រាងកាយរបស់មនុស្សស្រីដូចច្រឡឹងដែលស្ថិតក្នុងសភាពមើលមិនយល់ សក់ក្បាលកន្ទ្រីងកន្ទ្រើង របួសពាសពេញខ្លួនតាំងពីក្បាលរហូតដល់ចុងជើង កំពុងត្រូវគេចាប់ចឹងនៅលើឈើឆ្កាងមួយនាកណ្ដាលល្វែងបន្ទប់ដែលងងឹតស្លប់មានតែពន្លឺភ្លើងអំពូលតូចមួយដែលភ្លឺតិចដាក់ចំកណ្ដាលក្បាលរបស់ជីអ៊ុននៅទីដែលខ្ពស់មួយតែប៉ុណ្នោះ។
កែវភ្នែកមុតស្រួចរបស់រាងតូចថេយ៉ុងបាញ់សម្លឹងមកចំៗរាងកាយរបស់នាងក្រមុំ សឹងតែអាចទម្លុះវាធ្លុះធ្លាយចូលទៅដល់រាងកាយរបស់នាងទៅហើយ។ គេសម្លឹងមើលនាងមិនដាក់ភ្នែកតាំងពីឈានជើងចូលមកក្នុងបន្ទប់មួយម្ល៉េះ ជាមួយនិងកែវភ្នែកពោរពេញទៅដោយកំហឹងៗដ៏ខ្លាំងក្លាសឹងតែដុតកម្លោចទីនេះ ជាពិសេសរាងកាយរបស់មនុស្សស្រីដែលនៅចំពោះមុខគេនេះឲ្យឆេះខ្ទិចទៅ ហើយ។
"ចាហ្វាយ!!!"
"ដាស់នាងទៅ!!!" ទទួលបានបញ្ជាររួចហើយ កូនចៅរបស់ជុងហ្គុកក៏អោនគំនាបគេបន្តិច រួចទើបដើរទៅចាត់ចែងយកទឹកមួយធុងមកជះទៅលើរាងកាយរបស់នាងក្រមុំមួយទំហឹង។
"ខឹកៗ!!!" សម្លេងក្អកក៏បន្លេចសូរឡើង បញ្ជាក់ពីការដឹងខ្លួនរបស់ម្ចាស់រាងកាយ ស្របនឹងត្របកភ្នែកតូចស្ដើងកំពុងតែបង្ហើបបើកបន្តិចម្ដងៗយឺតៗហាក់គ្មានកម្លាំងកំហែងជាជំនួយជួយវាឲ្យបើកបានរហ័សដូចចិត្តឡើយ។
"ឯ...ឯង ថេយ៉ុង?!" នាងក្រមុំពោលឡើងជាមួយនិងក្ដីភ្ញាក់ផ្អើល ប្រស្រីភ្នែកចាប់ផ្ដើមពង្រីកបើកកាន់តែធំខំប្រឹងសម្លឹងមើលទៅអ្នកដែលកំពុងតែឈរនៅចំពោះមុខរបស់ខ្លួន ប្រិចបើកៗជាច្រើនដង ព្រោះតែខ្លាចភ្នែករបស់ខ្លួនមើលច្រឡំ។ នេះថេយ៉ុងមិនទាន់ស្លាប់ទេឬ?
"មែនជាយើង ខកចិត្តណាស់មែនទេដែលយើងមិនបានស្លាប់ដូចបំណងរបស់នាង"
"ត្រូវហើយ!! យើងស្ដាយណាស់ដែលមិនបានសម្លាប់ឯងដោយផ្ទាល់ដៃយើង ប៉ុន្តែយ៉ាងណាក៏យើងបានសម្លាប់កូនរបស់ឯងដូចគ្នាហ៎ាសហ៎ា"ចុងប្រយោគវាយប្រហារដួងចិត្តរបស់ថេយ៉ុងរួចហើយ នាងក្រកុំក៏សើចចេញមកយ៉ាងស្រស់បង្កប់ទៅដោយភាពជាអ្នកឈ្នះដែលមានប្រៀបជាងរាងតូច។ ទោះបីជានាងមិនបានសម្លាប់ថេដោយផ្ទាល់ក៏ដោយ យ៉ាងណាក៏នាងបានសម្លាប់កូនរបស់គេដែរ ចឹងហើយទើបធ្វើឲ្យនាងនាងមានអារម្មណ៍ថាសប្បារីករាយជាខ្លាំង ដែលធ្វើឲ្យថេយ៉ុងឈឺចាប់ដោយសារតែបាត់បង់កូនជាការឈឺចាប់មិនចាញ់ការស្លាប់ឡើយ។ កាន់តែឃើញថេយ៉ុងឈឺចាប់ពេលនេះនាងក៏កាន់តែសប្បាយខ្លាំងលើសដើម។
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀