សម្លេងអ៊ូអរខ្ទរខ្ទារប្រមូលផ្ដុំទៅដោយមនុស្សម្នាជាច្រើន បានញ៉ាំងបរិយាកាសនៅក្នុងកម្មវិធីទទួលស្វាគមន៍របស់មនុស្សគ្រួសារត្រកូលអភិជនមួយរូបនៅក្នុងទីក្រុងនេះ នាកណ្ដាលសណ្ឋាគារដ៏ល្បីឈ្មោះមួយកន្លែងឲ្យកាន់តែមានភាពសប្បាយរីករាយកាន់តែខ្លាំងឡើង។
"សួស្ដី!!! អរគុណលោកណាស់ដែលបានមកចូលរួម"
"បាទ! សួស្ដីមិនអីនោះទេ!!ពួកយើងសុទ្ធតែគ្នាឯងនោះទេ"
"បាទ!!! សូមអញ្ជើញចូលទៅក្នុងខាងក្នុងមុនទៅណា" លោកហ្វីលីពដែលជាម្ចាស់កម្មវិធីមួយនេះ ចេញមកទទួលញញឹមពង្រាយប្រាប់ទៅភ្ញៀវដែលខ្លួនបានអញ្ជើញឲ្យចូលទៅខាងក្នុង ដោយងាកមកមើលមុខកូនចៅបន្តិចបញ្ជារគេតាមរយៈកែវភ្នែកឲ្យជួយជូនភ្ញៀវចូលទៅកន្លែងពិធី។
"អូ៎!! សួស្ដីលោកជុងហ្គុក!!!" គ្រាន់តែឃើញរាងក្រាស់និងរាងតូចបណ្ដើរគ្នាចូលមកភ្លាម លោកហ្វីលីពក៏ប្រញាប់ចូលមកទទួលរាក់ទាក់គេយ៉ាងលឿន។
"បាទ!! សួស្ដី!!"
"ជាកិត្តិយសណាស់ដែលបានលោកអញ្ជើញមកចូលរួមកម្មវិធីរបស់ខ្ញុំ!!"
"លោកមកអញ្ជើញខ្ញុំដោយផ្ទាល់ទៅហើយ ខ្ញុំមិនអាចមិនមកយ៉ាងមិចនិងបាននោះ!!"
"អូ៎!! ចុះនេះអ្នកណា??" ភ្លាមនោះលោកហ្វីលីពក៏ងាកមកចាប់រាងតូចថេយ៉ុងដែលឈរនៅក្បែរជុងហ្គុក ទើបពោលសួរទៅគេដោយការចង់ដឹង ព្រោះថាជុងហ្គុកនេះគេកម្រនិងយកអ្នកណាដើរតាមខ្លាំងណាស់ សូម្បីតែគូរដណ្ដឹងរបស់គេ។ មូលហេតុដែលគាត់ដឹងថាគេមានគូរដណ្ដឹងនោះ ក៏ដោយសារតែគាត់ក៏ជាអ្នករួមការងារជើងចាស់ជាមួយប៉ារបស់ជុងហ្គុកដែរ ប៉ុន្តែបន្ទាប់ពីឪពុករបស់ជុងហ្គុកបានស្លាប់គាត់ក៏បានចាកចេញជាហេតុធ្វើឲ្យគាត់មិនបានដឹងឡើយថាទំនាក់ទំនងរវាងគេនិងគូដណ្ដឹងដើរដល់ណាហើយនោះទេ។
"អូ៎!!ខ្ញុំភ្លេចណែនាំ នេះថេយ៉ុង រ៉ាអេនធី ជាម្ចាស់ជីវិតរបស់ខ្ញុំ" ជុងហ្គុកនិយាយណែនាំរាងតូចឲ្យគាត់បានស្គាល់ទាំងនិយាយលើកតម្កើង បង្ហាញពីឋានៈពិតរបស់ថេយ៉ុងក្នុងបេះដូងរបស់គេដោយគ្មានលាក់បាំង។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀