រាត្រីកាលយប់ស្ងាត់ឈានចូលមកដល់ រាងតូចច្រឡឹងអង្គុយអានសៀវភៅក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់ ព្រមជាមួយពន្លឺភ្លើងរឹមៗ បន្តិចក៏លេចឮសម្លេងគោះទ្វារចូលមក។
" អ្នកប្រុសគឺអុំទេ "
" អូ! អុំមានអ្វីមែនទេ? "
" អុំយកទឹកដោះគោមកឲ្យ អ្នកប្រុសប្រញ៉ាប់ចូលគេងណា៎ ប្រយ័ត្នខករៀនពេលព្រឹក "
ថាហើយអុំក៏ដាក់ទឹកដោះគោលើតុ។" ខ្ញុំចាំលោកចន "
" អៅ! នេះលោកចន មកហើយតើ "
" តែមិនឃើញគាត់ឡើងមករកខ្ញុំទេ "
" បើចឹងប្រហែលនៅបន្ទប់ធ្វើការហើយអ្នកប្រុស ចាំអុំទៅជម្រាបឲ្យ "
" អូ! មិនបាច់ទេអុំ ចាំខ្ញុំទៅរកខ្លួនឯង "
" ចឹងបើអស់ការអីហើយ អុំសុំទៅវិញហើយ "
" បាទ! អុំ "
គ្រាន់តែអុំ ចុះទៅបាត់ ថេហ្យុង ចាប់ផ្តើមមួម៉ៅតែម្ដង ព្រោះតែ ជុងហ្គុក មិនឡើងមករកនាយ។" ទុកខ្ញុំជាអ្វី? ប្រពន្ធឬវត្ថុដែលតាំងចោល? មិនខ្វល់បែបនេះមានស្រីដឹង "
" ហឺយ! បើមានមែនលោកឯងដឹងជាមួយខ្ញុំមិនខាន "
និយាយចប់នាយប្រញ៉ាប់ចុះទៅក្រោមភ្លាមទៅរក ជុងហ្គុក នៅបន្ទប់ធ្វើការ ។ជុងហ្គុក គេទើបតែមកដល់មុននេះទេ ដោយសារខ្ជិលទុកការងារចោលនាយក៏ឆ្លៀតបង្ហើយសិន រួចចាំឡើងទៅរកសំណព្វចិត្តជាក្រោយ។ មកដល់មុខបន្ទប់ធ្វើការគេភ្លាម ថេហ្យុង បើកទ្វារចូលទៅភ្លែត ។
" អូ! ថេហ៍? "
" ហេតុអីមិនឡើងទៅរកអូនសិន? "
" បងនៅបង្ហើយការងារ ទើបចាំទៅរកអូនជាក្រោយ "
" ស្រឡាញ់ការងារជាងប្រពន្ធនៅគេងឱបការងារនឹងទៅ មិនបាច់ឡើងទៅរកខ្ញុំវិញទេ "
" ថេហ៍ មានហេតុផលខ្លះផង "
" ឬសម្ងំៗលួចលាក់ស្រីទេដឹង កុំឲ្យអូនដឹងណា៎ស ជុងហ្គុក តែអូនដឹងស្រីបងមិនរស់ទេ "
" មិនជឿចិត្តបងចូលមកមើលបាន "
ជុងហ្គុក ឲ្យនាយដើរទៅរកដល់តុធ្វើការ។ ថេហ៍ ក៏ព្រមដើរទៅរកឈ្ងោកមើលក្នុងកុំទ័រ ជុងហ្គុក ឃើញថាមានតែទិន្នន័យរឿងរកសុីទាំងអស់។" ចុះទូរស័ព្ទ? "
" នេះ "
ជុងហ្គុក ហុចទូរស័ព្ទឲ្យ ថេហ៍ រួចនាយក៏ឆែកមើលគ្រប់ប្រព័ន្ធទាក់ទងទាំងអស់ ប៉ុន្តែគ្មានឃើញអ្វីប្លែកទេ ព្រោះ ជុងហ្គុក គេរវល់នឹងរឿងរកសុីនាយមិនសូវមានពេលលេងទូរស័ព្ទប៉ុន្មានទេ ច្រើនបានតែតេទាក់ទងដៃគូរកសុីប៉ុណ្ណឹងឯង។