Eps.16: ការពារ

2.7K 211 1
                                    

ក្រោយចាកចេញពីក្រុមហ៊ុនរួចហើយ ថេយ៉ុងក៏បានរកតាក់ស៊ីជិះ ធ្វើដំណើរមកកាន់មន្ទីរពេទ្យដែលថេហ្វាសម្រាប់ តាមរយៈការផ្ញើរសារហៅរបស់លោករ៉ាអេនធី ដែលតម្រូវឲ្យគេមកជាបន្ទាន់។ គ្រាន់តែឃើញសារនេះដំបូង ថេយ៉ុងក៏ដឹងរួចមកហើយថានិងមានរឿងមិនល្អកើតឡើងលើគេជាមិនខាននោះទេ។ តែទោះជាដឹងបែបនេះក៏គេនៅតែទៅដដែល ព្រោះតែចង់ដឹងថាថេហ្វានិយាយអាក្រក់ បញ្ចុះបញ្ចូលលោករ៉ាអេនធីទៀតហើយ ទើបគាត់ហៅគេទៅបន្ទាន់បែបនេះ ណាមួយក៏ចង់ទៅមើលដែរថា សភាពគេពេលនេះវាទៅជាយ៉ាងណាទៅហើយ។

ក្រាក!!! ផាច់!!! គ្រាន់តែថេយ៉ុងបើកទ្វារដើរចូលមកខាងក្នុងមិនទាន់ទាំងបានបីជំហានផង ក៏ត្រូវលោករ៉ាអេនធីវ៉ាត់មួយដៃទៅត្រូវហ្នឹងថ្ពាល់របស់គេ ធ្វើឲ្យថេយ៉ុងត្រូវងាកមុខទៅតាមកម្លាំងដៃរបស់គាត់ ចំណែកថ្ពាល់ក៏ចាប់ផ្ដើមឡើងក្រហមចេញមក ភ្លាមៗ។

ថេយ៉ុងមិនមាត់បែរមកសម្លឹងមុខរបស់គាត់ជាមួយកែវភ្នែកក្រហម ព្រោះតែខឹងដែលគាត់ហ៊ានលើកដៃមកវាយគេទាំងគ្មានហេតុផលបែបនេះ មុននិងចោលភ្នែកទៅមើលពីរនាក់ម៉ែកូនខាងក្រោយដែលកំពុងញញឹមសើចចម្អកមកគេ ធ្វើឲ្យគេកាន់តែខឹងខ្លាំងលើសដើម។

"ឯងបានដឹងថាឯងបានធ្វើអីខ្លះទេហ៎ាស?" លោករ៉ាអេនធីស្រែកសម្លុតសួរទៅកាន់ថេយ៉ុងជាមួយនិងកំហឹងរាប់ពាន់អង្សាសេរ។

"ធ្វើស្អី ខ្ញុំបានធ្វើអីប៉ះពាល់លោកឬនៅ?"

"មិនបានធ្វើអីចឹងហេ៎ស? ចុះនេះជាស្អីស្នាមនៅ

លើខ្លួនរបស់ប្អូនឯងនេះជាស្អីហ៎ាស? ឯងចង់ប្រកែកថាឯងមិនបានធ្វើចឹងហេ៎ស?" មិននិយាយតែមាត់លោករ៉ាអេនធីក៏លើកដៃរបស់ខ្លួនចង្អុលទៅស្នាមដែលមាននៅលើរាងកាយរបស់ថេហ្វាបង្ហាញថេ យ៉ុងផងដែរ។ កាលដែលឃើញលោករ៉ាអេនធីងាកមកបែបនេះ ថេហ្វាក៏សម្ដែងធ្វើជាទឹកមុខដូចខ្លាចថេយ៉ុងណាស់អញ្ចឹង ដើម្បីឲ្យលោករ៉ាអេនធីកាន់តែជឿថាវាជាការពិត។

"មែន បើខ្ញុំជាអ្នកធ្វើតើវាយ៉ាងមិច? ផាច់!!!" ដោយទ្រាំនិងសម្ដីរបស់ឪពុកមិនបានថេយ៉ុងក៏ស្រែកដាក់គាត់វិញ ប៉ុន្តែមិនទាន់ទាំងបានស្រែករួចពីមាត់ផងគេក៏ត្រូវមួយដៃទៀតរបស់លោករ៉ាអេនធីវ៉ាត់ទៅលើថ្ពាល់ត្រង់កន្លែងដដែលមួយជាន់ទៀត ធ្វើឲ្យឈាមចាប់ផ្ដើមចេញមករឹមៗពីកែមមាត់របស់ថេ។

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now