@ប្រលានយន្តហោះ...
ជើងហោះហើរទៅហុងកុង នឹងចេញដំណើរទៅនៅម៉ោង7:00នាទីព្រឹក នាពេលបន្តិចទៀតនេះ។
កំឡុងពេលរង់ចាំជើងហោះហើរ...
" អា៎យ...ជុងហ្គុកកុំចាក់ អូនរសើបណាស់ ហិៗ..."
សម្លេងប្រលែងគ្នាមិនឈប់បន្លឺឡើងចេញពីក្នុងឡាន របស់ប្ដីប្រពន្ធមួយគូ ដែលទើបក្រេបទឹកឃ្មុំហើយពីយប់មិញ។ ដោយសារជុងហ្គុក មិនសូវលេងដៃធ្ងន់ទើបថេហ្យុង អាចក្រោកមកជូនដំណើរនាយនៅពេលព្រឹកនេះបាន។" ពេលបងមិននៅ កុំចចេសក្បាលរឹងឲ្យសោះ ព្រោះក្រៅពីបងគ្មានអ្នកណាលួងអូនទេ "
ជុងហ្គុក បន្លឺឡើងតិចៗនិងលើកដៃអង្អែលសក់រលោងអ្នកខាងក្រោមទ្រូង ថ្នមៗ។" អូនចេះក្បាលរឹងនិងចចេសច្រើនបែបនេះ ក៏ព្រោះតែបងដែរតែបងមិននៅ អូនក៏ឈប់ចចេសដូចគ្នា "
" ចឹងបងជាដើមហេតុ? "
" នៅមិនដឹងខ្លួនទៀតហេស? "
" ឱ! ប្រពន្ធខ្ញុំអើយ "
ជុងហ្គុក គ្រវីក្បាលទាំងហួសចិត្តនឹងថេហ៍ ជាខ្លាំងកោតនិយាយចេញទៅរួច ដែលគេចេះចចេសអីហ្នឹងក៏ដោយសារនាយជាដើមហេតុ? កន្លងមកនាយប្រឹងហាត់ពត់ក្មេងម្នាក់នេះឲ្យល្អប៉ុណ្ណាមើលមិនឃើញ បែរជាគិតថានាយជាដើមហេតុទៅវិញ។ ទោះហួសចិត្តយ៉ាងណាក៏នាយមិនហ៊ាននិយាយអ្វីធ្ងន់ៗឲ្យប្រពន្ធនាយដែរ បានត្រឹមញញឹមនិងថើបថែលដោយក្ដីស្រឡាញ់។" ជុងហ្គុកហា៎! "
" បាទ! "
" ទៅឆ្ងាយពីអូនហាមមានស្រីឲ្យសោះណា៎ "
" មិនហាមក៏បងមិនអើពើស្រាប់ហើយ "
" អូហូយ! ប្រុសត្រឹមត្រូវ "
" មិនមែនត្រឹមត្រូវ តែបងស្រឡាញ់តែអូនមួយគ្រប់គ្រាន់ពេកហើយ "
" អូនមិនដឹងថាហេតុអីបងស្រឡាញ់អូនទេ ទាំងដែលអូនពូកែរករឿងបង ងរង៉ក់ដាក់បងមិនឈប់ ថែមទាំងឆ្នាស់ជេរបងរហូតទៀត "
" បងក៏មិនដឹងដូចគ្នា សុខៗស្រាប់តែស្រឡាញ់ខ្លាំង "
" មើលនិយាយចុះ សមតែខាំអីទើបបាន "
ទ្រាំមិនបានថេហ៍ ក៏ទាញដៃជុងហ្គុក មកខាំធ្វើដូចសាច់នាយធ្វើអំពីជ័រ។ 🙄" អ៎ក...អូយថេហ៍! "
" សាច់ឡើងប្រៃ "
" និយាយម្ដងទៀតមើល៍ "
" ប្រៃលាយផ្អែម "
" ក្មេងចម្កួត "
" ហិៗ ម៉ាហ្វៀប្ដីអូនក៏ចេះស្ញេញដែរ "
" ជិតដល់ម៉ោងហើយ កុំបបួលបងលេងច្រើនពេក ម៉ោះ! សុំឱបថើបឲ្យឆ្អែតសិនកុំឲ្យនឹក "
និយាយរួចនាយក៏ទាញកាយតូចឲ្យអង្គុយលើគេ និងថើបជញ្ជក់មាត់គ្នាយ៉ាងផ្អែមល្ហែម។ ថេហ្យុង តបស្នងទៅគេវិញមិនចេះជិនណាយ រហូត10នាទីទើបប្រលែងគ្នាវិញ។