ផ្ដើមរឿង...
សម្លេងតន្ត្រីញាក់កកន្រ្តាក់អារម្មណ៍មនុស្សគ្រប់គ្នាមិនថាប្រុសឬស្រីកំពុងតែប្រគុំឡើងដោយឌីជេម្នាក់ដែលឈរនៅលើវេទិកាដ៏ខ្ពស់មួយនាកណ្ដាលហ្វូងមនុស្សជាច្រើនដែលកំពុងតែឈររាំទៅតាមចង្វាក់នៃការម៉ិចភ្លេងរបស់គាត់។ ភ្លើងចម្រុះពណ៌កំពុងតែបញ្ចាំងឆ្វេកឆ្វាចនាបរិវេណក្លឹបកម្សាន្ត កាន់តែបង្កជាបរិយាកាសដ៏រីករាយមួយសម្រាប់អ្នកដែលនៅទីនោះឲ្យលាចាកនែក្ដីទុកទាំងឡាយ នៅសល់តែភាពរីករាយនិងក្ដីសុខ។
ប៉ុន្តែ...សម្រាប់អ្នកធម្មតាមិនចូលចិត្តសប្បាយអ៊ូអរអីបែបនេះបើសិនជាចូលទៅប្រាកដជាវិលមុខរកកលសន្លប់ដោយសារបទភ្លេងញ័រញាក់កន្រ្តាក់អារម្មណ៍ និងភ្លើងពណ៌ឆ្វេតឆ្វាចនេះជាមិនខាននោះទេ។
"ដឹប...អា៎យ" សម្លេងនៃការប៉ះទង្គិចគ្នាក៏បានបន្លឺឡើងនៅខាងមុខទ្វាសរចេញចូលក្លឹបដ៏ធំ តែគ្មានអ្នកណាចាប់អារម្មណ៍ឮពីវាឡើយ ព្រោះម្នាក់ៗកំពុងតែរាំលេងសប្បាយជាមួយនិងចង្វាក់ភ្លេង លាន់កន្ត្រាក់រណ្ដំ លើកលែងតែអ្នកដែលដើរប៉ះគ្នាតែប៉ុណ្នោះ។
"នែ៎! លោកឯងដើរគ្មានភ្នែកមើលទេឬយ៉ាងមិច? បានជាដើរមកបុកប្រុសស្អាតដូចជាខ្ញុំបែបនេះ" កម្លោះតូចរូបស្រស់ពោលឡើងសម្លេងង្ងួរៗស្ដាប់ហើយក៏ដឹងភ្លាមថាគេកំពុងតែស្រវឹង។ ភ្នែកគេបើកមិនចង់រួចនោះទេ ឈរក៏មិនចង់ហ្នឹងខ្លួន តែសម្ដីដែលគេនិយាយស្ដីឲ្យអ្នកដែលដើរប៉ះគេមុននេះ ឆ្នាស់ឆ្នើមមិនស្ទើរនោះ ស្ដាប់ទៅដូចចគ្មានខ្លាចអ្នកណាសោះ។
នាយកម្លោះដកដៃចេញពីហោរប៉ៅខោររបស់ខ្លួនលើកឡើងលើបំណងហាមកូនចៅដែលមាននាមជាកងអង្គរក្សរបស់ខ្លួនដែលរៀបនិងចូលទៅចាប់រាងតូច ពេលឮគេហ៊ាននិយាយស្ដីឲ្យចាហ្វាយនាយខ្លួនមិនខ្លាចចាហ្វាយគេសូម្បីតែបន្តិចបែបនេះ។ ពេលដែលឃើញចាហ្វាយនាយហាមបែបនេះ នាយជាកូនចៅក៏ឈានជើងថយក្រោយឈរស្ងៀម។
"សុំទោសៗផងលោក មិត្តខ្ញុំគេស្រវឹងសូមលោកកុំប្រកាន់និងគេអី" កម្លោះតូចម្នាក់ទៀតជាមិត្តភក្ដិរបស់រាងតូចដែលរត់តាមមកពីក្រោយគេ ក៏ប្រញាប់ចូលមកនិយាយសុំទោសទៅរាងក្រាស់ដែលឈរនៅចំពោះមុខខ្លួនជំនួសមិត្តរបស់ខ្លួនទាំងភ័យបុកពោះតិចៗ មិនដឹងថាមិត្តខ្លួនបាននិយាយអីខ្លះទេមុននេះ បានជាម្នាក់ដែរនៅចំពោះមុខគេនេះ មុខឡើងដូចកំពុងតែចង់សម្លាប់មនុស្សបែបនេះ។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀