រថយន្តរបស់ថេយ៉ុងនិងជុងហ្គុកកំពុងតែបោះពួយយ៉ាងលឿនសម្ដៅមកកាន់ពន្ធនារគារមួយកន្លែងដែលជាកន្លែងឃុំឃាងរបស់អ្នកស្រីលីឌី ដើម្បីមកជួបគាត់តាមការស្នើសុំរបស់គាត់ ព្រោះគាត់ថាមានរឿងមួយចំនួនចង់បកស្រាយ។ ហើយនេះក៏មិនមែនជាការស្នើសុំជួបរបស់គាត់លើកទីមួយមកដល់ថេយ៉ុងដែរ វាមានច្រើនលើកមកហើយ តែថេយ៉ុងគេមិនព្រមទៅជួប តែដោយសារតែការអង្វរករ និងទទូចគេខ្លាំងពេក ទើបគេសម្រេចចិត្តថាមកជួបគាត់នៅពេលនេះ។
"កុំបារម្ភអីណា ប៉ារបស់អូននិងមិនអីនោះទេ?" ឃើញថេយ៉ុងអង្គុយស្ងប់ស្ងាត់មិនមាត់មិនកជាមួយនិងទឹកមុខស្រពោន ក្នុងចិត្តហាក់កំពុងតែបារម្ភពីសភាពរបស់ប៉ាខ្លួនដែលត្រូវក្រុមគ្រូពេទ្យនាំចូលទៅសង្គ្រោះនោះ ជុងហ្គុកក៏ចាប់ដៃគេជាប់ម្ខាងនិយាយលួងលោមគេ។
"អូនមិនអីទេ!!" ថេយ៉ុងបែរមកញញឹមមិនសូវសមដាក់ជុងហ្គុកបន្តិចបំណងមិនចង់ឲ្យគេបារម្ភពី ខ្លួន។ បន្តិចក្រោយមកពួកគេក៏បានធ្វើដំណើរមកដល់ពន្ធនាគារមួយនោះ។
វ័យចំណាស់ដែលធ្លាប់តែកោងកាច សាហាវគ្មានធម៌មេត្តាចំពោះនរណាហ៊ានសូម្បីតែលើកដៃសម្លាប់មនុស្ស ពេលនេះក៏ត្រូវដេកស្ងៀមមួយកន្លែងនៅលើគ្រែគ្មានសាច់គ្មានឈាមស្គមស្គាំងជាខ្លាំង របួសក៏មានពេញខ្លួនដោយសារតែទទួលរងការធ្វើបាបពីសំណាក់អ្នកដែលនៅក្នុងពន្ធនាគារជាមួយនិងគ្នា អស់ជាច្រើនថ្ងៃរួចហើយ។ ថេយ៉ុងបោះជំហានមួយៗជាមួយនិងជុងហ្គុកចូលទៅរកអ្នកស្រីលីឌីដែលកំពុងតែគេងនៅលើគ្រែក្នុងមន្ទីរពេទ្យដែលនៅក្នុងពន្ធនារគារនោះ ទាំងសឹងមិនជឿនិងសភាពរបស់អ្នកស្រីលីឌីថាវាប្រែខ្លាចទៅជាយ៉ាងនេះ ព្រោះតែស្មានថាគាត់ភូតកុហកដើម្បីជួបគេតែប៉ុណ្នោះ តែពេលនេះគេក៏ដឹងថាគាត់មិនបាននិយាយកុហកគេឡើយ។
"ឯងមកដល់ហើយឬ?" ឮសម្រឹបជើងមនុស្សដើរចូលមកអ្នកស្រីលីឌីក៏បើកភ្នែកឡើង ងាកមកសម្លឹងនិយាយខ្សាវៗទាំងគ្មានកម្លាំងទៅកាន់ថេយ៉ុង។
"ហឹស!!! មិនបាច់ភ្ញាក់ផ្អើលនោះទេ ខ្ញុំកំពុងតែទទួលនូវកម្មដែលខ្ញុំបានធ្វើទៅលើឯង ទៅលើម្ដាយឯង និងអ្នកម៉ាក់ហើយ"
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀