Eps.40: ថេយ៉ុងនៅឯណា?

1.9K 159 3
                                    

             រាងខ្ពស់សង្ហាររបស់នាយកម្លោះជុងហ្គុក កំពុងតែបោះនូវជំហានជើងវែងៗរបស់ខ្លួនក្នុងដំណើររហ័សសម្ដៅចូលមករបន្ទប់ក្រោមដីនៅក្នុងសួនរាត្រីក្បែរជើងភ្នំដែលជាទីកន្លែងសម្រាប់សួរចម្លើយ ដោយមានផ្ទុកនូវរាងកាយរបស់មនុស្សស្រីមួយរូបដែលយើងស្គាល់យ៉ាងច្បាស់ថាម្នាកនោះគឺជាស្រីស្រស់ជីអ៊ុននេះហើយ។

            "ចាហ្វាយ!!!"

             "ធ្វើឲ្យនាងដឹងខ្លួនទៅ" ស្របទៅនឹងសម្ដីជុងហ្គុកក៏ដាក់ខ្លួនអង្គុយទៅលើកៅអីដែលកូនចៅយកមកឲ្យគេអង្គុយក្នុងកាយវិការយ៉ាងមានអំណាចគួរឲ្យខ្លាចរអារជាទីបំផុត។

               ឈូ!!!ទទួលបានបញ្ជារពីចាហ្វាយនាយហើយ មិនឲ្យទាស់ចិត្ត កូនចៅដែលនៅក្នុងនោះក៏ប្រញាប់យកទឹកត្រជាក់ៗមួយធុងចាក់ស្រោចទៅលើរាងកាយតូចច្រឡឹងរបស់នាងក្រមុំ។

                "ឃូសៗ!!!" នាងក្រមុំចាប់ផ្ដើមក្អកខ្លាំងៗជាមួយនិងអាការៈឈ្លក់ ដោយសារតែកម្លាំងទឹកដែលជះមកនោះវាហោះចូលមកមួយទំហឹងចំពេញផ្ទៃមុខរបស់នាងតែម្ដង។

             "ជ..ជុង!!! នេះ" នាងក្រមុំបន្លឺឡើងជាមួយនិងក្ដីភ្ញាក់ផ្អើលពេលដែលក្រឡេកឃើញជុងហ្គុកអង្គុយសម្លឹងមើលមកនាងជាមួយនិងទឹកមុខរាបស្មើ និងត្រជាក់ជាទីបំផុត ហើយអ្វីកាន់តែភ្ញាក់ផ្អើលនោះ គឺដៃនិងជើងរបស់នាងត្រូវចង់ជាប់និងជើងកៅអីទាំងសងខាងយ៉ាងតឹងណែនបំផុត មិនអាចឲ្យនាងកម្រើកដៃនិងជើងបានសូម្បីតែបន្តិច ដែលជាហេតុធ្វើឲ្យនាងកាន់តែមាននូវអារម្មណ៍ថាមិនសូវស្រួល អារម្មណ៍ភ័យខ្លាចហោះចូលមកបុកពេញទ្រូងរបស់នាង។

              "នាងចាំអ្វីដែលខ្ញុំធ្លាប់ប្រាប់នាងដែរទេ?"

             "ច...ចាំអី? ខ្ញុំៗមិនដឹងអីទេ"

            "នាងពិតជាមិនដឹងមែនហ៎? ខ្ញុំធ្លាប់ប្រាប់នាងឲ្យហើយមែនទេ? ថាបើនាងហ៊ានតែប៉ះថេមួយសរសៃរនាងក៏មិនរួចខ្លួនដែរ តែនាងពិតជាក្លាហានខ្លាំងណាស់ នាងដឹងខ្លួនដែរទេ?"

           "ជុង..ចង់និយាយពីអីអូនមិនយល់ទេ"

            "ហឹស!! មិនយល់ហ៎? នាងធ្វើអីនាងដឹងខ្លួនច្បាស់ជាងអ្នកណាទាំងអស់? នាងគិតថានាងធ្វើហើយគេមិនដឹងចឹងហេ៎ស? គេមិនមែនល្ងង់ដូចដែរគិតនាងឡើយ!! ហារី!! យកមកឲ្យនាងមើលបន្តិចម៉ោ ក្រែងលោរការចង់ចាំវារត់ចូលមកក្នុងខួររបស់នាងខ្លះ" ជុងហ្គុកនិយាយទាំងសម្លឹងមុខរបស់នាងចំៗមិនដាក់ភ្នែក បញ្ជារទៅកាន់ហារីឲ្យយកវីឌីអូដែលនាងជិះមកបុកថេយ៉ុងឲ្យនាងបានមើល។ ទឹកមុខរបស់នាងចាប់ប្រែមកកាន់តែស្លេកទៅៗសឹងតែគ្មានឈាម ញើសក៏ចាប់បែកហូរចេញមកដូចទឹក។ ចប់ហើយ!! គេដឹងហើយមែនថានាងជាអ្នកធ្វើ?

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now