងច្រើនដូចមុនទេ នាយស្ងៀមស្ងាត់ដូចមនុស្សគ្មានវិញ្ញាណបែកទើបបានមួយថ្ងៃសោះ នាយសែននឹកជុងហ្គុក ខ្លាំងណាស់ សូម្បីទូរស័ព្ទក៏មិនឃើញខលមកដែរ។ កុំថាឡើយតែមុខ សូម្បីសម្លេងក៏ហាក់លែងបានស្ដាប់​ កណ្ដោចកណ្ដែងស្ទើរឆ្កួតម្នាក់ឯង។

" ហេតុអីបងមិនខលមករកអូនសោះចឹង? បងនៅទីនោះយ៉ាងម៉េចដែរ? ភ្លេចអូនហើយមែនទេ? "
នាយអង្គុយនិយាយម្នាក់ឯងលើបង់​ មើលទៅកំសត់ខ្លាំងណាស់ ចំណែក​មេឃក៏ចេះតែងងឹតទៅៗ កូនចៅជុងហ្គុក ក៏មិនទាន់ឃើញអើតក្បាលមកយក។ ទើបថេហ្យុង សម្រេចចិត្តដើរទៅផ្ទះទាំងគ្មានកម្លាំងក្នុងខ្លួន គេហត់នឿយនឹងការរៀនពេញមួយថ្ងៃហើយ ឥឡូវនៅដើរទៅផ្ទះខ្លួនឯងទៀត។

     រាងតូចច្រឡឹងដើរឈ្ងោកមុខតាមដងផ្លូវ ដែលសងខាងផ្លូវពោរពេញដោយឡានម៉ូតូកំពុងធ្វើដំណើរ ខ្វែងខ្វាត់ពេញផ្លូវ​ រីឯអំពូលភ្លើងសាធារណៈក៏ចាប់ផ្ដើមបញ្ចេញពន្លឺដូចគ្នា ដូចបំភ្លឺផ្លូវឲ្យរាងតូចដើរទៅផ្ទះដោយ​សុវត្ថិភាព។

    ង៉ក់!!!

" អ៊ុះ! "
ថេហ្យុង ត្រូវបើកភ្នែកប៉ុនៗពងមាន់ខណៈដែលនាយកំពុងដើរសុខៗស្រាប់តែមានឡានមួយមកឈប់ក្បែរគេនិងមានមនុស្សមាឌធំពីរនាក់ចុះមកសួរនាំគេ​ ធ្វើឲ្យគេភិតភ័យជាខ្លាំង​ មិនដែលស្គាល់គ្នាផងសុខៗមកលេងអីចឹង នរណាមិនភ័យ។ តែបើមើលតាមការស្លៀកពាក់របស់មនុស្សទាំងនេះ​ ដូចខ្សែស្រឡាយម៉ាហ្វៀមិចមិនដឹង ឬមួយជាកូនចៅសត្រូវជុងហ្គុក ដែលបញ្ជូនមកដើម្បីចាប់នាយ?

✨កូនប្រសារម៉ាហ្វៀ💜(ចប់)Where stories live. Discover now