Eps.10: បេះដូងនៅជាមួយគ្នា

3.1K 227 3
                                    

#មួយសប្ដាហ៍កន្លងផុតទៅ

"លោកលេខា សុំកាហ្វេមួយកែវ" រាងក្រាស់និយាយឡើងកាត់ភាពស្ងប់ស្ងាត់អស់រយៈពេលយ៉ាងយូរ ទៅកាន់ថេយ៉ុងដែលទើបតែឡើងតំណែងជាលេខាផ្ទាល់ខ្លួនរបស់គេកាលពីមួយសប្ដាហ៍មុននេះ ឯង។ មូលហេតុដែលគេឲ្យថេមកធ្វើការជាមួយនិងគេបែបនេះ ក៏ព្រោះតែមិនចង់ឲ្យថេនៅផ្ទះ ឬក៏នៅទំនេរៗដូចមុន ខ្លាចថាគេយកពេលទៅមើលរឿងដែលមីនហូសម្ដែងដូចកាលពីមុនទៀត។ ស្ដាប់មើលទៅវា ពិតជាគួរឲ្យអស់សំណើចណាស់ តែធាតុពិតគេកំពុងតែបញ្ចេញអាការៈប្រចណ្ឌ និងហួងហែងទៅលើថេយ៉ុង ចេញមកយ៉ាងខ្លាំង។

"បាទ!!!" ឮសម្ដីបញ្ជារហើយ ថេយ៉ុងក៏ទុកការងារមួយឡែកសិន ងើបក្រោកឡើងបើកទ្វារចេញទៅក្រៅឆុងកាហ្វេឲ្យរាងក្រាស់ដែលវក់ធ្វើការមិនសូម្បីតែក្រោកមើលមុខរបស់គេបន្តិចណាសោះ។

"មិនដឹងថាទៅធ្វើអី ម្ញិម្ញ៉ក់ដាក់លោកអគ្គនាយកអីខ្លះនោះទេ ទើបដល់ថ្នាក់លើកនាយកដកតំណែងលេខាចាស់ចោលឲ្យខ្លួនចូលបែបនេះ"

"សង្ស័យតែដូរជាមួយនិងខ្លួនហើយមើល បានជាស្និទ្ធិស្នាលគ្នារាល់ថ្ងៃបែបនេះ ទៅណាក៏ទៅជាមួយគ្នា មិនលើកលែងសូម្បីតែពេលញ៉ាំបាយ"

"ហឹស!! មិននឹកស្មានថាមុខមាត់ស្អាតយ៉ាងនេះ តែបែរជារលួយក្នុងដល់ថ្នាក់នេះទេ មិនខុសអីពីផ្លែល្វាសូម្បីតែបន្តិច" គ្រាន់តែក្រឡេកឃើញថេយ៉ុង ដើរមកដល់កន្លែងឆុងកាហ្វេភ្លាម បុគ្គលិកស្រីៗដែលនាំគ្នាឈរសម្រាកនៅទីនោះ ក៏នាំគ្នានិយាយដៀមដាមថាឲ្យទៅថេយ៉ុងភ្លាម ដោយក្ដីច្រណែនឈ្នានីសនិងថេជាខ្លាំង។ ថេយ៉ុងព្យាយាមទប់អារម្មណ៍របស់ខ្លួន មិនឲ្យចូលទៅវាយពួកនាងៗ ដែលមាត់ស្អុយ គ្មានគម្របនិយាយដៀមដាមថាឲ្យគេនោះជាខ្លាំង ជំនួសឲ្យការធ្វើមិនដឹងមិនឮអ្វីទាំង អស់។

"នែ៎!! មិនឮពួកយើងនិយាយជាមួយនិងឯងទេមែនទេ?" ដោយសារតែភាពព្រងើយកណ្ដើយរបស់ថេយ៉ុង មិនរវីរវល់ ក្ដៅក្រហាយជាមួយនិងសម្ដីរបស់ពួកខ្លួន ពួកនាងក៏បែរទៅស្រែកនិយាយថាឲ្យថេយ៉ុងទាំងកំហឹង។

"ពួកនាងនិយាយជាមួយនិងខ្ញុំហ៎?" ថេយ៉ុងបែរមកនិយាយតបទៅពួកនាងទាំងវិញទាំងកាយវិការដូចមិនដឹងខ្យល់អីដាក់ពួកនាង។

❤លោកមហាសេដ្ឋីរបស់អូន😘Onde histórias criam vida. Descubra agora