សម្ដីរបស់ជុងហ្គុកដែលគេបានពោលមុននេះ វាកំពុងតែហោះចូលទៅលុកលុយពេញប្រព័ន្ធប្រសាទរបស់គ្រប់គ្នាដែលនៅទីនោះជាពិសេសគឺលោកអាមេនត្រូនេះផ្ទាល់តែម្ដង ធ្វើឲ្យគាត់ឈប់ស្ងៀមត្រឹងទាំងទឹកមុខ ទាំងកាយវិការសម្លឹងមើលមកជុងហ្គុក ហាក់ស្មានមកដល់ថាគេនៅទីនេះនោះទេ។
"អ៎ា!! នេះក្មួយកំពុងតែលេងសើចជាមួយនិងពូតើពិតមែនដែរទេ? ហ៎ាសហ៎ា ពូដឹងហើយមិនបាច់ធ្វើបែបនេះក៏បានដែរ" ទោះជាឮពេញៗត្រចៀកៗជាមួយនិងពាក្យសម្ដីដែលជុងហ្គុកបានប្រាប់មុននេះហើយក៏ដោយ ក៏គាត់នៅតែសម្ដែងធ្វើដូចជាមិនចាប់អារម្មណ៍ជាមួយនិងពាក្យ និយាយសើចចាត់ទុកថាពាក្យដែលជុងហ្គុកបាននិយាយមុននេះ គ្រាន់តែលេងសើចនិងគាត់តែប៉ុណ្នោះ។
"ខ្ញុំមិនបានលេងសើចនោះទេ ខ្ញុំមិនរៀបការជាមួយនិងកូនស្រីរបស់លោកដាច់ខាត" ជុងហ្គុកនៅតែរក្សាទឹកមុខរាបស្មើរបស់ខ្លួន និយាយបញ្ជាក់ច្បាស់ៗមួយៗសង្គត់សម្ដីខ្លាំងត្រង់ចុងប្រយោគរបស់គេ ប្រាប់ទៅគាត់សារជាថ្មីម្ដងទៀត ធ្វើឲ្យសំណើចដែលគាត់សើចមុននេះ ត្រូវរលុបបាត់ចេញម្ដងទៀតភ្លាមៗ។
"ហេតុអី? ក្មួយនិងកូនរបស់ពូជាគូរដណ្ដឹងនិងគ្នាយូរហើយ គួរតែដល់ពេលត្រូវរៀបការហើយមិន ចឹង!!"
"លោកគិតចង់ឲ្យខ្ញុំរៀបការជាមួយនិងស្រីដែលដើរដេកជាមួយនិងប្រុស រហូតដល់គេចុះព័ត៌មានផ្សាយពេញប្រទេសនិងមែនទេ? លោកចង់ឲ្យគេមើលមកខ្ញុំថាជាអាងោះ ដែលល្ងង់ទៅរៀបការជាមួយនិងស្រីបែបហ្នឹងឬ?" ឮគេនិយាយបែបនេះហើយ លោកអាមេនត្រូហាក់គាំងវាចា រកពាក្យតបតនិងគេវិញលែងបាន។ គេនិយាយវាសុទ្ធតែជាការពិតទាំងអស់ហ្នឹង ពេលនេះព័ត៌មានរបស់កូនគាត់កំពុងតែសាយភាយគេដឹងឮសឹងតែគ្រប់គ្នាអស់ហើយ តើអ្នកណាទៅល្ងង់យកកិត្តិយស កេរ្តិ៍ឈ្មោះដែលខំសាងរាប់ឆ្នាំមកចោល ដើម្បីរៀបការជាមួយនិងស្រីដូចជាកូនគាត់នេះទៅ? បើទោះជាគាត់ក៏គាត់មិនអាចយកវាមកប្ដូរបានដែរ។
"តែ..តែយ៉ាងណាក៏ក្មួយនិងជីអ៊ុនជាគូរដណ្ដឹងនិងគ្នា..."
"គូរដណ្ដឹងហេ៎ស? មនុស្សស្រីដែលខ្ញុំមិនបានស្រឡាញ់ មិនបានពេញចិត្ត គ្រប់យ៉ាងគ្រាន់តែជាការព្រមព្រៀងរវាងលោកនិងប៉ាម៉ាក់ខ្ញុំបែបលេងៗតែប៉ុណ្នោះ គ្មានក្រដាសស្នាមណាបញ្ជាក់ឡើយ បែបនេះគេហៅថាគូរដណ្ដឹងដែរហ៎?"
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀