Eps.22: ការពិតត្រូវបានលាតត្រដាង

2.3K 174 0
                                    

រថយន្តសេរីទំនើបរបស់ជុងហ្គុកកំពុងតែរត់បោះពួយយ៉ាងលឿននៅលើដងផ្លូវ សម្ដៅទៅរកភោជនីយដ្ឋានដែលបានណាត់ជួបជាមួយនិងជីមីន។

ង៉ឺត!!!! បន្ទាប់ពីធ្វើដំណើរអស់ជាង២០នាទី ពួកគេទាំងពីរក៏បានមកដល់ទីតាំង។ ជុងហ្គុកចុះពីលើឡាន ដើរសម្ដៅមកបើកទ្វារឲ្យថេយ៉ុងម្ដង រួចហើយក៏បណ្ដើរគ្នាចូលទៅក្នុងភោជនីយដ្ឋានមួយនោះបាត់ទៅ។

"នៅទីនេះថេ!!!" ជីមីនងើបឈរលើកដៃក្រវីដាក់ថេយ៉ុងជាសញ្ញាបញ្ជាក់ប្រាប់គេពីកន្លែងដែលខ្លួនកំពុងតែនៅឲ្យគេដើរទៅរក។

"មីនៗ នឹកណាស់!!" ពេលដែលក្រឡេកឃើញមិត្តរបស់ខ្លួនហើយ ថេយ៉ុងក៏ប្រញាប់ដើរមករកចាប់អោបគេដោយក្ដីនឹករលឹកជាខ្លាំង ដូចបែកគ្នារាប់ឆ្នាំ

មកហើយយ៉ាងអញ្ចឹង។

"នឹក ថេថេដូចគ្នា!! មិចក៏ថេៗស្គមខ្លាំងម្ល៉េះ? នេះលើកធ្វើបាបមិត្តខ្ញុំឬ?" ជីមីនប្រលែងថេយ៉ុងចេញពីការអោប ចាប់បង្វែរគេមើលគ្រប់កន្លែង មុននិងងើបមុខមកចោទសួរទៅជុងហ្គុកដែលឈរខាងក្រោយថេយ៉ុង ទាំងទឹកមុខមិនរីក។

"គេមិនបានធ្វើបាបយើងទេ!! គេមើលថែយើងបានល្អណាស់ មកពីយើងមិនសូវញ៉ាំខ្លួនឯងទេត៎ាស" ឃើញមិត្តនិយាយបែបនេះទៅកាន់រាងក្រាស់ ថេ យ៉ុងក៏ប្រញាប់និយាយប្រកែកការពារជុងហ្គុកភ្លាម តែម្ដង។

"អឹម!!! បើបែបហ្នឹងមែនល្អហើយ? យាយចឹងចាំយើងណែនាំមនុស្សម្នាក់ឯងស្គាល់ណា នេះបង យ៉ុនហ្គីជាគូដណ្ដឹងរបស់យើង" ស្របនិងសម្ដីរបស់ខ្លួន ជីមីនក៏ចាប់អោបដៃមនុស្សប្រុសមាឌមាំម្នាក់ដែលនៅអង្គុយក្បែរគេឲ្យក្រោកឈរនិយាយណែនាំឲ្យមិត្តបានស្គាល់ទាំងស្នាមញញឹម។

"បងយ៉ុនហ្គី???" គ្រាន់តែក្រឡេកឃើញអ្នកដែលជីមីនដែលនាំភ្លាម ជុងហ្គុកក៏ពោលឡើងទាំងភ្ញាក់ផ្អើលជាខ្លាំងខុសពីម្នាក់ទៀតដែលឈរមកមើលគេដូចធម្មតា។ យ៉ុនហ្គី គ្រីស៊ីតូរ៍គឺជាមិត្តភក្ដិដ៏ជិតស្និទ្ធិរបស់ជុងហ្គុកដែលរាប់អានគ្នាដូចជាបងប្អូនបង្កើតយ៉ាងអញ្ចឹង? តែម៉េចក៏យ៉ុនហ្គីមកស្គាល់ជីមីនបាន?

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now