Eps.14: មករកកន្លែងងាប់ហើយ

3K 220 2
                                    

និយាយប្រកែកគ្នាលេងសុខៗ ជុងហ្គុកក៏ផ្ញើរថេយ៉ុងនិងជីន ហើយក៏ដើរចេញទៅទិញអាហារខ្លះយកមកឲ្យថេយ៉ុងញ៉ាំ ក្រែងលោរគេឃ្លាន។

"ម៉ោះ!! មកអង្គុយទីនេះសិនមកប្អូនថ្លៃ" ជីនក៏ចាប់និយាយបបួលថេយ៉ុងឲ្យទៅអង្គុយនៅលើបង់មួយកន្លែងដែលនៅក្បែរនោះ។

"បាទ!!!"

"យាយចឹង បងសួរថេមួយទៅមើល ថេទៅធ្វើមិចទើបទៅស្គាល់អាក្មេងមុខងាប់ដូចអាហ្គុកហ្នឹង?" គ្រាន់តែថេដាក់ខ្លួនអង្គុយទៅលើបង់ភ្លាម ជីនក៏ចាប់សួរជំរឿនគេភ្លាម ទាំងចិត្តចង់ដឹងជាខ្លាំង ថាថេយ៉ុងទៅធ្វើយ៉ាងមិចទើបស្គាល់គ្នានិងអាមនុស្សមុខងាប់ មិនដែលចូលចិត្តឲ្យអ្នកណាមករញ៉េរញ៉ៃបាននោះទៅវិញ?

"ក៏ជួបគ្នានៅក្នុងក្លឹបដោយចៃដន្យទេ បន្ទាប់

មកគេក៏ចាប់ខ្ញុំមកនៅជាមួយជាថ្នូរនិងការដែលខ្ញុំជ្រុលមាត់ជេរគេតែប៉ុណ្នឹងឯង"

"អានេះពិតជាអាក្រក់មែន គ្រាន់តែជេរតិចតួចសោះក៏ចាប់គ្នាមកដែរ ចុះវាមានដែលធ្វើបាបថេទេ?"

"អត់ទេ!! គេមើលថែខ្ញុំបានល្អណាស់ មិនដែលធ្វើបាបទេ គ្រាន់តែពេលខ្លះគេចូលចិត្តឌឺ គម្រាមអីបែបនេះឯង បើយាយពីហាមវិញមិនបាច់និយាយទេ"

"ចរិកមិនកែរពិតមែនអាក្អូន!! ប្អូនថ្លៃ ឯងចង់ដឹងរឿងវាពីតូចដែរទេ?" ជីនអោនមកខ្សឹបនិយាយតិចៗប្រាប់ទៅថេយ៉ុង ខ្លាចក្រែងមានអ្នកណាឮក្រៅពីគេ ពេលដែលនឹកឃើញរកវិធីសងសឹកនិងជុងហ្គុកវិញ។

"បាទ!!!ចង់ដឹង"

"កាលពីតូចណា វាធ្លាប់ត្រូវឆ្កែចេញខាំដោយសារតែម៉ាក់វាចាប់ស្លៀកពាក់និងតែងខ្លួនជាក្មេងស្រីឲ្យណា បើមិនជឿនេះ រូបថតបងថតទុកតាំងពីយូរហើយ ឯងមើលទៅ" មិននិយាយតែមាត់ជីនក៏បើកទូរស័ព្ទកន្លែងរូបថតដែលខ្លួនបានរក្សារទុករូបជុងហ្គុកនៅក្នុងនោះ។

"ហ៎ាសហ៎ា មើលចុះគេពិតជាគួរឲ្យស្រឡាញ់ពិតមែន" ថេយ៉ុងក៏លេចសម្លេងសើចឡើង ក្រោយពីក្រឡេកឃើញរូបជុងហ្គុកពាក់រូបរបស់ក្មេងស្រី សក់ក៏ចាប់លើកចងទីទុយយ៉ាងស្រស់ស្អាត ឃើញហើយពិតជាគួរឲ្យខ្នាញ់ពិតមែន មិននឹកស្មានថា ជុងហ្គុកពេលដែលពាក់អាវមនុស្សស្រីបែបនេះទៅស្អាតមិនធម្មតានោះទេ។

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now