ព្រូស!!!!រាងកាយតូចច្រឡឹងរបស់ថេយ៉ុង ត្រូវបោះចូលទៅក្នុងឡានជាមួយនិងកម្លាំងដៃមិនធម្មតារបស់រាងក្រាស់ដែលលើកលីគេចេញមកមុននេះ។
"អ៎ាយ!! អាឆ្កួតមិចក៏មកបោះមនុស្សបែបនេះហ៎ាស?"
"ស្ងាត់ កុំមករអ៊ូប៉ុណ្នេះវានៅស្ទើរផង ទៅដល់ផ្ទះវិញដឹងគ្នាហើយ" រាងក្រាស់និយាយជាមួយនិងសម្លេង ព្រមទាំងទឹកមុខរាបស្មើពោរពេញទៅដោយភាពកំណាច កំហឹងនៅក្នុងនោះទៅកាន់មាឌតូចជាប្រពន្ធ ស្របពេលដែលគេចូលមកអង្គុយនៅក្នុងនេះជាមួយនិងគ្នា។
"ចេញឡានទៅ!!!"
"ទៅណា? ខ្ញុំមិនទៅជាមួយនិងអាលោកឯងទេ? ឈប់ៗឡានភ្លាម!!" ថេយ៉ុងស្រែកចាចបញ្ជារទៅហារីឲ្យឈប់ឡានភ្លាមៗ ពេលដែលឮជុងហ្គុកនិយាយបញ្ជារទៅកាន់គេ។
"នៅឲ្យស្ងៀមទៅ!!!! អូនមិនមែនកូនក្មេងទេ ឈប់រើហើយនៅឲ្យស្ងៀមទៅ ឈប់ចចេះឈប់រើទៅ ប្រយ័ត្នបងចាប់បោះចេញពីលើឡាន កុំថាបងមិនបានប្រាប់!! បើកទៅ" ជុងហ្គុកចាប់ថេជាប់ និយាយថាឲ្យគេខ្លាំងៗ ដោយសារតែអារម្មណ៍ដែលខឹងធ្វើឲ្យគេទប់មិនជាប់ជះទៅលើថេទាំងអស់ ជាអ្វីដែលគេមិនធ្លាប់បានធ្វើទៅលើថេពីមុនឡើយ មុននិងនិយាយបញ្ជារទៅកាន់ហារី។
សម្ដីខ្លាំងៗរបស់ជុងហ្គុកមុននេះ ធ្វើឲ្យថេឮហើយបាត់មាត់បាត់កអង្គុយស្ងៀមបែរមុខទៅកញ្ចក់ជាមួយនិងទឹកភ្នែកដែលកំពុងតែហូរស្រក់ចុះមកដោយសារតែការអាក់អន់ចិត្តជាមួយនិងគេ។ ទើបតែអង្គុយកៀកកើយអោបស្រីញីហើយ គេមិនទាន់ទាំងរករឿងផង នៅមកស្រែកខ្លាំងដាក់ៗគេបែបនេះទៀតឬ? យ៉ាងមិចលែងស្រឡាញ់គេទៀតហើយមែនទេ? អស់ចិត្តហើយមែនទេ? កាន់តែគិតទឹកភ្នែករបស់ថេយ៉ុងកាន់តែហូរស្រក់ចុះមកទាំងគ្មានសម្លេងអ្វីទាំងអស់។ ជុងហ្គុកវិញគេមិនបានចាប់អារម្មណ៍ថាសម្ដីរបស់ខ្លួនមុននេះ វាកំពុងតែវាយប្រហារចិត្តរបស់ថេយ៉ុងប៉ុណ្នានោះទេ ព្រោះនៅក្នុងខ្លួននិងចិត្តគំនិតគេពេលនេះមានតែកំហឹងចំពោះថេយ៉ុងតែប៉ុណ្នោះ ដែលហ៊ានប្រឆាំងសម្ដីគេទៅលេងកន្លែងបែបនេះ ហើយនៅស្លៀកពាក់ស៊ិចស៊ីយ៉ាងនេះទៀត?សួរថាប្ដីឯណាដែលឃើញហើយមិនខឹងនោះ?
YOU ARE READING
❤លោកមហាសេដ្ឋីរបស់អូន😘
Romanceជុងហ្គុក ហ្គីវ៉ាន់ស៊ី X ថេយ៉ុង រ៉ាអេនធី BL សរសេរដោយ:@NFâ🍀