ទ្វារបន្ទប់ត្រូវបានបើកឡើង បង្ហាញឲ្យលោករ៉ាអេនធីបានឃើញយ៉ាងច្បាស់ពីវត្តមានរបស់អ្នកដែលកំពុងតែបោះជំហានចូលមកខាងក្នុងជាមួយនិងស្នាមញញឹមយ៉ាងស្រស់។ បេះដូងរបស់គាត់ចាប់ផ្ដើមលោតបុកផឹបៗសឹងតែផ្ទុះចេញមកក្រៅ ដោយក្ដីញាប់ញ័រ អារម្មណ៍ប្រែជាច្របូកច្របល់ពិបាកនិងពណ៌នា ពេលដែលក្រឡេកឃើញក្លូអ៊ី។ រូបភាពដែលគាត់បានឃើញក្នុងកែវភ្នែកទាំងពីរ វាមិនមែនជារូបរាងក្លូអ៊ីនោះទេ តែវាបែរជាលេចឡើងនូវរូបរាងរបស់ថេហ្វាដែលជាកូនកូនប្រុសរបស់គាត់ទៅវិញ។
"ហ្វ...ហ្វា!?"
"លោកប៉ា!!! កូននឹកលោកប៉ាខ្លាំងណាស់ដឹងទេ?" ស្របនឹងសម្ដី ក្លូអ៊ីក៏ស្ទុះចូលមកអោបគាត់ដោយក្ដីនឹករលឹក ព្រមជាមួយនឹងទឹកភ្នែកមួយដំណក់ដែលកំពុងតែស្រក់ចុះមកដូចគ្នា ធ្វើឲ្យម្ចាស់សមីខ្លួនស្រឡាំងកាំងរកធ្វើអ្វីមិនត្រូវ។
"ហ្វា?! ទេ!! កូនហ្វារបស់យើងស្លាប់ហើយ ឯងមិនមែនជាកូនរបស់យើងនោះទេ ឯងជាអ្នកណា?" លោករ៉ាអេនធីនិយាយឡើង បន្ទាប់ពីទាញក្លូអ៊ីចេញពីការអោបមកពិនិត្យមើលមុខមាត់គេថ្មី ក៏ឃើញថាវាមិនមែនមុខមាត់របស់កូនគាត់នោះទេ។ ម្យ៉ាងកូនរបស់គាត់ក៏បានស្លាប់ហើយ វាមិនអាចទៅរួចនោះទេដែលគេជាកូនរបស់គាត់នោះ។
"ទេ!! កូនមិនទាន់ស្លាប់ទេលោកប៉ា នេះកូនពិតជាហ្វារបស់លោកប៉ាពិតមែនណា?" ក្លូអ៊ីព្យាយាមចូលទៅចិត្ត លុតជង្គង់ទល់មុខគាត់ លូកដៃទៅចាប់ដៃគាត់មកកាន់និយាយទាំងកែវភ្នែកសម្លឹងចំកែវភ្នែករបស់គាត់ហាក់ចង់បង្ហាញឲ្យគាត់ឃើញថាអ្វីដែលគេនិយាយសុទ្ធតែជាការពិត។ គេពិតជាហ្វារបស់កូនគាត់ពិតមែន គេមិនបានកុហកបោកប្រាស់អ្វីនោះទេ។
ដោយសម្លឹងមើលឃើញកែវភ្នែកបកស្រាយបញ្ជាក់របស់ក្លូអ៊ីបែបនេះហើយ លោករ៉ាអេនធីក៏ស្ងាត់មាត់លែងច្រឡោតរុញគេ
ចេញ មុននឹងចាប់ទាញគេមកជិត បើកកអាវពិនិត្យមើលកញ្ចឹងករបស់គេដើម្បីបញ្ជាក់ការពិតឲ្យកាន់តែច្បាស់។ ស្នាមដៅក្រហមឆ្អិនឆ្អៅដែលស្ថិតនៅលើកញ្ចឹងករបស់ក្លូអ៊ីបើកបង្ហាញឲ្យលោករ៉ាអេនធីបានឃើញពេញៗភ្នែក ជាភស្ដុតាងបញ្ជាក់ការពិតគ្រប់បែបយ៉ាងដែលអាចបណ្ដេញអស់នូវការសង្ស័យរបស់គាត់ចេញគ្មានសល់ សូម្បីតែបន្តិច។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀